ភាគទី23

2.5K 95 0
                                    

ជូលីយ៉ាឈរផ្អែកនឹងបង្កាន់ដៃសម្លឹងមើលទ្វារបន្ទប់ទឹកមុននឹងញញឹមតិចៗ នាងចូលចិត្តគេខឹងពេលដែលមានប្រុសៗមកតាមញ៉ែញ៉ងនាង ពូកែរករឿងនាង ស្ដីឲ្យនាងខុសរឿង កាន់តែគិតកាន់តែអស់សំណើច

ព្រឹកថ្មី

ថេយ៉ុងជាអ្នកបើកឡានដោយផ្ទាល់ដឹកជូលីយ៉ាចេញពីទឹកដីចម្ការសម្ដៅមកក្រុមហ៊ុនតែម្ដង ព្រោះការងារនៅក្រុមហ៊ុនកំពុងគរដូចភ្នំហើយ មិនអាចទុកចោលទៀតទេ តែពេលគេឡើងទៅដល់ត្រូវបានឃើញអ្វីដែលមិនគួរឃើញទៅវិញ

"ឯងមកធ្វើអី?" ថេយ៉ុងបោះសម្ដីទាំងគំរោះគំរើយដាក់អ្នកកំពុងឈរសំកាំងពីមុខបន្ទប់របស់គេទើបជីមីនដើរតិចៗមករកគេ

"មកយករបស់ដែលឯងលួចទៅនោះអី" ជីមីននិយាយខ្សឹបដាក់ត្រចៀកថេយ៉ុងហើយដើរបំបុកស្មារបស់គេ តែត្រូវថេយ៉ុងចាប់គេជាប់

"ចេញពីក្រុមហ៊ុនយើងឥឡូវនេះ" មួយដៃចំថ្គាមខាងឆ្វេងរបស់ជីមីនធ្វើឲ្យជីមីនដួលមួយជំហរទៅលើឥដ្ឋ

"ថេយ៉ុង!! ធ្វើស្អី?គេជាដៃគូរគម្រោងការផ្ទះវីឡាថ្មីរបស់ពួកយើង" លោកចាងដើរចូលដោយមានកាន់ឯកសារសំខាន់ជាប់នឹងដៃ មកឃាត់ក្មួយចិញ្ចឹមដោយឬកពារអន្ទះសារ

"ខ្ញុំមិនធ្វើការជាមួយវា" ថេយ៉ុងឡើងទ្រោបពីលើជីមីនដាល់យកៗធ្វើឲ្យបុគ្គលិកចូលមើលឈូឆរ ពួកគេវាយតបគ្នាដោយពេលនេះជីមីនកំពុងនៅលើថេយ៉ុងទោះលោកចាងខំហាមយ៉ាងម៉េចក៏អ្នកណាស្ដាប់

ជូលីយ៉ារត់មកមើលថាហេតុអីមនុស្សមិននាំគ្នាទៅធ្វើការ នាងវែកចូលមើលទើបឃើញជីមីនកំពុងដាល់ថេយ៉ុងឈាមក្រហមពេញមាត់។ នាងឈររលីងរលោងទឹកភ្នែកមុននឹងរត់ទៅច្រានជីមីនតែត្រូវជីមីនច្រានមួយទំហឹងដោយមិនដឹងថាអ្នកណា

"ជូលីយ៉ា" ថេយ៉ុងក្រលេកឃើញជូលីយ៉ាបោកក្បាលនឹងការ៉ូទើបច្រានជីមីនចេញហើយវារទៅលើកនាងឡើង

"អ្ហឹក" ជូលីយ៉ាយំសស្រាក់ក្រោយពេលឃើញមុខរបស់ថេយ៉ុងសុទ្ធតែឈាម គាប់ជួនល្អដែលជីនមកលេងថេយ៉ុងល្មមទើបគ្រាហ៍ថេយ៉ុងចូលបន្ទប់ជាមួយជូលីយ៉ាបាត់

ក្រឹប

ជូលីយ៉ាកឹបទ្វារបន្ទប់ថេយ៉ុងជាប់មុននឹងស្ទុះទៅយកប្រអប់ពេទ្យពីក្នុងទូរក្នុងបន្ទប់ នាងមកអង្គុយពីមុខគេទាំងទឹកភ្នែកហូរកាត់តាមថ្ពាល់របស់នាង នាងយកដៃទាញសំឡីជ្រលក់ថ្នាំផ្ដិតកន្លែងរបួសតិចៗខ្លាចថាគេឈឺ ឃើញគេឈាមរហាមបែបនេះនាងក៏ឈឺដូចគ្នា

"ហើយឯងទៅមានរឿងស្អី"ជីនឃើញបែបនេះអត់មិនបាននឹងសួរប្អូន តាមចិត្តក្ដៅចង់តែទៅវាយអាម្នាក់នៅខាងក្រៅថែមឲ្យបែកក្អួតទេ

"យប់នេះខ្ញុំទៅរកបង" ថេយ៉ុងមិនឆ្លើយនឹងសំនួរជីន ព្រោះហេតុផលគឺមិនចង់ឲ្យជូលីយ៉ាដឹង គេមិនចង់ឲ្យជូលីយ៉ាបានជួបនឹងជីមីន រឿងរ៉ាវនាងនិងគេកំពុងតែដំណើរការបានល្អ មិនអាចឲ្យអ្នកផ្សេងមករញ៉េរញ៉ៃបានទេ

"នាងឈឺទេ" ថេយ៉ុងលូកដៃស្ទាបក្បាលនាងដែលពោក បើគេមិនឃើញនាងដួលបោកក្បាលទេ គេក៏មិនព្រមចុះញ៉មជីមីនដោយងាយៗដែរ គេបារម្មណ៍ពីនាងជាងបារម្មណ៍ពីខ្លួនឯងទៅទៀត

"អ្ហឹក ឈឺណាស់គឺឈឺត្រង់នេះ ពេលឃើញលោកបែបនេះហើយខ្ញុំឈឺខ្លាំងណាស់អ្ហឹក" ជូលីយ៉ាយកដៃមកដាក់លើទ្រូងខ្លួនឯង នាងមិនបានចាប់អារម្មណ៍លើរបួសខ្លួន អ្វីដែលនាងចាប់អារម្មណ៍គឺមនុស្សដែលកំពុងអង្គុយពីមុខនាងទៅវិញទេ

"សុំទោស" លើកទីមួយហើយដែលគេមានអារម្មណ៍ថាខុសចំពោះនាង គេធ្វើឲ្យនាងឈឺចាប់ នាងយំព្រោះគេជាច្រើនដងហើយ គេពិតជាគ្មានបានការខ្លាំងណាស់

"លោកឈប់មានរបួសបានទេ" ជូលីយ៉ាលាបរបួសគេទាំងញញើតដៃ ទឹកភ្នែកហូរកក្លាក់ មុខប្រែជាក្រហមដោយសារតែយំច្រើនពេក

"នាងនៅស្រលាញ់វាទេ?" ថេយ៉ុងសួរនាងទាំងភ័យខ្លាចនឹងចម្លើយដែលនាងប្រគល់ឲ្យគេ ខ្លាចថានាងនៅស្រលាញ់អ្នកផ្សេងជាងគេ ខ្លាចនាងបែងចែកក្ដីស្រលាញ់របស់នាងមិនដាច់

"បើខ្ញុំស្រលាញ់គេ ម៉េចនឹងអាចមកអង្គុយលាបរបួសឲ្យលោកបាន?"
_____________________
បើបារម្មណ៍ពីគេបែបនេះ កាលណាសារភាព ចាំឲ្យអ្នកផ្សេងយកបាត់បានសមមុខ🙂

រ៉ូសស្ស៊ី

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now