ក្រោយពីអស់ការអត់ទ្រាំនឹងប្ដីប្រពន្ធមួយគូរនេះ ជុងហ្គុកក៏សម្រេចចិត្តសុំលាទៅផ្ទះវិញ ហើយថេយ៉ុងក៏ឲ្យកូនចៅបញ្ជូនសេះដែលជុងហ្គុកចង់បាននោះទៅដល់ភូមិគ្រឹះដើម្បីកុំឲ្យខុសសម្ដីជាមួយមិត្ត។
ព្រះអាទិត្យអស់តួនាទីក្នុងការបញ្ចេញរស្មីជំនួសដោយព្រះចន្ទពេញបរមីរះបំភ្លឺភាពងងឹត។ ជូលីយ៉ាដើរមកឈរនៅរានហាលខាងមុខបន្ទប់មុននឹងងើយក្បាលសម្លឹងមើលព្រះចន្ទហាក់ដូចស្រងេះស្រងោចក្នុងចិត្ត តាំងពីឪពុកម្ដាយលាចាកលោកទៅសល់តែថេយ៉ុងនិងកូនស្រីមួយគ្រាប់ដែលអាចបំពេញចន្លោះខ្វះខាតក្នុងបេះដូងនេះ
"ពួកយើងត្រូវគ្នាបានទេ?" កំពុងឈរគយគន់មើលព្រះចន្ទស្រាប់តែមានដៃមួយគូរក្រព័ទ្ធអោបចង្កេះពីក្រោយសួរនាងដោយសម្លេងមាំតាមទម្លាប់ មាត់ខំនិយាយថាមិនខ្វល់តែបេះដូងនៅតែទាមទាររកគ្នា
"ថេយ៉ុង" ជូលីយ៉ាញញឹមស្ងួតមុននឹងបែរប្រឈមមុខនឹងថេយ៉ុងហើយចាប់ត្រកងដៃទាំងគូររបស់គេមុននឹងអង្អែលម្រាមដៃវែងស្រឡូនដូចមនុស្សស្រី
"មួយឆ្នាំមកនេះ អូនសាងកំហុសធ្ងន់ណាស់ អូននាំកូនចាកចោលបងទៅផ្ដើមជីវិតមួយថ្មី, អូនរំពឹងថាគ្រប់យ៉ាងនឹងប្រសើរពេលគ្មានបងតែអត់ទេ, ពេលគ្មានបងពិភពលោកអូនប្រែងងឹត ពីមួយថ្ងៃទៅមួយថ្ងៃអូនតែងតែសង្ឃឹមថាបងនឹងបង្ហាញខ្លួនចំពោះមុខអូនម្ដងទៀតតែគ្មានទេ បងលែងតាមរកអូនទៀតហើយ" ជូលីយ៉ានិយាយពាក្យពេចន៍ដែលនាងចង់និយាយជាមួយទឹកភ្នែកហូរកាត់ផែនថ្ពាល់ ទោះអតីតកាលជាយ៉ាងមិនសំខាន់តែសំខាន់គឺបច្ចុប្បន្ន។ នាងចង់ចាប់ផ្ដើមឡើងវិញជាមួយជីមីនតែមិនអាចព្រោះបេះដូងបានប្រគល់ទៅឲ្យថេយ៉ុងអស់ហើយ ចុងក្រោយនាងនិងជីមីនក្លាយជាមិត្តល្អ
"បងស្រលាញ់អូនខ្លាំងណាស់ជូលីយ៉ា ពីមួយថ្ងៃទៅមួយថ្ងៃក្ដីស្រលាញ់របស់បងចំពោះអូនចេះតែកើនឡើងជានិច្ច" ថេយ៉ុងប្ដូរពីចាប់ដៃមកក្រសោបប្រាណតូចស្ដើងរបស់ជូលីយ៉ា ហើយពេលនិយាយចប់ក៏ថើបក្បាលនាងមួយខ្សឺតជាមួយក្ដីស្រលាញ់ពេញបេះដូង
"បងដឹងទេ តាំងពីអូនស្គាល់បងមកដល់ពេលនេះ ថ្ងៃនេះហើយដែលបងនិយាយពាក្យអាចជ្រួតជ្រាបស្ដាប់ចូលត្រចៀកបាន, នែ អូនប្រាប់បងណា រាល់ពេលដែលបងបើកមាត់និយាយពេលណា អូននេះវាស្រគារត្រចៀកខ្លាំងៗ មិនដឹងថាក្នុងមាត់បងមានចិញ្ចឹមឆ្កែប៉ុន្មានក្បាលទេ" មាត់ជូលីយ៉ាបើកញ៉ោះថេយ៉ុងតែក្នុងទ្រូងនេះវារំភើបជាងត្រូវឆ្នោតទៅទៀត មិនដឹងថាមួយជាតិនេះអាចស្ដាប់ពាក្យពិរោះចេញពីមាត់ស្វាមីបានប៉ុន្មានដង
"នេះអូនដៀលបងថាមាត់ឆ្កែផងហេ?" ថេយ៉ុងយារដៃវ៉ៃកំប៉េះគូទជូលីយ៉ាថើរៗធ្វើឲ្យនាងសើចកាច់កពេលដែលត្រូវថេយ៉ុងជាន់កែងទាន់
"បងធ្វើអី" ជូលីយ៉ាភ្ញាក់ព្រើតពេលស្វាមីលើកបីនាងតម្រង់ទៅគ្រែទូលាយនៅចំកណ្ដាលបន្ទប់ហើយដាក់នាងទម្លាក់លើពូកមួយទំហឹង នេះកុំតែពូកទន់ទេបើមិនចឹងឆ្អឹងខ្នងនាងនឹងបាក់ជាពីរប្រាកដណាស់
"បងខឹងអូនហើយ" ថេយ៉ុងឡើងទ្រោបពីលើខ្លួននាងដោយដៃសងខាងច្រត់សងខាងក្បាលនាង
"ហើយ?"
"អូនលួងបងទៀតទេ?" ថេយ៉ុងនៅចាំថាល្បិចដែលនាងប្រើលួងគេគ្មានអីក្រៅពីរឿងលើគ្រែទេ ឃើញមុខសុភាពបែបនេះតែខូចសម្បើមណាស់
"លួងហេ?" ជូលីយ៉ាលេងទឹកមុខកំហូចភ្លាម ហើយក៏ដឹងល្បិចរបស់ថេយ៉ុង ក៏ប្រញាប់ច្រានស្វាមីឲ្យដេកទៅលើគ្រែហើយរាងតូចល្អិតក៏ឡើងអង្គុយចោងហោងបែរខ្នងដាក់មុខគេ
"យប់នេះអូននឹងលួងបងឲ្យបាក់កតែម្ដង" ជូលីយ៉ានិយាយស្របពេលដែលម្រាមដៃអង្អែលត្រង់កន្លែងចន្លោះភ្លៅរបស់ថេយ៉ុងរហូតដល់អាតូចនោះបះឆ្កឺតទល់ខោឡើងប៉ុណ្ណាណី
_____________________
ប្ដីខឹងជាតួនាទីរបស់ប្រពន្ធអ្នកលួងចឹងហើយ🤝🏻រ៉ូសស្ស៊ី
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Romanceដោយសារតែគំនិតឆ្កួតឡប់របស់គេ ស្ទើរតែធ្វើឲ្យបាត់បង់មនុស្សស្រីជាទីស្រលាញ់ "បងសុំទោស ជូ" ថេយ៉ុងមហាសេដ្ឋីវាល់លានបន្ទន់ជង្គង់ផ្ទាល់នឹងឥដ្ឋពីមុខស្រ្តីម្នាក់ដែលមានឈ្មោះថាអតីតកូនបំណុល ជាមនុស្សស្រីដែលថេយ៉ុងបានបំផ្លាញគ្រប់យ៉ាងដែលជារបស់នាង ប្រើប្រាស់នាងប្រៀបដូច...