ភាគ១៦: ឯងស្រឡាញ់យើងហ្ហេស?

2K 173 2
                                    

"អង្គុយសិនទៅ"បន្ទាប់ស្លៀកពាក់រួច នាយសង្ហារងាកទៅប្រាប់ថេយ៉ុងឲ្យអង្គុយចុះលើពូកដោយមានខ្លួនអង្គុយព្រមជាមួយដែរ ។

"ឯងមកទីនេះបានយ៉ាងមិច? ក្រែង..."

"ព្រោះតែឯងនឹងហើយ"ជុងហ្គុកសើចហួសចិត្ត មើលមុខនាយតូចមិនដកភ្នែក

"ឯងសើចអី?"ថេយ៉ុងក្បួចចិញ្ចើមចូលគ្នាដោយចម្ងល់ ខណ:និយាយសុខៗនាយក៏សើច ឬរឿងថ្ងៃមិញ គេឈប់ខឹងនឹងគេហើយ?

"ជុង!...ឯងនៅខឹងនឹងយើងទេ? យើងសុំទោសមែនណា យើងគ្មានបំណងនិយាយពាក្យនោះទេ"ថេយ៉ុងបង្វែរខ្លួនអង្គុយពេនភ្នេនដាក់នាយកម្លោះ កែវភ្នែកនិងទឹកមុខកំពុងបញ្ជាក់ពីកំហុសរបស់គេយ៉ាងច្បាស់ ជុងហ្គុកបេះដូងចាប់ផ្ដើមរីកមាឌក្រោយយល់គ្រប់យ៉ាង កាលដែលថេយ៉ុងមកវិញទាំងប្រញាប់ប្រញាល់ ព្រោះចង់មកសុំទោសគេ

"យើងដែលខឹងឯងបានយូរពីពេលណា? គ្រាន់តែឃើញឯងនៅក្នុងបន្ទប់យើង យើងបាត់ខឹងទៅហើយ"ថេយ៉ុងហាក់ត្រេកអរឡើងវិញ ពេលដឹងថានាយឈប់ខឹង ស្នាមញញឹមដែលតែងធ្វើឲ្យជុងហ្គុកលង់ស្នេហ៍ពីមួយថ្ងៃទៅមួយថ្ងៃ ផុសឡើងលើផ្ទៃមុខដ៏ស្រស់ស្អាតរបស់គេ ជុងហ្គុកឃើញហើយឡើងអង្គុយភ្លឹក មិនដឹងវិញ្ញាណហោះទៅដល់ណាទៅហើយទេ ។

"ហ្ហឹម?..."ថេយ៉ុងមើលមកនាយកម្លោះទាំងជ្រួញចិញ្ចើមចូលគ្នា ដៃស្រឡូនស្ដើង លើកវាសចុះវាសឡើងពីមុខ មុខរបស់ជុងហ្គុក ដោយសារតែគេអង្គុយភ្លឹក ញញឹមញញែមម្នាក់ឯង ដល់ថ្នាក់គេរេដៃចុះឡើងហើយ នាយនៅមិនកម្រើកអីទាល់តែសោះ ។

"ជុង!...ជុងហ្គុក"ហៅច្រើនដងមិនឮ ថេយ៉ុងក៏សម្រេចចិត្តវៃដើមដៃរបស់នាយ ធ្វើឲ្យជុងហ្គុកភ្ញាក់ព្រើត ដឹងស្មារតីមកវិញ មុននេះអារម្មណ៍មិនដឹងរវើរវាយទៅដល់ឋានណាទេ ។

"កើតអីឬអត់? ឬមិនស្រួលខ្លួន?"ថេយ៉ុងងើបទៅកាន់តែជិតខ្លួនជុងហ្គុក រួចលើកដៃស្ទាបថ្ងាសរបស់នាយ ដោយកាយវិការព្រួយបារម្ភ កែវភ្នែកម៉ក់ៗ មិនដឹងអីរបស់គេ ធ្វើឲ្យអ្នកម្ខាងទៀតភ្លេចខ្លួន អោនមុខយឺតៗមកកាន់តែចិត្តមុខរបស់ថេយ៉ុង ។ រាងតូចហាក់ឆ្ងល់ក្នុងចិត្ត ពេលគេអោនមុខជិតមុខខ្លួន និងលួចសួរខ្លួនឯងថា តើគេចង់ធ្វើអីនឹង?

💔មិត្តភក្ដិ💔 [Completed ✅]Donde viven las historias. Descúbrelo ahora