ភាគ១០: គួរឲ្យក្រឺតមែន

2.4K 195 1
                                        

.............

      ការពិតទៅ ថេយ៉ុងគេប្រុងនឹងជិះឡានក្រុងត្រឡប់ទៅផ្ទះវិញ ព្រោះគេនិងជុងហ្គុកមិននិយាយស្ដីរកគ្នា គេមិនចង់ឲ្យជុងហ្គុកទើសទាល់ ធុញទ្រាន់ដែលមានគេនៅជាមួយ តែពេលចុះមក ស៊ូហ្គាក៏ជិះម៉ូតូមកកាត់មុខរបស់គេ នាយពឹងឲ្យគេជួយ ទើបថេយ៉ុងព្រមឡើងជិះម៉ូតូទៅជាមួយ ហើយពេលនេះ ពួកគេកំពុងតែហាងពេជ្រមួយកន្លែង បំណងចង់របស់ម្យ៉ាង ។

      "ថេហ៍! ឯងថាទៅមើល មួយនេះសមនឹងជីមីនទេ? បងមិនសូវជាចេះរើសប៉ុន្មានទេ"ស៊ូហ្គាលើកបង្ហាញខ្សែកតូចមួយមានត្បូងពណ៌សរៀងចាំងបន្ដិច គេមិនដឹងថាយកទៅ ត្រូវចិត្តនឹងជីមីនឬក៏អត់? កន្លងមកតាមញ៉ែយូរហើយ តែជីមីននៅតែមាត់រឹង មាត់ដាចដដែល តែបែបនេះ ក៏គ្រាន់ជាងមិននិយាយអ្វីសោះតើត្រូវទេ?

      "ហ៊ឹម...វាពិតជាស្អាតណាស់ហ្យុង ជីមីនហ្យុងឃើញច្បាស់ជាពេញចិត្តមិនខាន"ថេយ៉ុងងក់ក្បាលតបរួមជាស្នាមញញឹម តែថាស៊ូហ្គា មើលទៅយកចិត្តទុកដាក់ តាមផ្គាប់ចិត្តជីមីនណាស់ ថេយ៉ុងឃើញហើយក៏សប្បាយចិត្តទៅតាមហ្នឹងដែរ គេបន់ឲ្យតែជីមីនយល់ព្រមតបក្ដីរបស់នាយវិញឲ្យបានឆាប់ៗទេ

      "អញ្ចឹងខ្ញុំយកមួយហ្នឹង"នាយក្រាស់ក៏ហុចខ្សែកដែលកាន់នឹងដៃទៅឲ្យបុគ្គលិកក្នុងហាង ក្រោយរៀបចំខ្ចប់និងគិតលុយរួចរាល់ ពួកគេក៏ចេញមកវិញ

      "ថេហ៍ចង់ទៅណាទៀតទេ ចាំបងជូនទៅ"

      "មិនអីទេហ្យុង យើងទៅផ្ទះវិញទៅ ពេលនេះដូចជាល្ងាចដែរហើយ ខ្លាចបងប្រុសចាំផ្លូវ"

      "អាជុនវាមិនបារម្ភទេ បើសិនថេហ៍នៅជាមួយនោះ តែបើថេហ៍ទៅវិញហើយ បងមិនបង្ខំទេ"

      "បាទ"រួចពួកគេក៏បណ្ដើរគ្នាទៅរកម៉ូតូវិញ ។ ស៊ូហ្គានាំថេយ៉ុងមកដល់ផ្ទះរួច នាយក៏ត្រឡប់ទៅវិញ ចេញពីនេះទៅរកសំណព្វចិត្តនៅក្លឹបរបស់ជេហូបហើយចាំទៅផ្ទះវិញ ។        

      "ខ្ញុំមកវិញហើយ"សម្លេងមកព្រមជាមួយនឹងម្ចាស់ខ្លួន អ្នកជាបងដែលអង្គុយមើលទូរទស្សន៍ក៏ងាកទៅរកប្អូនភ្លាម

      "ថ្ងៃនេះយូរម្ល៉េះ? ទើបមកពីណា?"ណាមជុននិយាយធម្មតាៗ

      "ថ្ងៃនេះជូនស៊ូហ្គាហ្យុងទៅទិញរបស់តិចតួចនឹងណា"

💔មិត្តភក្ដិ💔 [Completed ✅]Место, где живут истории. Откройте их для себя