@ម៉ោង១២យប់
ពាក់កណ្ដាលអាធ្រាត្រ ថេយ៉ុងបានភ្ញាក់ពីគេងម្ដងទៀត ។ គេងាកភ្នែកមើលជុំវិញខ្លួន មិនបានឃើញជុងហ្គុកនៅក្នុងនេះ ទើបកើតចម្ងល់ឡើងមកភ្លាម ÷
"ស្មើរនេះហើយនៅមិនទាន់មកទៀត"ស្របនឹងសម្ដី ថេយ៉ុងងើបចេញពីគ្រែដើរទៅយកទូរស័ព្ទ ដើម្បីទាក់ទងទៅលេខរបស់ជុងហ្គុក ប៉ុន្តែទាក់ទងចូលហើយបែរជាមិនទទួល ធ្វើឲ្យថេយ៉ុងមានការព្រួយបារម្ភជាខ្លាំង ។
"គួរតែសួរជីមីនហ្យុង"ក្រោយគិតរួច ថេយ៉ុងក៏ចុចទៅលេខរបស់ជីមីនបន្ត ព្រោះបើនៅជាមួយគ្នា គេច្បាស់ជាប្រាប់ហើយ ។
(អាឡូ! ជីមីនហ្យុង)
(មិនមែនទេ! គឺបងតើ)ស៊ូហ្គាជាអ្នកលើកជំនួស ដោយសារពេលនេះជីមីនគេផឹកឡើងស្រវឹង សន្លប់លែងដឹងខ្លួនទៅហើយ ។
(ស៊ូហ្គាហ្យុង! ពេលនេះ ហ្យុងនៅជាមួយជុងហ្គុកដែរមែនទេ?)
(នេះគេមិនទាន់ទៅវិញទេហ្ហេស?)
(គឺអត់ទាន់ឃើញគេមកទេ)ថេយ៉ុងកាន់តែចិត្តមិនស្ងប់ អារម្មណ៍ហាក់មិននៅក្នុងខ្លួន តើអាចមានរឿងអីកើតឡើងលើជុងហ្គុកឬអត់?
(មុននេះគេខលមកបងឲ្យមកយកជីមីនទៅផ្ទះ ពេលបងទៅដល់ឃើញតែជីមីនគេងសន្លប់ក្នុងក្លឹបម្នាក់ឯង បងស្មានគេទៅវិញហើយ ទើបបងមិនបានដើររកគេ)
(ហ៊ឹម! ចឹងមិនអីទេ ចាំខ្ញុំព្យាយាមទាក់ទងទៅគេខ្លួនឯង)ថេយ៉ុងដាក់ទូរសព្ទចុះមិនទាន់ផុតពីត្រចៀក សម្លេងសារក៏លោតចូលមកក្នុងទូរស័ព្ទរបស់ខ្លួន ហើយអ្វីដែលធ្វើឲ្យរាងល្អិតជ្រួញចិញ្ចើមនោះ គឺជាលេខរបស់ជុងហ្គុក ចុះមុននេះពេលគេខលទៅហេតុអីមិនទទួល?
"នេះ!...."ថេយ៉ុងបើកភ្នែកធំៗមិនចង់ជឿនឹងភ្នែក រូបភាពរបស់ជុងហ្គុកដេកជាមួយមនុស្សស្រីប៉ុន្តែមិនឃើញមុខស្រីនោះជាច្រើនសន្លឹក លោតចូលក្នុងទូរស័ព្ទរបស់ថេយ៉ុង ធ្វើឲ្យនាយល្អិតគាំងធ្មឹងដូចរូបចម្លាក់ ដៃជើងចាប់ផ្ដើមទន់ ឈរលែងនឹងទើបទម្លាក់ខ្លួនលើគ្រែមួយជំហ ទឹកភ្នែកកំពុងរមៀលចុះមកកាត់ផែនថ្ពាល់ទាំងក្នុងទ្រូងឈឺចុកអួល ណែនថប់ៗក្នុងទ្រូង វិនាទីបន្ទាប់ ក៏មានសម្លេងមកព្រមជាមួយមួយឃ្លាទៀត ÷
YOU ARE READING
💔មិត្តភក្ដិ💔 [Completed ✅]
Romanceមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...