ងាកមកអ្នកខូចចិត្តឯណេះវិញ ឲ្យតែនាយពិបាកចិត្ត ធុញថប់ស្មុគស្មាញ រឿងអ្វីមួយ នាយតែងមករកមិត្តនៅក្លឹបរាល់លើក ពេលនេះក៏ដូចគ្នា ជេហូបកំពុងអង្គុយមើលមិត្តលើកស្រាផឹកក្អឹកៗដូចទឹកទាំងគ្រវីក្បាលទាល់គំនិត គេក៏មិនគិតថាប្អូនខ្លួនចិត្តរឹងថ្នាក់នេះ ស្មានថាការតាមដូចស្រមោល អាចលោមចិត្តគេឲ្យបើកចំហព្រមទទួលយកស៊ូហ្គាហើយ តែដឹងអី ចុងក្រោយគេទុកដូចជាសម្លេងរុយតាមរំខានត្រចៀកមនុស្សទៅវិញ ។
"ខ្វះអីមនុស្សស្រីត្រូវការឯងឡើងពេញក្លឹប រកមើលមួយពីរសាកមើលទៅ ក្រែងត្រូវចិត្តខ្លះ មិនគួរមកពិបាកចិត្តព្រោះប្អូនយើងបដិសេធស្នេហ៍ទេ"ជេហូបនិយាយទាំងដកដង្ហើមធំមិនឈប់ គេតឹងចិត្តជំនួសណាស់និយាយត្រង់ ម្ដងជាពីរដង ខកចិត្តមួយលើកជាពីរលើក បើជានាយវិញទៅចងកនឹងដើមម្អមឲ្យស្លាប់បាត់ទៅហើយ ។
"ហ៊ឹស!...មនុស្សស្រីហ្ហេស? យើងមើលមិនចូលភ្នែកទៀតទេ"នាយសង្ហារសើចហ៊ឹសនៅបំពង់ក និយាយដល់ស្រីពេលណា គេឆ្អើមពេលហ្នឹង មិនមែនគេមិនធ្លាប់ដេកជាមួយស្រីឯណា? កាលនៅដេហ្គូ នាយថែមទាំងធ្លាប់មានមិត្តស្រីទៀតផង ប៉ុន្តែតាំងពីឃើញមិត្តស្រីគេឡើងគ្រែដេកជាមួយមនុស្សប្រុស លួចក្បត់ចិត្តគេមក គេស្បថមិនឲ្យខ្លួនប្រាណគេ ជាប់ប្រលាក់នឹងមនុស្សស្រីទៀតទេ ដូច្នេះទើបគេមកស្រឡាញ់មនុស្សប្រុសវិញហើយក៏ជាប់ចិត្តដិតអារម្មណ៍នឹងថេយ៉ុងរហូតមក តែចុងក្រោយបែរជាមិនបានមកនាយដដែល ។
"នោះ! ជីមីនមកហើយ"អ្នកជាបងងាកទៅប្អូនដើរមកភ្លាមក៏និយាយឡើង ស៊ូហ្គាងើបមុខតាមមើលអ្នកដើរចូលទៅខាងក្នុង ទៅបន្ទប់សម្រាករបស់គេរហូតដល់បាត់ ប៉ុន្តែគេវិញ តែមុខនាយក៏មិនក្រវាសភ្នែកមកមើលផង ។
"ឯងនៅទីនេះសិនទៅ យើងទៅក្នុងមួយភ្លេត"ជេហូបនិយាយរួចទើបងើបចេញទៅដោយទុកឲ្យស៊ូហ្គានៅអង្គុយផឹកតែឯង ។
"យកស្រាទៅលើកក្រោយ កុំភ្លេចដាក់អានេះចូលផងយល់ទេ ដាក់ចូលក្នុងដបទើបគេមិនចាប់អារម្មណ៍"ជេហូបហុចដបថ្នាំតូចមួយទៅឲ្យកូនចៅរបស់ខ្លួន ប្រុសម្នាក់នោះទទួលដបថ្នាំនោះពីដៃចៅហ្វាយរួចក៏ទៅធ្វើតាមបញ្ជារបស់គេ ។
YOU ARE READING
💔មិត្តភក្ដិ💔 [Completed ✅]
Romanceមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...
![💔មិត្តភក្ដិ💔 [Completed ✅]](https://img.wattpad.com/cover/250768872-64-k440605.jpg)