ភាគ១៧: គេបដិសេធ

2K 177 10
                                    

"សួស្ដីប្រុសសង្ហារ! ឡើងរាំជាមួយគ្នាបានទេ?"សម្លេងសុំាត្រចៀកបន្លឺឡើង ជុងហ្គុកងើយមុខមើលគេបន្ដិច ទើបញោចញញឹមចុងមាត់ទៅកាន់មិត្ត ជីមីនដាក់ខ្លួនអង្គុយចុះ ដោយមិនភ្លេចញញឹមឌឺដងឲ្យគេ ។

"បើសិនយើងជាស្រីម្នាក់នោះណា ច្បាស់ជាបោកក្បាលឲ្យស្លាប់បាត់ហើយ"ជីមីនក្រវីក្បាលហួសចិត្ត មុននេះគេក៏បានឃើញដែរ ហើយក៏អត់សរសើរនឹងមិត្តមិនបាន ដែលនាយហ៊ាននិយាយពាក្យនោះ បើជាគេវិញក៏ដូចគ្នា មនុស្សស្រីចូលមកក្នុងក្លឹបនេះសឹងចាំមុខមិនអស់ ម្នាក់ៗលួចឲ្យភ្នែកឲ្យច្រមុះគេរាល់ថ្ងៃ ប៉ុន្តែសម្រាប់ផាក ជីមីនមើលមនុស្សស្រីមិនចូលភ្នែកទេ ។

"មកអង្គុយជាមួយយើង មិនខ្លាចចៅហ្វាយដេញចេញទេហ្ហេស?"ជុងហ្គុកលើកចិញ្ចើមសួរ ទោះដឹងហើយក៏ដោយថាទីនេះជាក្លឹបរបស់បងប្រុសគេ តែនាយនៅតែចង់ឌឺដងឲ្យគេដដែល ។

"ចាំតែខ្លាចតើ! និយាយចឹងមកទីនេះធ្វើអី? យប់បែបហ្នឹងប៉ាឯងមិនថាអីទេហ្ហេស?"

"គាត់សម្រានហើយ ទើបយើងចេញមក"ជុងហ្គុកទម្លាក់ទឹកមុខចុះ ប្ដូរពីសើចទៅជាស្រពោន អ្នកអង្គុយអត់ឆ្ងល់មិនបាន ។

"កើតអី?"

"ធុញថប់តិចតួច ទើបចង់មកបបួលឯងផឹក"

"ធុញថប់រឿងអី?"

"ហ៊ឹម!...យើងប្រាប់រឿងនោះទៅថេយ៍ហើយ"

"ពិតមែន? ចុះថេយ៍គេគិតយ៉ាងមិច?"ជីមីនសួរទៅមិត្តទាំងតក់ក្រហល់ ចង់ដឹងចម្លើយ គេសង្ឃឹមថាជាចម្លើយដែលល្អទៅចុះ ។

"គេបដិសេធ"ប្រយោគរបស់ជុងហ្គុក ធ្វើឲ្យជីមីនធ្វើមុខលែងសម ញញឹមលែងចេញតែម្ដង ។

"ហ៊ឹម!...កុំគិតច្រើនអីសម្លាញ់ យ៉ាងណាក៏ឯងបានប្រាប់គេរួចហើយ គេគិតបែបណាមកលើឯងក៏ដឹងហើយដែរ ទើបមិនខូចចិត្តជាងនេះ"ជីមីនគោះស្មារបស់មិត្តតិចៗបែបផ្ដល់កម្លាំងចិត្ត ទាំងជុងហ្គុកទាំងថេយ៉ុងសុទ្ធតែជាមិត្តរបស់គេ គេមិនចង់ដោយសារតែរឿងនេះ ធ្វើឲ្យពួកគេមើលមុខគ្នាលែងចំនោះទេ ។

"តែយើងខ្មាស់គេ យើងមិនហ៊ានមើលមុខគេទេ"

"ធ្វើធម្មតាៗទៅសម្លាញ់ ជូនកាលថេយ៍គេមិនទាន់បើកចិត្តទទួលនរណា បើឯងនៅតែមានសង្ឃឹម ថ្ងៃណាមួយ ថេយ៍ច្បាស់ជាយល់ ហើយព្រមបើកចិត្ត និងមើលឃើញទង្វើរដែលឯងធ្វើទៅលើគេណា"

💔មិត្តភក្ដិ💔 [Completed ✅]Where stories live. Discover now