ភាគ១១: សង្ឃឹមថាពួកយើងនឹងត្រឡប់ទៅដូចដើម

2K 174 0
                                    

     វានៅតែដដែល ជុងហ្គុកនៅតែមិនហ៊ានមើលមុខ និងនិយាយរកថេយ៉ុង ព្រោះគិតថាថេយ៉ុងនៅខឹងនឹងខ្លួន រាងតូចក៏នៅតែមិនហាស្ដីនិយាយទៅជុងហ្គុកមុន មូលហេតុចង់ឲ្យរាងក្រាស់សុំទោសគេមុនដដែល ។ ព្រឹកថ្ងៃថ្មី ថេយ៉ុងរៀបចំខ្លួនដើម្បីទៅស្រុកកំណើត ក៏ព្រោះសាលាមានការឈប់សម្រាកវ៉ាកងតូចមួយ ប៉ុន្តែគេទៅតែម្នាក់ឯងប៉ុណ្ណោះ ព្រោះណាមជុនមិនបានទៅជាមួយគេឡើយ ។

     ងាកមកនាយកម្លោះសង្ហាររបស់យើងវិញ ពេលនេះអង្គុយក្នុងបន្ទប់មិនស្ងៀម ក្នុងចិត្តហាក់មិនស្ងប់ ចិត្តចង់ទៅលារាងតូចតែបែររារែកមិនហ៊ានទៅ ។ នាយក្រាស់ដើរចេញទៅរាននៅជាប់បន្ទប់ សម្លឹងទៅផ្ទះរបស់អ្នកម្ខាងទៀត ក្រែងល៎ឃើញរាងតូចចេញមក ទីបំផុតក៏ដូចចិត្ត ព្រោះពេលនេះនាយឃើញ ថេយ៉ុងដើរចេញមកជាមួយកាបូបស្ពាយធំមួយមានរបស់កាន់នៅដៃខ្លះៗផងដែរ ដោយណាមជុនជាអ្នកជូនគេទៅស្ថាននីយ៍រថភ្លើង ។

     "សុំទោសណាថេយ៍! ដែលខ្ញុំមិនបានជូនឯងទៅ"ជុងហ្គុកពោលឡើងដោយទឹកមុខស្រពាប់ស្រពោន សម្លឹងមើលអ្នកដែលដើរចេញទៅជាមួយបងប្រុសរបស់គេទាំងអួលណែនក្នុងទ្រូង ។ មុននេះរាងតូចក៏បានងាកមកឃើញជុងហ្គុកដែរ តែគេធ្វើមិនខ្វល់ និងលួចអន់ចិត្តដែលនាយមិនមកជូនដំណើរខ្លួន ចុះបើនៅបន្តបែបហ្នឹង មិត្តភាពរវាងពួកគេអាចដូចដើមទេ? បើសូម្បីតែនិយាយរកគ្នា ក៏មិននិយាយផង ។

@ស្ថានីយ៍រថភ្លើង

     ណាមជុនបានជូនថេយ៉ុងមកដល់ រួចក៏ត្រឡប់ទៅវិញ ព្រោះគេមានការប្រញាប់ជាបន្ទាន់ មិនបាននៅដល់ថេយ៉ុងឡើងរថភ្លើងទេ ។

     "ថេយ៍! បងជូនឯងបានត្រឹមហ្នឹងទេណា បងមានការ"ណាមជុនគោះស្មារបស់ប្អូនតិចៗ រាងតូចចូលខ្លួនមកអោបលាបងប្រុសបន្ដិចទើបប្រលែងវិញ ។

     "បាទបងប្រុស! ត្រឡប់ទៅវិញប្រយ័ត្នផង"

     "អឹម!...អញ្ចឹងបងទៅវិញហើយ"ណាមជុននិយាយរួច គេក៏បកត្រឡប់ទៅកន្លែងចតម៉ូតូវិញ រួចបន្តដំណើរទៅគោលដៅរបស់គេ ។ ថេយ៉ុងដើររកកន្លែងអង្គុយរង់ចាំនៅចំណត ព្រោះជើងរថភ្លើងទៅដេហ្គូមិនទាន់ដល់ម៉ោងចេញទេ ។

💔មិត្តភក្ដិ💔 [Completed ✅]Onde histórias criam vida. Descubra agora