ជូលីយ៉ារត់ចេញពីក្រុមហ៊ុនទាំងគ្មានទិសដៅ មានតែកាបូបយួរដៃជាប់ខ្លួន នាងរត់បានឆ្ងាយគួរសមដែរ ហើយឥឡូវក៏ងងឹតល្មម។ ជូលីយ៉ាបានត្រឹមដើរទាំងល្ហិតល្ហៃ គ្មានលុយជាប់ខ្លួនសូម្បីមួយសេនព្រោះថេយ៉ុងមិនដែលឲ្យលុយនាងកាន់ នាងតែងតែនៅជាមួយគេ អ្វីគ្រប់យ៉ាងក៏គេជាអ្នកចេញ
"អូយ" កំពុងតែឃ្លានផង ដើរសុខៗក៏ស្រាប់តែជំពប់ជើងដួលលើចិញ្ចើមផ្លូវឡើងរលាត់ជង្គង់ចេញឈាម មិនតែប៉ុណ្ណោះ មិនដឹងឡានអាចង្រៃម្នាក់បើកឡានសាចទឹកដាក់នាងឡើងសើមជោគសុទ្ធតែភក់
បែរមកមើលថេយ៉ុងវិញ ក្នុងទ្រូងអន្ទះសារជិះឡានតិចៗដើររកប្រពន្ធពេញទីក្រុងតែរកយ៉ាងណាក៏មិនឃើញ គេបន្តជិះក្រលឹងមើលដដែលៗ ហើយក៏ខឹងដែលអាមាត់ចង្រៃនេះវាសែនរឹងហើយធ្លោយមាត់ដេញនាងចេញ
"អូននៅឯណា" ថេយ៉ុងនិយាយម្នាក់ឯង ខំខលទៅនាងជាច្រើនដងជាច្រើនសារតែនាងមិនខ្ចីលើក ទោះគេមិនមែនជាបុរសកក់ក្ដៅតែបេះដូងគេស្រលាញ់នាងខ្លាំងណាស់ ស្រលាញ់ដល់ថ្នាក់ខ្វះនាងមិនបាន
"ជូលីយ៉ា!!!" ថេយ៉ុងប្រទះឃើញជូលីយ៉ាអង្គុយនៅកន្លែងចំណតឡានក្រុង នាងអង្គុយអោនមុខចុះទាំងសភាពមើលមិនបាន សក់ក្បាលកន្ទ្រីងកន្ទ្រើង ខោអាវប្រឡាក់សុទ្ធតែភក់។ ថេយ៉ុងអែបឡានហើយប្រញាប់ប្រញាល់ចុះទៅ
"ជូលីយ៉ា" ថេយ៉ុងចាប់ដើមដៃនាងឲ្យងើបតែនាងរើរចេញហាក់ដូចជាស្អប់ខ្ពើមខ្លាំងយ៉ាងចឹង នាងមិនត្រឹមតែរើរតែទឹកភ្នែកក៏ចាប់ផ្ដើមហូរចុះម្ដងទៀត
"លែង!!! ខ្ញុំមិនទៅជាមួយលោកនោះទេ អ្ហឹក" ជូលីយ៉ាស្រែកឮៗរហូតដល់ភ្នែកគ្រប់គូរដែលដើរឆ្លងកាត់បែរសម្លឹងមុខពួកគេដោយងឿងឆ្ងល់
"ទៅជាមួយបងសិន" ថេយ៉ុងលើកបីជូលីយ៉ាហើយដើរសម្ដៅទៅឡានដែលចតទុកចោលនោះដោយកឹបទ្វារមិនឲ្យនាងចេញពីក្នុងឡានបាន ហើយក៏ដើរទៅរកកន្លែងអង្គុយម្ខាងទៀត
"ខ្ញុំមិនទៅទេ បើកទ្វារឡាន" ជូលីយ៉ាខឹងឡើងហឹងត្រចៀកតែគេមិនបានខ្វល់គិតតែបើកឡានចេញទៅយ៉ាងស្ងប់ស្ងាត់រហូតដល់ខនដូទើបបីនាង តែនាងឡូឡារហូតដល់គ្រប់គ្នាមើលមុខ តែលើកនេះថេយ៉ុងតាំងចិត្តថាមិនខ្វល់
ថេយ៉ុងបើកទ្វារបន្ទប់ដោយមានជីននៅខាងក្នុងស្រាប់តែមិនឲ្យជីននិយាយទាន់ គេក៏បីជូលីយ៉ាចូលក្នុងបន្ទប់បាត់
"ស្ងាត់សិនបានទេ?" ថេយ៉ុងស្ដុកពេញខួរ ចង់តែចាប់បញ្ច្រកថ្នាំឲ្យដេកស្ងាត់មាត់ឈឹង កុំឲ្យរញ៉េរញ៉ៃរំខានសតិគេ គេធុញសឹងស្លាប់ ត្រចៀកហឹងឡើងចង់បែកអំពិលអំពែក
"រឿងគ្រប់យ៉ាងមិនដូចអូនគិតទេ"
"ខ្ញុំមិនស្ដាប់"
"ឲ្យបងធ្វើយ៉ាងណាទើបអូនព្រម?" ថេយ៉ុងជ្រួញចិញ្ចើមបញ្ចូលគ្នា បកស្រាយក៏មិនស្ដាប់ និយាយអីក៏លែងបាន ជូលីយ៉ាពីមុនមិនមែនបែបនេះទេ
"បែកគ្នាជាមួយគេ ហើយប្រកាសប្រាប់អ្នកគ្រប់គ្នាថាលោកជាប្ដីខ្ញុំ!" ជូលីយ៉ាម៉ាត់ៗសង្កត់ពាក្យឡើងច្បាស់ធេងឲ្យស្វាមីបានស្ដាប់មិនឲ្យភាន់ច្រលំ ពេលនេះនាងអស់ការអត់ទ្រាន់ពិតមែន
"ជូលីយ៉ា!!"
រ៉ូសស្ស៊ី
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Romanceដោយសារតែគំនិតឆ្កួតឡប់របស់គេ ស្ទើរតែធ្វើឲ្យបាត់បង់មនុស្សស្រីជាទីស្រលាញ់ "បងសុំទោស ជូ" ថេយ៉ុងមហាសេដ្ឋីវាល់លានបន្ទន់ជង្គង់ផ្ទាល់នឹងឥដ្ឋពីមុខស្រ្តីម្នាក់ដែលមានឈ្មោះថាអតីតកូនបំណុល ជាមនុស្សស្រីដែលថេយ៉ុងបានបំផ្លាញគ្រប់យ៉ាងដែលជារបស់នាង ប្រើប្រាស់នាងប្រៀបដូច...