ភាគ៤ : សង្សារ?

2.5K 214 0
                                    

.........

      ក្រោយញាំបាយជាមួយគ្នារួច ជុងហ្គុកក៏ត្រលប់ទៅផ្ទះនាយវិញ ដោយមានថេយ៉ុងជាអ្នកជូនដំណើរទៅ

      "អរគុណសម្រាប់អាហារមួយពេលនេះណា"ជុងហ្គុក

      "ជាមិត្តភក្ដិនឹងគ្នា ត្រឹមប៉ុណ្ណឹងមិនបាច់អរគុណទេ"ថេយ៉ុង

      "តែយ៉ាងណាក៏..."ជុងហ្គុកនិយាយមិនទាន់ចប់ផង រាងតូចក៏និយាយកាត់

      "ដល់ផ្ទះឯងហើយ ឆាប់ចូលទៅ"ថេយ៉ុង

      "OK!... Goodnightណា"ជុងហ្គុក

       "Emm!...Goodnight"ថេយ៉ុងងក់ក្បាលរួចក៏ដើរត្រលប់ទៅផ្ទះគេវិញ អ្នកកម្លោះឈរមើលថេយ៉ុងរហូតដល់គេចូលទៅក្នុងផ្ទះបាត់ទើបនាយបើកទ្វារចូលផ្ទះរបស់នាយដែរ
........

      មកដល់ខាងក្នុង ក៏ឃើញប៉ាម៉ាក់នៅអង្គុយលេងនៅលើសាឡុង ទើបនាយកម្លោះដើរទៅអង្គុយលើសាឡុងដែរនៅទំនេរ

      "នេះស្គាល់គ្នាពីពេលណាកូន?"អ្នកស្រីចនបន្លឺសំណួរឡើងពេលងាកមើលមកកូនប្រុសសំណព្វ

      "ទើបតែស្គាល់គ្នាទេម៉ាក់"ជុងហ្គុក

      "ប្រាកដចិត្តទេ ថាមិត្តរបស់កូនមិនមែនជាក្មេងមិនល្អ?"លោកចន

      "បាទ"

      "បើជាក្មេងល្អ ប៉ាមិនថាអីទេ"លោកចន គាត់ខ្លាចថានាយកម្លោះសេពគប់មិត្តមិនល្អ នាំគ្នាខូចអីបែបហ្នឹង ទើបគាត់ចេះតែនិយាយដាស់តឿននាយគ្រប់ពេល

      "ទំនេរនាំគេមកលេងនៅទីនេះមក ម៉ាក់ក៏ចង់ស្គាល់គេដែរ"អ្នកស្រីចន

      "បាទម៉ាក់ ចាំកូនបបួលគេមកលេងនៅទីនេះ"ជុងហ្គុកលួចត្រេកអរក្នុងចិត្ត មិនដឹងយ៉ាងមិចទេ អោយតែនិយាយពីរាងតូច គេតែងតែមានអារម្មណ៍ថារំភើបយ៉ាងមិចក៏មិនដឹង ជាពិសេសពេលនឹកឃើញមុខរបស់គេម្ដងៗ មើលទៅគួរអោយស្រឡាញ់ណាស់

      "ចឹងកូនទៅខាងលើសិនហើយណាលោកប៉ាអ្នកម៉ាក់"ជុងហ្គុកនិយាយរួច នាយក៏ឡើងទៅបន្ទប់របស់នាយដើម្បីសម្រាក សង្ឃឹមថាថ្ងៃស្អែកនឹងមានអីរីករាយច្រើនជាងនេះ

@ព្រឹកថ្ងៃថ្មី

       ជុងហ្គុកងើបពីគេង រៀបចំខ្លួនរួចហើយទើបចុះទៅខាងក្រោម ដើម្បីញាំអាហារពេលព្រឹកជុំប៉ាម៉ាក់របស់នាយ ។ ក្រោយញាំបាយរួច គ្រប់គ្នាបំបែកផ្លូវគ្នាទៅធ្វើការរៀងខ្លួន ប៉ាម៉ាក់នាយជិះឡានមួយ ចំណែកជុងហ្គុកជិះឡានផ្ទាល់របស់នាយ ។ អ្នកកម្លោះបានបើកមកឈប់មុខផ្ទះរបស់រាងតូច ចៃដន្យថេយ៉ុង ក៏កំពុងតែបណ្ដើរម៉ូតូរបស់គេចេញមក ទើបនាយបើកទ្វារឡានទៅរករាងតូចភ្លាម

💔មិត្តភក្ដិ💔 [Completed ✅]Nơi câu chuyện tồn tại. Hãy khám phá bây giờ