ភាគ២ : ក្លាយជាមិត្តភក្ដិ

2.7K 228 0
                                    

........

       បន្ទាប់ពីដល់ម៉ោងសម្រាក ពេលនេះកម្លោះសង្ហារទាំងពីរក៏កំពុងតែអង្គុយនិយាយគ្នាលេងនៅក្រោមដើមឈើមួយជិតតារាងបាល់បោះ ។ ជុងហ្គុក គេទើបតែប្ដូរមក គេមិនមាននរណាដែលអាចអោយនាយទុកចិត្តបានទេ លើកលែងតែក្មេងម្នាក់ដែលកំពុងអង្គុយក្បែរគេម្នាក់នេះ មិនដឹងយ៉ាងមិច? គេបែរជាមានអារម្មណ៍ល្អ ចង់និយាយលេង ចង់ស្គាល់ក្មេងម្នាក់នេះអោយបានច្រើន ទាំងដែលគេមិនធ្លាប់និយាយជាមួយនរណាច្រើនពីមុន អាចថាថេយ៉ុងជាមនុស្សដំបូងហើយដែលអាចឲ្យនាយនិយាយច្រើនជាមួយ

    "ថេយ៍!...ខ្ញុំហៅឯងបែបនេះបានទេ?"ជុងហ្គុក បន្លឺសំនៀងឡើងក្រោយស្ងាត់មើលរាងតូចដែលកំពុងតែញាំ sandwichរបស់គេ

    "ហឹម...ឯងចង់ហៅយ៉ាងមិចក៏បាន"ថេយ៉ុង ងាកមុខមកតបរាងក្រាស់បន្ដិចរួចក៏បន្តញាំនំរបស់ខ្លួនវិញ

    "ឯងអាយុប៉ុន្មានហើយ?"ជុងហ្គុក

    "គឺ18ឆ្នាំ"ថេយ៉ុង

    "អាយុប្អូនខ្ញុំមួយឆ្នាំហើយ"ជុងហ្គុក

    "ចុះឯងជាអ្នកនៅ Seoulនេះមែនទេ?"ជុងហ្គុក

    "មិនមែនទេ ខ្ញុំជាអ្នកតាមខេត្ត ផ្ទះខ្ញុំនៅdaegu វាឆ្ងាយណាស់ត្រូវទេ?"ថេយ៉ុង ទាញទឹកក្រូចមកផឹកក្រោយគេញាំនំរួច ហើយក៏ងាកមកនិយាយជាមួយជុងហ្គុកវិញ មើលទៅប្រុសម្នាក់នេះដូចជាចង់ដឹងរឿងគេច្រើនណាស់ ឬគេចង់មានមិត្តទេដឹង?

    "គឺឆ្ងាយណាស់ ឯងហ៊ាននៅបែកផ្ទះដែរ ហេស៎៎?"ជុងហ្គុក

    "រឿងអីថាមិនហ៊ាន ព្រោះខ្ញុំមិនមែនមកនៅទីនេះម្នាក់ឯងឯណា បងប្រុសរបស់ខ្ញុំក៏នៅជាមួយដែរ ហើយគាត់ក៏រៀននៅសាលានេះដូចគ្នា"ថេយ៉ុង

    "ខ្ញុំគិតថា ខ្ញុំដូចជាសួរនាំរឿងឯងច្រើនពេកហើយ"ជុងហ្គុកអេះក្បាលខ្លួនឯងរបៀបក្រែងចិត្ត ថេយ៉ុងអត់នឹងសើចហួសចិត្តនឹងគេមិនបានសោះ

    "ចុះឯងមានសួរខ្ញុំឬនៅថាធុញនឹងឯងឬអត់?"ថេយ៉ុង

    "ចុះធុញឬអត់?"ជុងហ្គុក

    "មិនធុញទេ ខ្ញុំចូលចិត្តចរឹករបស់ឯង ទោះទើបស្គាល់គ្នា តែឯងអាចធ្វើឲ្យខ្ញុំហ៊ាននិយាយជាមួយឯងបាន ដោយគ្មានអារម្មណ៍ថាធុញទ្រាន់ ឬភ័យខ្លាចអីសោះ"ថេយ៉ុង

💔មិត្តភក្ដិ💔 [Completed ✅]Nơi câu chuyện tồn tại. Hãy khám phá bây giờ