សម្លេចថ្ងូរឮគ្រលួចពេញខនដូជីនមិនដាច់សូរ ប្ដីប្រពន្ធមួយគូរនេះមានកម្លាំងដល់ហើយ តាំងពីព្រឹករហូតមកដល់ពេលថ្ងៃត្រង់ទៅហើយនៅគ្រលែងចង្កេះផ្លាប់មិនឈប់ឈរទាល់តែសោះ
"អាស" ទីបំផុតក៏មកដល់គោលដៅបានសម្រេចធ្វើឲ្យថេយ៉ុងដកដង្ហើមហត់ដង្ហក់សឹងស្លាប់ទើបសម្រេចដកស្នូលសាច់រឹងចេញពីខ្លួនជូលីយ៉ាហើយប្រាស់ខ្លួនដេកក្បែរនាងទាំងបេះដូងលោតញាប់ដូចទើបនឹងរត់ប្រណាំងហើយ ចំណែកជូលីយ៉ាក៏ដេកសន្លប់ស្ដូកដូចត្រូវថ្នាំសណ្ដំ បើកត្របកភ្នែកលែងរួចអស់កម្លាំងរលីងពីខ្លួន
កន្លងអស់ពេលច្រើនម៉ោងទើបថេយ៉ុងភ្ញាក់ពីដំណេកថ្ងៃត្រង់មុននាង គេប្រញាប់សម្អាតខ្លួនចេញស្អាតមុននឹងដើរញាប់ជើងទៅរកទូរស័ព្ទដែលដាក់លើតុដើម្បីមើលកាម៉ារ៉ានៅក្នុងភូមិគ្រឹះរបស់គេ។ គេសង្ក្រៀតធ្មេញក្រតៗក្រោយពេលឃើញមនុស្សដែលបំផ្លាញផ្ទះគេ ម្នាក់ប្រុសនោះគេស្គាល់ដល់ក្រយ៉ៅ
"អាជីមីន" ថេយ៉ុងក្ដាប់ដៃគោះតុមួយទំហឹងសឹងធ្លុះធ្វើឲ្យអ្នកកំពុងដេកភ្ញាក់ក្រញ៉ាង ខ្សែរភ្នែកថេយ៉ុងសម្លក់នាងមិនដាក់ មនុស្សថេយ៉ុងខឹងគោវាយរទេះ
"ប្រុសរបស់នាងជាអ្នកបំផ្លាញផ្ទះខ្ញុំ" ថេយ៉ុងបោះទូរស័ព្ទឲ្យនាងមើលពេញៗភ្នែក គ្រប់សកម្មភាពរបស់ជីមីនដែលកំពុងឈរបញ្ជាកូនចៅលោតពេញអេក្រង់
"ខ្ញុំមិនដឹងអីទេ" ជូលីយ៉ាអោនមុខចុះ មានអារម្មណ៍ថាខ្លួនក៏មានចំណែកខុសក្នុងរឿងនេះ ព្រោះបើមិនដោយសារតែនាងក៏ថេយ៉ុងមិនជួបរឿងបែបនេះ
"មកនេះ" ថេយ៉ុងទម្លាក់ទឹកមុខលែងជ្រួញចិញ្ចើម គេដើរទៅឈរចិត្តគ្រែហើយបក់ដៃហៅនាងទើបនាងវារមករកគេគើមៗ ហើយក៏អត់មិនបាននឹងញញឹមក្រោយថេយ៉ុងអោបក្បាលនាងជាប់នឹងចង្កេះហើយអង្អែលតិចៗ
"សុំទោស ម្សិលមិញខ្ញុំខឹងពេក" លើកទីមួយហើយដែលថេយ៉ុងនិយាយពាក្យនេះចេញមក គេយកម្រាមអង្អែលក្បាលមានយ៉ាងថ្នាក់ថ្នមទើបនាងងើយមើលមុខគេបែបចង់យំ
"ខ្ញុំក៏សុំទោសដែរ"ជូលីយ៉ាអោបចង្កេះថេយ៉ុងស្របជាមួយស្នាមញញឹមដែលមាននៅលើមុខ
ថេយ៉ុងនាំជូលីយ៉ាដើរផ្សារនៅជាប់ខនដូរបស់ជីន ទិញខោអាវនិងគ្រឿងប្រើប្រាស់បន្តិចបន្តួច ប្រហែលគិតនៅជាមួយបងគេមួយរយៈហើយព្រោះមិនចង់ត្រលប់ទៅផ្ទះនោះវិញ ខ្លាចថាគ្មានសុវត្ថិភាព។ ពេលមកដល់ខនដូវិញក៏ឃើញថាជីនមកវិញហើយ គេខំដើរទៅរាក់ទាក់តែជីនរក្សាទឹកមុខចងបាញ់ មិនញញឹមដូចរាល់ដងព្រោះអាប្អូនម្នាក់នេះវាលក់មុខខ្លាំងណាស់ សិស្សនាំគ្នានិយាយតៗគ្នាថាជីនជាគ្រូល្មោភកាមមើលរឿងអាសអាភាសពេលកំពុងបង្រៀន រឿងនេះក្លាយជារឿងកំប្លែងហើយ គួរឲ្យចង់សើចមែន
"កើតអី" ថេយ៉ុងសួរបងប្រុសដែលកំពុងទ្រគោះបោះបោក ភ្នែកដៀងសម្លក់ថេយ៉ុងចង់ជ្រុះហើយ មិនដឹងជាស្អីណាស់ណាទេ
"កុំបាច់មកសួរ" ជីនងង៉ក់ដាក់ថេយ៉ុងហើយទាញថង់អាហារចេញពីទូរទឹកកក
"តិចគ្រាប់ភ្នែកនឹងធ្លាក់លើការ៉ូទៅ"
"ធ្លាក់មិនធ្លាក់រឿងយើង" ជីនទម្លាក់របស់ផូងផាំងមិនថ្នមដៃ ខឹងចិត្តណាស់ ខឹងសឹងស្ទះខ្យល់ស្លាប់ទៅហើយ
_________
ប្រុសចាស់ខឹងហើយ😾រ៉ូសស្ស៊ី
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Romanceដោយសារតែគំនិតឆ្កួតឡប់របស់គេ ស្ទើរតែធ្វើឲ្យបាត់បង់មនុស្សស្រីជាទីស្រលាញ់ "បងសុំទោស ជូ" ថេយ៉ុងមហាសេដ្ឋីវាល់លានបន្ទន់ជង្គង់ផ្ទាល់នឹងឥដ្ឋពីមុខស្រ្តីម្នាក់ដែលមានឈ្មោះថាអតីតកូនបំណុល ជាមនុស្សស្រីដែលថេយ៉ុងបានបំផ្លាញគ្រប់យ៉ាងដែលជារបស់នាង ប្រើប្រាស់នាងប្រៀបដូច...