ភាគ៧ : គួរអោយធុញ

2.3K 181 2
                                    

...........

     ងាកមកមើលអ្នកដែលផឹកស្រា ស្រវឹងយប់មិញឯណេះវិញ ម៉ោងជាង8ទៅហើយ នៅមិនទាន់ងើបទៀត ។ ស៊ូហ្គារើបម្រាស់ខ្លួន នៅលើសាឡុងចុះឡើង មិនបានប្រយត្ន័ក៏ធ្លាក់ទៅលើឥត លឺសូរតែដឹប...ព្រះ!..តិចបាក់ចង្កេះទៅ

     "ហឹុម..."អ្នកកម្លោះពោលឡើងទាំងជ្រួញចិញ្ចើម ប្រឹងទប់ចង្កេះឡើងឡើងអង្គុយតម្រេតខ្លួនលើសាឡុងវិញ នេះមកដេកធ្លាក់ទៅកើតដែរ ចេះសំណាងនៅម្នាក់ឯង មិនចឹងខ្មាស់គេស្លាប់ហើយ

     "តែថា...យប់មិញយើងនៅក្លឹបអាហូបតើមិនចឹង" ក្រែងយប់មិញគេស្រវឹងនៅក្លឹបហូស៊ុកតើ មិចក៏គេមកដេកនៅផ្ទះទៅវិញ ។ ក្រោយសញ្ចឹងគិតរៀងយូរគួរសមដែរ ស៊ូហ្គាក៏ទាញទូរសព្ទមកមើល តែនេះ...

     "ហើ្ហយ....ម៉ោងជិត9ហើយហេស?"អ្នកកម្លោះពោលឡើងទាំងភ្ញាក់ផ្អើល ស្មានថាម៉ោងទើប7អីហើយតើ តែនេះម៉ោងជិត9ទៅហើយ ក្បាលក៏ឈឺ ពោះក៏កូរ ឃ្លានសឹងស្លាប់ទៅហើយ ។ នាយកម្លោះដើរទៅរកបើកទូរមើលទាំងសក់សំពីងសំពោងដូចសំបុកមាន់ តែនៅក្នុងទូរគ្មានអីដែលអាចញាំបាននោះទេ មានតែគ្រឿងកំប៉ុង ដូចជាស្រាអីបែបនឹង

     "ធ្វើយ៉ាងមិច? អឹម...បែបនេះល្អជាង"ក្រោយនឹកឃើញហើយ ស៊ូហ្គាក៏ចុចខលទៅមិត្តរបស់គេ គ្មាននរណាក្រៅពីហូស៊ុកនោះទេ

     «អាឡូ!...គឺយើង»សម្លេងគ្មានជាតិគ្មានជូវ ទោះមិនប្រាប់ឈ្មោះ ក៏ហូស៊ុកអាចដឹងដែរថាជានរណា?

     «មានការអី?»

     «ចង់អោយជួយទិញអីមកអោយយើងសីុបន្ដិច»

     «យើងមិនទំនេរទេ»

     «ហើុយ...ចឹងធ្វើយ៉ាងមិច? យើងចេញក្រៅពេលនេះមិនទាន់បានទេ»

     «ស្អីហ៎៎ា? កុំប្រាប់ណា ថាអត់ទៅរៀន?»

     «អឺ...គឺយប់មិញដាក់ជ្រុលនឹង»

     «យ៉ាប់ណាស់ឯងនឹង មិនអីទេ...ចាំយើងអោយគេយកទៅអោយ»

     «អូខេសម្លាញ់» និយាយរួចគេក៏ចុចបិទវិញ មុននឹងឡើងទៅបន្ទប់ ដើម្បីងូតទឹកជម្រះខ្លួន ក្នុងរយះពេលដែលរង់ចាំ មនុស្សយកអាហារមកអោយ

💔មិត្តភក្ដិ💔 [Completed ✅]Donde viven las historias. Descúbrelo ahora