ភាគ៣៧: ខ្ញុំល្វើយគ្មានកម្លាំងក្រោកទេ

1.5K 126 0
                                    

"ទឺត...ទឺត..."សម្លេងទូរស័ព្ទកំពុងរោទ៍ បានកាត់ក្ដីសុខចេញពីការគេងយកកម្លាំងរបស់នាយសង្ហារចន ជុងហ្គុក ។ ជុងហ្គុកងើបខ្លួនចេញពីរាងល្អិត ទម្លាក់ជើង ងើបដើរទៅយកទូរស័ព្ទនៅក្នុងហោប៉ាវខោ ដែលនាយស្រាតទម្លាក់ចោលកាលពីថ្ងៃនោះទាំងរាងកាយននលគោក គ្មានខោឬកន្សែងស៊កពីលើទាល់តែសោះឬគិតថា ព្រោះគ្មាននរណាឃើញ ម្យ៉ាងថេយ៉ុងកំពុងគេងនៅឡើយ ទើបបណ្ដោយខ្លួនមិនខ្មាស់នរណាហើយយ៉ាង ។

បន្ទាន់ពីយកទូរស័ព្ទបានហើយ នាយក៏ចុចទទួលព្រមជាមួយនឹងដំណើរបោះជំហានទៅរកទូរសម្លៀកបំពាក់របស់ថេយ៉ុហ រួចទើបទាញកន្សែងយកមករុំល្វែងខាងក្រោម ដើរត្រឡប់ទៅគ្រែវិញ ។

(មានការអីទើបខលមកយើងទាំងល្ងាច?)

(ចង់បបួលផឹកនឹងហើយ)

(កើតអីទើបចង់ផឹក?)

(ខូចចិត្តតិចតួច បើឯងមិនទំនេរក៏អត់ទៅ)

(អើ!...ចាំយើងទៅ)ដោយមិនចង់ប្រកែកច្រើន ទើបជុងហ្គុកឆ្លើយយល់ព្រមជាមួយមិត្ត ម្យ៉ាងពេលគេពិបាកចិត្ត ជីមីនក៏នៅក្បែរគេដូចគ្នា ធ្វើមិចបើមិត្តជិតស្និតមានតែពីរនាក់ទៅហើយ ។

ពេលដាក់ទូរស័ព្ទចុះហើយ ជុងហ្គុកក៏បោះជំហានទៅរកបន្ទប់ទឹក ដើម្បីសម្អាតខ្លួនទៅរកមិត្តតាមការណាត់ ។ ប្រើពេលត្រឹម១០នាទីប៉ុណ្ណោះ ជុងហ្គុកក៏ចេញមកវិញដោយមានកន្សែងលើខ្លួនដដែល ។ នាយសង្ហារដើរទៅទម្លាក់ខ្លួនអង្គុយក្បែរដៃរាងល្អិត មុននឹងឱននិយាយស្រាលៗក្បែរត្រចៀកថេយ៉ុង ÷

"ថេយ៍! បងទៅក្រៅសិនហើយណា"

"ហ៊ឹម?...បងទៅណា?"ថេយ៉ុងបើកភ្នែកមកនាយកម្លោះម៉ក់ៗរួមជាមួយទឹកមុខជូរៗ ព្រោះគេនៅមិនទាន់អស់ល្វើយនៅឡើយ ។

"ជីមីនខលឲ្យបងចេញទៅរក ថេយ៍ទៅជាមួយគ្នាទេ?"

"អត់ទេ! ខ្ញុំល្វើយគ្មានកម្លាំងក្រោកទេ បងទៅម្នាក់ឯងចុះ"ថេយ៉ុងគ្រវីក្បាលតិចៗ បញ្ជាក់ថាគេទៅជាមួយមិនកើត ។

"ចឹងបងទៅសិនហើយ ប្រហែលយប់បន្ដិចបងមកវិញ"ស្របជាមួយការនិយាយ ជុងហ្គុកក៏ឱនថើបថ្ងាស់ថេយ៉ុងមួយខ្សឺត រួចងើបទៅរៀបចំខ្លួន ថេយ៉ុងក៏ទាញភួយមកដណ្ដប់ហើយសម្ងំគេងវិញ ។

💔មិត្តភក្ដិ💔 [Completed ✅]Tempat cerita menjadi hidup. Temukan sekarang