ភាគ៤២: បាទ!...កូនយល់ព្រម

1.4K 132 1
                                    

ព្រឹកថ្ងៃថ្មី ថេយ៉ុងបានរៀបចំសម្លៀកបំពាក់របស់គេដើម្បីប្រមូលយកទៅផ្ទះខ្លួនវិញ ដោយជុងហ្គុកជាអ្នកជួយយកទៅ ទោះចិត្តមិនចង់ឲ្យរាងល្អិតទៅវិញ តែបើនៅក៏ថេយ៉ុងមិនព្រមនៅដែរ បើអ៊ីចឹងមមានតែសម្របតាមចិត្តគេតែប៉ុណ្ណោះ ។ ខណ:ពេលបណ្ដើរគ្នាចុះមក ទាំងជុងហ្គុកទាំងថេយ៉ុងត្រូវវ៉ាក់អើគ្នាជាមួយមនុស្សចាស់ទាំងពីរដែលដើរចូលមក ។ ទាំងលោកចននិងអ្នកស្រីចន ក៏កំពុងជ្រួញចិញ្ចើមឆ្ងល់ មើលមុខពួកគេឆ្លាស់គ្នាជាមួយវ៉ាលីនៅក្នុងដៃ ។

"ប៉ា! ម៉ាក់! "ជុងហ្គុកហៅពួកគាត់តិចៗ ងាកមកមើលមុខគ្នាជាមួយថេយ៉ុងព្រិចភ្នែកញាប់ស្អេក នាយមិនគិតទេ ថាពួកគាត់មកដល់លឿនលើសពីការរំពឹងទុកចឹងទេ ព្រោះម្សិលមិញនាយគិតថា អាចនឹងរសៀលទើបពួកគាត់មកអីបែបហ្នឹង ទើបឲ្យថេយ៉ុងគេងជាមួយខ្លួនមួយយប់ទៀតសិន ។

.........

"ការពិតកូនថេយ៍មកគេងទីនេះទេឬ? ម៉ាក់ខំតែឆ្ងល់ ថាពួកកូនយកវ៉ាលីណា"អ្នកស្រីចន ដែលអង្គុយលើសាឡុងក្បែរស្វាមីក៏និយាយឡើង ជាមួយស្នាមញញឹមតាមទម្លាប់ មុននេះឃើញពួកគេយួរវ៉ាលីចុះមក គាត់ស្មានថាទៅដើរលេងនៅឯណាទៅហើយ ។

"ដោយសារជុងគេមិនចង់នៅតែឯងទើបគេឲ្យកូនមកគេងបានគ្នានឹងណាម៉ាក់"ថេយ៉ុងតបទាំងញញឹមមិនសូវសម មុននេះគេភ័យបុកពោះទៅហើយហេងហាងក្នុងខ្លួនអស់ហើយ ។

"ម៉ាក់អរគុណហើយដែលមកកំដរកូនជុង"

"បាទម៉ាក់"

"ចឹងខ្ញុំទៅវិញសិនហើយ ប៉ាម៉ាក់! ខ្ញុំជំរាបលា"ថេយ៉ុងងើបឱនលាពួកគាត់រួច ទើបលូកដៃយួរវ៉ាលីឡើងមកមួយ មួយទៀតជុងហ្គុកជាអ្នកកាន់ ។

"ចឹងខ្ញុំជួយយួរគេទៅសិនហើយប៉ាម៉ាក់"

"ហ៊ឹម!...ទៅចុះ"លោកចនងក់ក្បាលតប ពួកគេក៏ដើរចេញទៅព្រមគ្នា ។

"បងទៅខាងលើមុនហើយ"លោកចនថារួច ក៏យួរកាបូបរបស់គាត់ឡើងទៅខាងលើមុន ព្រោះធ្វើដំណើរផ្លូវឆ្ងាយ ក៏មានអារម្មណ៍ថាហត់នឿយខ្លះដែរ ។ ចំណែកអ្នកស្រីចន ឆ្លៀតពួកគេមិននៅ គាត់ក៏ដើរទៅផ្ទះបាយ រកអ្នកបម្រើ ដើម្បីសួររឿងខ្លះៗពីកូនប្រុសរបស់គាត់ ។

💔មិត្តភក្ដិ💔 [Completed ✅]Hikayelerin yaşadığı yer. Şimdi keşfedin