ភាគទី42

2.4K 87 1
                                    

ថេយ៉ុងឈប់និយាយហើយងើបទៅជួយរៀបចានប្រពន្ធទាំងដែលគេមិនដែលធ្វើបែបនេះពីមុនមក ទើបធ្វើឲ្យជីនជ្រួញចិញ្ចើមឆ្ងល់ចេញសញ្ញាសួរពេញក្បាល សង្ស័យថ្ងៃនេះត្រូវជិះកាត់ព្យុះកាត់ភ្លៀងទៅសាលាហើយមើលទៅ

"បងទៅអង្គុយទៅ" ជូលីយ៉ាញញឹមមាត់រីកដូចគ្រាប់ជីពេលថេយ៉ុងធ្វើល្អដាក់នាង ហើយនាងក៏នឹងរកឱកាសល្អនិយាយជាមួយគេរឿងពីយប់ដែលនាងបានដឹងពីជីមីន

"បាយនឹងបានញ៉ាំដែរទេ?" ជីនសួរទាំងមុខឌឺ គេធុញទ្រាន់សឹងស្លាប់ទៅហើយ ជីវិតធ្លាប់តែឯករាជ្យឥឡូវត្រូវមានប្ដីប្រពន្ធនេះមកស្វ៉ីតដាក់មុខទៀត គ្មានអានិតអ្នកស៊ីងហ្កលតាំងពីកើតដូចគេសោះ

"ម្ហូបនៅមិនទាន់ឆ្អិន បងញ៉ាំចានស្លាបព្រាកំដរមាត់សិនទៅ" ថេយ៉ុងនិយាយចោលមិនខ្វល់នឹងខ្សែរភ្នែកសម្លក់សម្លឹងរបស់ជីន គេដឹងហើយក៏មិនប្រកាន់ថាជីនជាមនុស្សដែលចូលចិត្តរអ៊ូហើយពេលខ្លះនិយាយប៉ប៉ាច់ប៉ប៉ោចមិនដឹងទិសតំបន់ ពូកែតែខាងស្ដីបន្ទោស ហើយបើអារឿងអួតពីសម្រស់វិញគ្មានអ្នកណាឈ្នះទេ(អានិតតួស្រីរឿងក្រោយណាស់🤣)

"ពូកែនិយាយណាស់ ហាហាហា មិនកំប្លែង" ជីនធ្វើជាសើចហាហាតែក៏ធ្វើមុខងាប់វិញរួចលើកទឹកមកផឹកមួយក្អឹកបន្ថយកំហឹង

បន្ទាប់ពីញ៉ាំអាហារពេលព្រឹកហើយជីនក៏ទៅបង្រៀនតាមធម្មតា ហើយថេយ៉ុងនិងជូលីយ៉ានាំគ្នាបើកឡានទៅក្រុមហ៊ុនដោយថេយ៉ុងឈប់ឡានត្រង់កន្លែងគ្មានមនុស្សដើម្បីឲ្យជូលីយ៉ាដើរទៅមុនហើយគេបើកឡានចូលតាមក្រោយដូចដើម

ជូលីយ៉ាដើរឡើងមកដល់ជាន់ដែលនាងធ្វើការ ហើយបង្ហួសចូលបន្ទប់ជុងហ្គុកក៏ជាបន្ទប់នាងធ្វើការដែរ នាងដាក់បង្គុយចុះត្រង់តុធ្វើការរបស់នាងជាមួយស្នាមញញឹមពព្រាយ មួយសន្ទុះក្រោយទើបជុងហ្គុកចូលមកដែរ

"អរុណសួស្ដី បាទ"ជុងហ្គុកយកដៃច្បិចចុងចង្ការរបស់ជូលីយ៉ាតាមរឹកពាច្រលើមរបស់គេហើយទុកបាច់ផ្កាដែលគេខំទិញមកលើតុជូលីយ៉ា

"ក្នុងឱកាសអីដែរ?" ជូលីយ៉ាតាមសម្លឹងមុខជុងហ្គុកហើយគេក៏ចង្អុលមុខនាងរួចនិយាយ

"មិនដឹងទេ" ជុងហ្គុកញញឹមធ្មិចភ្នែកម្ខាងដាក់ជូលីយ៉ាធ្វើឲ្យនាងគ្រវីក្បាលហួសចិត្តនឹងចារិកមិនចេះធំរបស់ជុងហ្គុក តាំងពីកាលនៅរៀនមកដល់ពេលនេះចារឹកមិនប្ដូរអីបន្តិចសោះ កំហូចដូចដើម

"ជូ មិនអីទេមែនទេ?" ជុងហ្គុកមិនភ្លេចរឿងយប់មិញដែលនាងប្រាប់រហូតដល់គេដេកមិនលក់ពេញមួយយប់ព្រោះតែរវល់ដេកហួសចិត្តឡើងភ្លេចដេក

"ពួកយើងយល់ចិត្តគ្នាហើយ" ជូលីយ៉ាញញឹមឡើងបាត់ភ្នែក ពេលនេះនាងមានក្ដីសុខជាងគេលើលោក គ្មានអ្វីប្រៀបបាននោះទេ

"តែលោកមិនត្រូវប្រាប់អ្នកណាទេណា សូម្បីតែថេយ៍"

"ចឹងហ៎?" ជុងហ្គុកងក់ក្បាលតិចៗសញ្ជឹងគិតរកអីសប្បាយៗដើម្បីបញ្ឈឺចិត្តថេយ៉ុងឲ្យក្អួតឈាមទាំងដុំៗតែម្ដង

តុក តុក តុក

សម្លេងគោះទ្វារបន្ទប់ផ្ដាច់ចង្វាក់សន្ទនារបស់ពួកគេ ហើយទ្វារក៏របើកបង្ហាញវត្តមានថេយ៉ុងដើរចូលមក

"អាយុវែងណាស់" ជុងហ្គុកនិយាយក្នុងចិត្តហើយញញឹមលាក់គំនួចហាក់ដូចបង្កប់អ្វីម្យ៉ាង

"យើងមានរឿងនិយាយជាមួយឯង យើងសុំដូចលេខាឯងជាមួយយើងបានទេ?" ថេយ៉ុងលូកហោប៉ៅនិយាយជាមួយជុងហ្គុក ឯជូលីយ៉ាឯណោះមានកូនចិត្តរួចស្រេចថាជុងហ្គុកប្រាកដជាអនុញាតិក្រោយដឹងទំនាក់ទំនងនាងនិងថេយ៉ុង

"ហេតុអី? លេខាយើងទាំងស្អាត ទាំងគួរឲ្យស្រលាញ់ ធ្វើការចំណាប់ ឆុងកាហ្វេក៏ឆ្ងាញ់ គក់ច្របាច់ក៏ពូកែ, នែបើជូទៅធ្វើការជាមួយឯងបាត់ បើយើងឈឺស្មាបានអ្នកណាធ្វើសរសៃឲ្យទៀត?"
_______________________
ជួញណាស់ប្រូគុក🤣

រ៉ូសស្ស៊ី

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now