ភាគ៤៣: ហេតុអីម៉ាក់ធ្វើដាក់ខ្ញុំបែបហ្នឹង?

1.6K 123 1
                                    

ជុងហ្គុកបើកទ្វារចូលមក ពោលពាក្យមិនព្រមឡើងមករួមជាមួយដំណើរបោះជំហានមកកាន់អ្នកខាងក្នុង ។ រាងសង្ហារដើរចូលមកចាប់ដៃរបស់ថេយ៉ុងឲ្យងើបឈរពីខាងក្រោយខ្លួន មុននឹងនិយាយទៅកាន់អ្នកជាម្ដាយយ៉ាងប្រាកដប្រជា ច្បាស់ៗដល់អ្នកស្រីចនទាល់តម្រិះ ÷

"ទោះថេយ៍ព្រមបែក តែខ្ញុំមិនព្រមទេ ម៉ាក់ចង់ឲ្យខ្ញុំរកឃើញសុភមង្គលពិតប្រាកដ ប៉ុន្តែម៉ាក់បែរជាកំពុងបំបែកគេចេញពីខ្ញុំ ម៉ាក់ចង់បំផ្លាញសុភមង្គលរបស់ខ្ញុំ ហេតុអីម៉ាក់ធ្វើដាក់ខ្ញុំបែបហ្នឹង?"ជុងហ្គុកហូរទឹកភ្នែកជាលើកដំបូងចំពោះមុខអ្នកជាម្ដាយ តាំងពីគេធំដឹងក្ដី កុំថាឡើយយំនៅចំពោះមុខគាត់ សូម្បីតែទឹកភ្នែកមួយដំណក់ក៏គេមិនដែលឲ្យអ្នកស្រីចិនបានឃើញដែរ ប៉ុន្តែមើលពេលនេះចុះ នាយកំពុងយំដោយសារអ្នកនៅខាងក្រោយខ្លួន ធ្វើឲ្យអ្នកស្រីចនស្លុតចិត្តមិនស្ទើរ ។

"ហ៊ឹកៗ!...ជុងបានហើយ កុំស្រែកដាក់ម៉ាក់បងអី"ថេយ៉ុងដែលឈប់យំមុននេះ គេក៏យំសសឹកម្ដងទៀត ពេលឃើញម្ចាស់បេះដូងនិយាយខ្លាំងៗដាក់មនុស្សចាស់ដែលគេគោរពទាំងមានទឹកភ្នែកហូរចុះមក ទោះយ៉ាងណានាយជាកូន មិនគួរប្រើកាយវិការឆ្គាំឆ្គងទៅលើអ្នកមានគុណទេ ។

"ជុង!...ម៉ាក់និយាយព្រោះចង់ឲ្យពួកកូនល្អ កុំព្រោះតែក្ដីស្រឡាញ់តែមួយឆាវ ឲ្យវាមកបាំងមុខតទៅទៀតអី"

"ម៉ាក់គិតថាក្ដីស្រឡាញ់របស់ពួកខ្ញុំជារឿងលេងសើចហ្ហេស? ម៉ាក់ធ្វើមិនបានចង់ឲ្យខ្ញុំល្អទេ ប៉ុន្តែម៉ាក់កំពុងបំផ្លាញក្ដីសុខរបស់ពួកខ្ញុំ បើម៉ាក់ចង់យកថេយ៍ចេញពីខ្ញុំ ម៉ាក់យកកាំបិតមកចាក់ខ្ញុំស្លាប់សិនទៅ ពេលនោះម៉ាក់នឹងយកគេចេញពីខ្ញុំបានហើយ"

"ជុង! បងនិយាយឆ្កួតអី"

"បងនិយាយមែន បើឲ្យបងរស់គ្មានអូនដដែល បងស្លាប់វាប្រសើរល្អជាង"

"ហ៊ឹកៗ...ជុង!..."ថេយ៉ុងយំឡើងញ័រខ្លួនទទ្រើត គេពិតជារំជើបរំជួលចំពោះក្ដីស្រឡាញ់ដែលនាយមានមកឲ្យគេណាស់ មាននាយនៅក្បែរជីវិតគេដូចមានអ្វីៗគ្រប់យ៉ាង ។ អ្នកស្រីចនដែលអង្គុយលើសាឡុង បានត្រឹមតែអង្គុយដកដង្ហើមធំ មើលទៅកូនទាំងពីរយំដាក់គ្នាទៅវិញទៅមក គាត់ប្រហែលជាមើលស្រាលលើស្នេហារបស់ពួកគេពេកហើយ ហើយអ្វីដែលគាត់កំពុងធ្វើ វាមិនខុសពីមនុស្សចិត្តខ្មៅ ចាំបំផ្លាញស្នេហារបស់កូននោះទេ ។ អ្នកស្រីចន ងើបដើរចេញទៅទាំងមិននិយាយអ្វីមួយម៉ាត់ ប៉ុន្តែមិនមែនថាគាត់ចេះតែបណ្ដោយៗនោះទេ គាត់ត្រូវពិភាក្សារឿងនេះជាមួយប្ដីម្ដងទៀតសិន ចង់ដឹងថាតើលោកចនគិតយ៉ាងណាចំពោះរឿងនេះ?

💔មិត្តភក្ដិ💔 [Completed ✅]حيث تعيش القصص. اكتشف الآن