ភាគទី3

3.1K 119 0
                                    

"នៅសម្លឹងយូរទៀតទេ?" ថេយ៉ុងញោចស្នាមញញឹមរួចដើរបែរក្រោយទៅរកតុធ្វើការ ដាក់ជើងលើតុដោយយកប៊ិចមកគ្រវីសម្លឹងមើលមុខនាងឥតព្រិច

"គឺ..." ជូលីយ៉ាញ័របបូរមាត់មិនហ៊ានហើបមាត់និយាយរឿងលុយកាក់ព្រោះនាងមិនដែលស្គាល់គេ ទើបតែជួបលើកដំបូង

"ត្រូវការលុយមែនទេ ជុងជូលីយ៉ា" ថេយ៉ុងលើកចិញ្ចើមម្ខាងអមនឹងស្នាមញញឹមពឹសពុលដាក់នាង មុននឹងងើបពីកៅអីទាញក្រដាសមួយសន្លឹកដើរសម្ដៅទៅរកនាង

"នេះលោកស្គាល់ខ្ញុំដោយរបៀបណា?" គេកាន់តែដើរមកជិត នាងកាន់តែធ្វើខ្លួនមិនត្រូវ ញ័រទាំងជើងញ័រទាំងដៃ

"ខ្ញុំស្គាល់នាងរបៀបណា ចាំបាច់ត្រូវរៀបរាប់ប្រាប់នាងដែរទេ? ស៊ីញ៉េលើក្រដាសនេះហើយខ្ញុំនឹងប្រាប់ឲ្យគេធ្វើការវះកាត់ម៉ាក់របស់នាងភ្លាម" ថេយ៉ុងនិយាយចេញមកដូចដឹងរឿងគ្រប់យ៉ាងទាំងដែលនាងមិនទាន់បាននិយាយអ្វីមួយម៉ាត់ទាល់តែសោះ តែជូលីយ៉ាមិនបានគិតច្រើនក៏ប្រញាប់យកក្រដាសដែលគេហុចឲ្យ តែក៏ត្រូវគប់ចំកណ្ដាលមុខគេវិញក្រោយបានអានគោលការណ៍ចម្លែកៗដែលមានលើក្រដាស

"ហេតុអីខ្ញុំត្រូវស៊ីញ៉េលើក្រដាសអេតាស៊ីវិល? " ជូលីយ៉ាកល់ទឹកភ្នែករកយំ ព្រោះក្រដាសមុននេះជាក្រដាសអេតាស៊ីវិលដែលមានឈ្មោះនាងនិងគេ គ្រប់យ៉ាងដូចមានផែនការទុកយ៉ាងចឹង

"បើមិនស៊ីញ៉េក៏តាមចិត្ត ខ្ញុំមិនបានបង្ខំ" ថេយ៉ុងដើរចេញទៅអង្គុយលើសាឡុងបែរខ្នងទៅមើលទេសភាពទីក្រុងនៅពេលយប់ធ្វើព្រងើយ ទាំងដែលមានមនុស្សកំពុងឈរក្នុងបន្ទប់របស់គេ

*ទីង ទីង
សម្លេងទូរស័ព្ទរបស់ថេយ៉ុងបន្លឺឡើង ទើបគេដកចេញពីហោប៉ៅបើកសម្លេងឮៗដើម្បីឲ្យអ្នកម្ខាងទៀតបានស្ដាប់ដែរ

[ជម្រាបសួរលោក តើពួកយើងអាចវះកាត់ម្ដាយអ្នកនាងជូលីយ៉ាបានឬនៅ?ព្រោះបើទុកបន្តិចទៀតអ្នកជម្ងឺអាចនឹងស្លាប់]

ថេយ៉ុងមិនបានតបតែបែរទៅមើលមុខជូលីយ៉ាឆ្លាស់គ្នានឹងអេតាស៊ីវិលដែលធ្លាក់លើឥដ្ឋ

"អ្ហឹកៗ" ជូលីយ៉ាអោនទៅរើសក្រដាសហើយទាញប៊ិចលើតុប្រញាប់ស៊ីញ៉េទាំងទឹកភ្នែកហូរសឹងជោកក្រដាស នាងពិតជាអស់ជម្រើសពិតមែន ដើម្បីអ្នកមានគុណតែម្នាក់របស់នាង នាងហ៊ានធ្វើគ្រប់យ៉ាង ហ៊ានដល់ថ្នាក់ធ្វើប្រពន្ធមនុស្សប្លែកព្រោះពេលនេះនាងគ្មានទីពឹងទៀតទេ

"វះកាត់ទៅ" ថេយ៉ុងបញ្ជារហើយកាត់ផ្ដាច់ទូរស័ព្ទភ្លាមៗ រួចចាប់កាន់វ៉ាញមកគ្រលែងតិចៗយ៉ាងសមចិត្តជាខ្លាំង

"បកក្រដាសទៅមួយទំព័រទៀតហើយអានកិច្ចសន្យាឲ្យខ្ញុំស្ដាប់បន្តិច" ថេយ៉ុងនិយាយដោយមិនបែរមកមើលមុខនាង លើកកែវវ៉ាញមកក្រេបតិចៗ

ជូលីយ៉ាដកដង្ហើមធំសម្រួលអារម្មណ៍បន្តិចមុននឹងបើកទំព័របន្ទាប់ សម្រេចចិត្តអានឲ្យគេស្ដាប់

"ទីមួយ នាងត្រូវរើរទៅនៅផ្ទះខ្ញុំ បម្រើខ្ញុំទាំងការងារផ្ទះនិងការងារលើគ្រែ, ទីពីរ នាងមិនត្រូវប្រាប់អ្នកដទៃថានាងជាប្រពន្ធខ្ញុំ និងហាមធ្វើអ្វីគ្រប់យ៉ាងដែលជាការសង្ស័យ, ទីបី នាងត្រូវទៅធ្វើការនៅក្រុមហ៊ុនខ្ញុំក្នុងនាមជាលេខាផ្ទាល់ខ្លួនរបស់ខ្ញុំដោយគ្មានប្រាក់ខែអ្វីទាំងអស់, កុងត្រានេះនឹងបានកាត់ផ្ដាច់ក្នុងរយៈពេលពីរឆ្នាំទៀត តែបើម្ដាយរបស់នាងនៅស្ថិតក្រោមបន្ទុកខ្ញុំ នោះនាងក៏គ្មានសិទ្ធិទៅណាដែរ" ជូលីយ៉ានិយាយរៀបរាប់ទាំងទឹកភ្នែក ក្នុងទ្រូងអួលណែនស្ទើរប្រេះស្លាប់ តើជាតិមុននាងសាងអ្វីបានជាជាតិនេះនាងអភព្វដល់ង្នាក់នេះ

"ស្រាតរ៉ូបហើយដើរមករកខ្ញុំ"
_____________________________
គ្រប់យ៉ាងត្រូវបានរៀបចំទុក?

រ៉ូសស្ស៊ី

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now