ភាគ៤៧ : ទេវបុត្រច្បាស់ណាស់ឯងហើយ

1.3K 100 0
                                    

ចូលមកដល់ខាងក្នុង ចាស់ៗនាំគ្នាទៅអង្គុយនៅសាឡុងទទួលភ្ញៀវ ដោយមានណាមជុនចូលទៅអង្គុយជិតប៉ាម៉ាក់នាយ ហើយនិងជុងហ្គុកអង្គុយជិតប៉ាម៉ាក់នាយដូចគ្នា រីឯជីននិងថេយ៉ុង ចូលទៅយកទឹកនៅផ្ទះបាយមកឲ្យមនុស្សចាស់ ។

"នេះទឹកបាទ"ថេយ៉ុងនិងជីនដាក់កែវទឹកនៅពីមុខចាស់ៗរួចបន្តដាក់ចុះពីមុខកម្លោះសង្ហារដែលអង្គុយជាប់នោះ មុននឹងទម្លាក់ខ្លួនក្បែរគ្នា ។

"ផ្ទះពួកខ្ញុំ មើលទៅរៀងតូចបន្ដិចហើយ សង្ឃឹមថាអ្នកទាំងពីរមិនប្រកាន់ទៅចុះ"ប៉ារបស់ថេយ៉ុងក៏និយាយឡើងជាមួយទឹកមុខរបៀបក្រែងៗចិត្ត ព្រោះពួកគេសុទ្ធតែមកពីក្រុង ផ្ទះតូចៗតាមជនបទ អាចនឹងមិនសាកសមជាមួយពួកគេទេ ។

"សូមអ្នកទាំងពីរកុំគិតចឹង ពួកខ្ញុំមកនេះ គឺមកដើម្បីឲ្យស្គាល់គ្នា និងនិយាយរឿងរបស់កូនៗ សម្រាប់រឿងផ្ទះតូចឬធំ ពួកខ្ញុំមិនដែលមើលទៅលើទាំងអស់នឹងស្រាប់ទៅហើយ សំខាន់លើកូនៗ ដែលពួកគេស្រឡាញ់គ្នាទៅវិញទេ"លោកចន

"កម្រនឹងមានគ្រួសារអភិជនណាមកបន្ទាបខ្លួនលើអ្នកជនបទដូចពួកលោកណាស់"អ្នកស្រីគីម

"កាលនៅសេអ៊ូល កូនថេយ៍ប្រៀបដូចកូនរបស់ពួកខ្ញុំម្នាក់ទៀតដែរ រឿងមានក្រ ពួកខ្ញុំមិនដែលគិតស្រាប់ទៅហើយ"អ្នកស្រីចន ។ ចាស់ៗក៏នៅអង្គុយនិយាយគ្នាលេងបន្តនៅខាងក្នុង ណាមជុនក៏បាននាំជីនត្រឡប់ទៅផ្ទះរបស់គេដើម្បីយកសម្លៀកបំពាក់ទៅទុក និងនៅគេងលេងនៅទីនោះ ចាំល្ងាចនឹងមកញាំបាយផ្ទះខ្លួនវិញ រីឯជុងហ្គុកក៏ត្រូវថេយ៉ុងនាំទៅបន្ទប់ខ្លួនសម្រាកដូចគ្នា ។ បន្ទាប់ពីនិយាយលេងជាមួយគ្នារួចហើយ ពួកគាត់ក៏បំបែកគ្នាឡើងទៅសម្រាកនៅបន្ទប់ដែលបានរៀបចំរួចស្រេច ចំណែកឯលោកគីម បានចេញឡាននាំប៉ាម៉ាក់របស់ជីនត្រឡប់ទៅផ្ទះពួកគាត់វិញដែរ ។

@បន្ទប់

ថេយ៉ុងនៅអង្គុយរៀបចំសម្លៀកបំពាក់ដាក់ទូរតែម្នាក់ឯង ព្រោះជុងហ្គុកកំពុងងូតទឹកក្នុងបន្ទប់ទឹក ។ មកលើកនេះ ពួកគេគឺអាចនៅលេងទីនេះមួយរយ:ធំ ព្រោះសាលាឈប់សម្រាកឡើង៣ខែឯណោះ ទើបចូលវិញ និងចូលឆ្នាំទី២តែម្ដង ។ ថេយ៉ុងរៀបចំសម្លៀកបំពាក់រួចរាល់ ជុងហ្គុកក៏ចេញមកល្មម ទើបគេយកសម្លៀកបំពាក់ស្លៀកនៅផ្ទះធម្មតាៗមួយឈុតទុកឲ្យជុងហ្គុកនៅលើគ្រែ រួចទើបកាន់ខោអាវផ្សេងទៀតទៅដាក់ក្នុងទូរ ។

💔មិត្តភក្ដិ💔 [Completed ✅]Opowieści tętniące życiem. Odkryj je teraz