ភាគទី10

2.9K 119 0
                                    

ជូលីយ៉ាដកដង្ហើមធំយ៉ាងតានតឹងមុននឹងបែរខ្នងប្រឈមមុខនឹងម្ចាស់សំឡេង តែគ្រាន់តែឃើញខ្សែរភ្នែកគេដែលសម្លឹងមុខនាង នាងភ័យខ្លាចឡើងញ័រជើងអស់ទៅហើយតែក៏ប្រឹងសម្រួលអារម្មណ៍ឲ្យនឹងនរ បង្ហាញភាពក្លាហានទាំងប៉ុន្មានដែលនាងមានឲ្យគេបានឃើញ

"ខ្ញុំមិនបានចង់ចាប់អ្នកណាធ្វើប្ដី" ជូលីយ៉ាប្រឹងនិយាយដោយប្រើសម្លេងថ្មមៗដើម្បីបន្ទន់ចិត្តគេបានខ្លះតែអត់ប្រយោជន៍ កាន់តែបកស្រាយកាន់តែចាប់កំហុស សម្ដីនាងមិនទាន់ធ្លាក់ដល់ដីស្រួលបួលក៏តមកផាំងៗ ដាក់ចុកដល់ពោះវៀន

"ចុះដែលមកដល់ផ្ទះយឺតនេះ មិនមែនកំពុងតែបង្កាត់ពូជទេហ៎?" ថេយ៉ុងស្រែកសួរនាងឡើងប៉ោងសរសៃក គេខឹងណាស់ ខឹងតាំងពីព្រឹកម៉្លេះ មិនដឹងកំហុសទៀតឬ?

"លោកផ្ដល់តម្លៃខ្ញុំខ្លះបានទេ?" ជូលីយ៉ាសួរទាំងរលីងរលោងទឹកភ្នែក មិនយូរក៏របូតចេញមកហូរចុះកាត់ថ្ពាល់ ក្នុងទ្រូងនាងវាសែនតឹងណែនចង់ប្រេះទៅហើយ នាងហត់ខ្លាំងណាស់ ហត់នឹងបម្រើគេដូចទាសករ រស់នៅដូចអ្នកជាប់ទោស

"មិនបាច់មកសុំឲ្យខ្ញុំផ្ដល់តម្លៃ ព្រោះនាងមិនសមនឹងទទួលបានវា" ថេយ៉ុងនិយាយចប់ក៏ដើរទៅបំបុកស្មានាងហើយឡើងទៅបន្ទប់ខ្ទាស់គន្លឹះបាត់ ថ្ងៃនាងគេគ្មានអារម្មណ៍សម្រេចកាមរបស់គេ ព្រោះកំហឹងកំពុងរោលរាលពេញទ្រូង ខ្លាចមនុស្សដែលបម្រើគេត្រូវស្លាប់ក្រោមទ្រូង

ព្រឹក

ជូលីយ៉ាដើរចូលមកក្រុមហ៊ុនជាមួយឯកសារដែលត្រូវប្រគល់ឲ្យជុងហ្គុកស៊ីញ៉េឡើងសំពីងសំពោង មិនប្រយ័ត្នក៏ដើរបុកនរណាម្នាក់ធ្វើឲ្យរាយឯកសារពេញឥដ្ឋ

"នែ នាងដើរចេះបើកភ្នែកទេ?" បុគ្គលិកស្រីម្នាក់ស្រែកញ៉ែតដូចកញ្ចែ ទើបជូលីយ៉ាមិនចង់ជ្រលក់ជាមួយព្រោះគិតថាស្រីម្នាក់ប្រាកដជាបង្ករឿងទៀតមិនខាន

"នាងឮយើងនិយាយទេ ឬក៏កើតគថ្លង់ហើយ?"បុគ្គលិកស្រីម្នាក់នោះតាំងចិត្តមករករឿងនាងស្រស់ៗ យកជើងជាន់បាតដៃរបស់នាងពេលនាងកំពុងប្រមូលឯកសារ

"អូយ អ្ហឹកៗលែងខ្ញុំ" ជូលីយ៉ាធ្វើអីនាងមិនបាន បានត្រឹមអង្គុយស្រែកយំជាមួយការឈឺចាប់ពេលត្រូវស្រីឆ្នាស់នោះយកស្បែកជើងកែងជាន់ដៃនាងរហូតដល់ចេញឈាម រឹតតែឈឺចាប់ក្រោយពេលឃើញថេយ៉ុងដើរកាត់តែមិនខ្វល់ពីនាងឲ្យបុគ្គលិកធ្វើបាបនាងតាមអំពើចិត្ត

"នែ នាងធ្វើស្អី"ជុងហ្គុកដើរមកឃើញពីចម្ងាយស្រែកគំហកមួយទំលឹងលាន់ឮពេញក្រុមហ៊ុន គេរត់មកចាប់លើកជូលីយ៉ាឲ្យងើបហើយបែរទៅមើលស្លាកឈ្មោះបុគ្គលិកស្រីដែលកំពុងឈរអោនមុខចុះ

"ចាប់ពីស្អែកមិនបាច់មកធ្វើការទៀតទេ"

"តែ..."

"គ្មានតែ.. ខ្ញុំសូមប្រាប់ថាចាប់ពីពេលបើមានអ្នកណាធ្វើបាបជូលីយ៉ា ខ្ញុំនឹងបណ្ដេញចេញទាំងអស់" ថាចប់ជុងហ្គុកគ្រាហ៍ជូលីយ៉ាចូលទៅក្នុងបន្ទប់ដាក់ឲ្យអង្គុយចុះនៅសាឡុង រួចលុតជង្គង់ចុះពីមុខនាងហើយយកបាតដៃក្រសោបមុខតូចច្រមិចរបស់នាងដោយយកមេដៃគ្រវាសទឹកភ្នែករបស់នាងចេញពីថ្ពាល់

"គ្មានអ្នកណាធ្វើបាបជូបានទេ ឈប់យំ" ជុងហ្គុកចាប់ទាញនាងមកអោបជាប់ទ្រូងឲ្យនាងយំឲ្យឆ្អែតឆ្អន់ ជូលីយ៉ាជាមនុស្សសុភាព កាលនៅរៀននាងតែងតែត្រូវគេធ្វើបាបតែជុងហ្គុកនិងជីមីនជាអ្នកតាមការពារនាង គម្រាមសិស្សគ្រប់គ្នាហើយអង្គុយជូតទឹកភ្នែកឲ្យនាង លួងលោមនាង តែគ្មានឱកាសបានបេះដូងរបស់នាងក៏ស្ម័គ្រចិត្តធ្វើបងប្រុសម្នាក់ឲ្យតែនាងយល់ព្រម
______________
ខឹង:)

រ៉ូសស្ស៊ី

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now