"ហេតុអីថ្ងៃនេះគ្រប់គ្នាឡើងមកស្ងាត់ៗ មិនប្រាប់ខ្ញុំសោះអញ្ចឹង?"មកដល់ខាងក្នុងអង្គុយមិនទាន់ក្ដៅគូទផង ថេយ៉ុងក៏សួរសំណួរនេះទៅកាន់គ្រួសាររបស់ខ្លួន ព្រោះពួកគេមកដោយមិនឲ្យដំណឹងអីបន្ដិចសោះ ។
"គឺម៉ាក់តើ ដែលមិនឲ្យពួកគេប្រាប់ពួកកូននោះ! កុំបន្ទោសពួកគេអី"អ្នកស្រីចម្លើយជំនួស បើចង់បន្ទោសប៉ាម៉ាក់របស់គេក៏មិនត្រូវ ព្រោះគាត់ជាអ្នកសុំមិនឲ្យប្រាប់គេនិងជុងហ្គុក គាត់ចង់ឲ្យគេភ្ញាក់ផ្អើលជាមួយវត្តមានរបស់គ្រួសារ និងរឿងផ្សេងមួយទៀត ។
"ម៉ាក់ Surprised ពួកខ្ញុំខ្លាំងណាស់"ជុងហ្គុកសើចញឹមៗ នាយក៏មានអារម្មណ៍ថាភ្ញាក់ផ្អើលដូចគ្នាដែរ ដែលសុខៗឡើងមកភ្លាមៗទាំងអស់គ្នាអញ្ចឹង ហើយបើតាមនាយគិត ក៏មិនអស់ត្រឹមប៉ុណ្ណឹងដែរ ។
"នៅមានរឿងមួយទៀត កាន់តែ Surprised ជាងនេះទៀត"លោកចននិយាយឡើង ធ្វើឲ្យថេយ៉ុងនិងជុងហ្គុកងាកមុខគ្នា ហើយងាកមើលទៅពួកគាត់វិញ តើពូកគាត់កំពុងធ្វើអ្វី? ដូចជាលាក់បាំងពេកហើយ ។
"កុំឆ្ងល់អី! ល្ងាចនឹងដឹងហើយ ប៉ុន្តែពេលនេះ អ្នកដន្លងគួរតែនៅញ៉ាំថ្ងៃត្រង់ជាមួយគ្នាសឹមទៅផ្ទះខាងនោះតាមក្រោយណា"អ្នកស្រីចន
"ពួកខ្ញុំតាមតែអ្នកដន្លងទេ"លោកគីមតបញញឹមគួរសម អ្នកស្រីចនក៏ងើបចេញទៅមើលអ្នកបម្រើឲ្យពួកគេរៀបចំធ្វើម្ហូបសម្រាប់ទទួលស្វាគមន៍ដន្លងរបស់ខ្លួន ។ លោកគីមនិងភរិយានៅអង្គុយនិយាយលេងជាមួយលោកចន ចំណែកជុងហ្គុកនិងថេយ៉ុងក៏នាំគ្នាចេញទៅអង្គុយលេងនៅខាងក្រៅ ព្រោះមិនចង់នៅជាមួយមនុស្សចាស់ រីឯណាមជុននិងជីន បានសុំទៅផ្ទះសិន ដើម្បីសម្អាតខ្លួន ត្បិតថាផ្ទះនោះ គ្មានអ្នកនៅ ប៉ុន្តែ លោកគីមមិនបានលក់ផ្ទះនោះទេ គាត់ទុកពេលមកលេងកូនពៅអី ស្រួលមិនពិបាករកកន្លែងសម្រាក ម្យ៉ាង លោកចន ក៏បានបញ្ជាឲ្យអ្នកបម្រើចេញចូលបោសសម្អាតរាល់ថ្ងៃ ព្រោះថេយ៉ុងនិងជុងហ្គុកឧស្សាហ៍ទៅដេកនៅទីនោះ ងាយស្រួលនឹងមិនមានសម្លេងរំខានដល់ពួកគាត់ ។
@ពេលល្ងាច
គ្រប់គ្នាបានមកជុំគ្នាម្ដងទៀត ហើយលើកនេះ ក៏មិនអស់ត្រឹមគ្រួសារថេយ៉ុងដែរ គឺមានព្រមនឹងមេធាវី យុនមីន ជេហូបនិងសូយ៉ា ក៏មកព្រមជាមួយគ្នា ។
YOU ARE READING
💔មិត្តភក្ដិ💔 [Completed ✅]
Romanceមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...