"ទឹង...ទឹង..."សម្លេងកណ្ដឹងនៃវីឡាបានបន្លឺសម្លេងឡើង អ្នកបម្រើខាងក្នុងក៏ប្រញាប់រត់ចេញបកទ្វារតាមបញ្ជារបស់អ្នកស្រី ។
"សួស្ដីអ្នកប្រុសថេយ៍!"ស្រីបម្រើម្នាក់នោះអោនញញឹមរាក់ទាក់ដាក់រាងតូច ដោយសារថេយ៍ធ្លាប់មកលេងទីនេះច្រើនដងដែរ ទើបអ្នកបម្រើគ្រប់គ្នាស្គាល់គេច្បាស់ ។
"បាទសួស្ដីបង! ជុងហ្គុកគេនៅខាងក្នុងទេ?"កម្លោះតូចសួរយ៉ាងស្រទន់ ស្នាមញញឹមមានលើផ្ទៃមុខមិនរលុប នាងមិនទាន់ឆ្លើយតែក៏ព្រមឲ្យគេចូលមកខាងក្នុងសិន ថេយ៉ុងក៏យល់ព្រម ចូលទៅខាងក្នុងដែរ ។
"ចាស៎! អ្នកប្រុសនៅក្នុងបន្ទប់គាត់ឯណោះ លោកប្រុសនិងអ្នកស្រីក៏នៅដែរ"ពួកគេបន្តដើរចូលទៅក្នុងផ្ទះ អ្នកស្រីចន នៅអង្គុយលើសាឡុងងាកមកឃើញថេយ៉ុងទើបហៅគេឲ្យចូលមកអង្គុយដែរ
"ស្មានថាអ្នកណា ការពិតកូនថេយ៍សោះ"
"ជំរាបសួរម៉ាក់"
"អង្គុយសិនមកកូន"អ្នកស្រីចនឲ្យគេអង្គុយចុះរួចឲ្យអ្នកបម្រើទៅយកទឹកមកឲ្យគេផង ។ គាត់ហៅថេយ៉ុងថាកូន តាំងពីគេមកលេងផ្ទះលើកដំបូង ចរឹកគួរឲ្យទុកចិត្តបាន គាត់ពិតជាស្រឡាញ់ចូលចិត្តគេណាស់ ទើបគាត់អនុញ្ញាតឲ្យគេហៅគាត់ថាម៉ាក់ដូចគ្នា ព្រោះតែគេជាមិត្តរបស់ជុងហ្គុកនឹងឯង ។
"ម៉ាក់សុខសប្បាយទេ? កូនរវល់មិនសូវបានមកលេងម៉ាក់នោះទេ"ថេយ៉ុងញញឹមដាក់គាត់តាមការគួរសម អ្នកស្រីចនក៏ដូចគ្នា
"ម៉ាក់សុខសប្បាយទេកូន ទំនេរមកលេងពេលណាក៏បានដែលណា"
"បាទ! ចុះប៉ាគាត់ទៅណាហើយ? មុននេះឮអ្នកបម្រើថាប៉ានៅដែរ តែកូនអត់ឃើញសោះ"
"ប៉ាទើបឡើងទៅបន្ទប់មុននេះ បន្ដិចចុះមកហើយ កូនថេយ៍នៅញាំបាយជុំគ្នាណា ម៉ាក់នឹងឲ្យគេរៀបចំ"
"តែ..."
"កុំប្រកែកអី ចាត់ទុកថាជាការសុំរបស់ម៉ាក់មុននឹងម៉ាក់ទៅអង់គ្លេសទៅណា"ថេយ៉ុងរៀងប្លែកចិត្តដែរ ពេលឮថាគាត់ទៅអង់គ្លេស ដោយអត់ឆ្ងល់មិនបាន គេក៏ដាច់ចិត្តសួរ
YOU ARE READING
💔មិត្តភក្ដិ💔 [Completed ✅]
Romanceមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...