"ហេតុអីយូរម្ល៉េះ? ទុកឲ្យមនុស្សចាស់ចាំឡើងចុងជើងទៅកើត"ជេហូបពោលឡើងដោយការធុញទ្រាន់ ធុញដែលត្រូវមកឈរចាំក្មេងស្លាក់ស្លើត មិនដឹងមុខមិនដឹងក្រោយ គេមានការងារច្រើនត្រូវធ្វើទៀត មិនមែនមកចាំនាងតែមួយមុខទេ ។
"សុំទោសបងប្រុស! មុននេះមានរឿងតិចតួចៗ ទើបមកខក"សូយ៉ានិយាយសុំទោសទាំងអោនមុខចុះ នាងមិនហ៊ានមើលមុខជេហូបចំៗទេ ព្រោះខ្លាចនឹងក្រសែភ្នែករឹងកំព្រឹសរបស់គេនោះហើយ ។
"ឡើងឡានបានហើយ ខ្ញុំមានការងារត្រូវធ្វើច្រើនទៀត"
"ចាស៎"សូយ៉ាដើរអោនមុខ ទៅបើកទ្វារឡានដែលចតចាំនាង រួចចូលទៅអង្គុយខាងក្នុងយ៉ាងស្ងៀមស្ងាត់ មិនហ៊ានមាត់ច្រើនរញ៉េរញ៉ៃដល់បងប្រុសដែលមិនសូវស្និតស្នាល ខ្លាចត្រូវមាត់គេទៀត ។
(ផាក សូយ៉ា បើគិតតាមខ្សែស្រឡាយ នាងត្រូវជាប្អូនសាច់ឆ្ងាយរបស់ជីមីន ប៉ារបស់នាងត្រូវជាបងប្អូនជីដូនមួយជាមួយលោកផាកប៉ារបស់ជីមីនដែរ ប៉ុន្តែនាងមិនបានរស់នៅភូមិគ្រឹះជាមួយជីមីនទេ តែនាងរស់នៅភូមិគ្រឹះជុងជាមួយប៉ាម៉ាក់ជេហូប ។ កាលដែលពួកគាត់ឲ្យនាងរស់នៅជាមួយ ព្រោះពេលនោះនាងនៅក្មេង លោកប៉ាអ្នកម៉ាក់ត្រូវស្លាប់ដោយសារគ្រោះថ្នាក់ ។ លោកជុងនិងអ្នកស្រីជុង ដែលត្រូវជាអ៊ុំស្រីបង្កើតរបស់ជីមីន(ត្រូវប្ដូរត្រកូលមកខាងប្ដី) ពួកគាត់និងប៉ាម៉ាក់របស់សូយ៉ាស្និតស្នាលគ្នាជាងប៉ាម៉ាក់របស់ជីមីន ព្រោះនៅផ្ទះជិតគ្នាដែរ ទើបគាត់សម្រេចចិត្តយកនាងមកនៅជាមួយជាជាងឲ្យនាងទៅនៅជាមួយអ្នកផ្ទះត្រកូលផាក ចំណែកជេហូប ក៏សុខចិត្តប្ដូរមកនៅជាមួយលោកផាកវិញ ព្រោះគេមិនសូវត្រូវធាតុជាមួយសូយ៉ាទេ) ។
ឡានសេរីទំនើប កំពុងបោះពួយលើដងផ្លូវ សំដៅទៅភូមិគ្រឹះនៃត្រកូលជុង សភាពក្នុងឡានគឺស្ងៀមស្ងាត់ដូចវាលក្ប់ខ្មោច គ្មាននរណានិយាយរកគ្នាឡើយ ទាំងជេហូបទាំងសូយ៉ាគឺស្ងាត់មាត់ជ្រាបដូចគ្នា ។ ជេហូបគិតតែផ្ដោតលើការបើកបររបស់ខ្លួន ចំណែកសូយ៉ា អង្គុយក្ដាប់ដៃចូលគ្នាអោនមុខចុះ មិនហ៊ានងើបមុខ ជូនកាលក៏លួចដៀងភ្នែកមើលទៅបងប្រុសជារឿយៗដែរ ។
VOCÊ ESTÁ LENDO
💔មិត្តភក្ដិ💔 [Completed ✅]
Romanceមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...