ភាគ២០: ហេតុអីមុខស្លេកម្ល៉េះ?

2.1K 160 1
                                    

ម៉ោងប្រហែល១១ជុងហ្គុកនិងថេយ៉ុងក៏ត្រឡប់មកផ្ទះវិញ ។ ពួកគេដើរចូលមកខាងក្នុងផ្ទះថេយ៉ុងជាមួយគ្នា ដោយសារជុងហ្គុក នាយមិនចង់ទៅផ្ទះរបស់ខ្លួន ម៉ាក់ប៉ានាយក៏មិននៅ នៅតែឯងវាអផ្សុក ទើបប្ដូរទិសដៅមកផ្ទះរបស់រាងតូចវិញ ។ ខណ:ពេលដើរចូលមក ក៏ប្រទះភ្នែកនឹងណាមជុនអង្គុយនៅសាឡុងម្នាក់ឯង ពួកគេក៏ដើរទៅអង្គុយជាមួយគ្នាដែរ ។

"ពួកឯងទើបមកពីណា? យើងមកពីខាងក្រៅបែរជាមិនឃើញ"ណាមជុនសួរធម្មតាៗ ព្រោះពេលគេត្រឡប់មកពីធ្វើកិច្ចការផ្ទាល់ខ្លួន ឃើញតែជីននៅផ្ទះតែឯង នាយចង់សួរជីនដែរ ប៉ុន្តែមនុស្សមាត់រឹង មិចនឹងដាច់ចិត្តនិយាយទៅកាន់គេមុន?

"បងជីនអត់ប្រាប់ទេហ្ហេស?"ថេយ៉ុង

"យើងមិនសួរផង បានអីប្រាប់"ណាមជុន

"បងប្រុស! នៅផ្ទះជាមួយគ្នា បើមិននិយាយរកគ្នាខ្លះ រស់នៅជាមួយគ្នាយ៉ាងមិចបាន? ចុះពេលនេះបងជីននៅឯណា?"ថេយ៉ុងសួរទាំងងាករកមើលម្ចាស់ឈ្មោះ តែមិនឃើញស្រមោលគេសោះ

"គេនៅខាងលើ"ណាមជុនតបហាក់ដូចមិនខ្វល់ កាន់តែធ្វើឲ្យរាងតូចដែលអង្គុយជិតអត់ខ្នាញ់មិនបាន

"បងប្រុសដឹងទេ ថាគាត់មកសេអ៊ូលធ្វើអី?"

"ក្រែងឯងថាគេមកធ្វើកិច្ចការមិនអញ្ចឹង!"

"ហ្ហើយ!...ហេតុអីបងជាមនុស្សមិនយល់សាច់ការអីបែបហ្នឹង?"ថេយ៉ុងខឹងឡើងក្រហមមុខក្រហមត្រចៀកអស់ទៅហើយ ព្រោះបងរបស់គេមិនចេះប្រើខួរក្បាលគិតបន្ដិចសោះ បើមនុស្សមកធ្វើការ មិនមែននៅតែក្នុងផ្ទះទេ ប្រាកដជាចេញទៅក្រៅធ្វើការរបស់គេហើយ ហេតុអីមិនយល់ខ្លះ?

"ថេយ៍!...ទៅក្រៅជាមួយយើងបន្ដិចទៅ"ជុងហ្គុកដែលអង្គុយស្ដាប់ជាយូរនោះ ក៏ចាប់អូសថេយ៉ុងចេញទៅខាងក្រៅជាមួយខ្លួន ក្រោមក្រសែភ្នែកងឿងឆ្ងល់របស់ណាមជុន តែគេមិនគិតអីច្រើនបន្តមើលទូរទស្សន៍វិញម្នាក់ឯង ។

@ខាងក្រៅ

"ជុង!...កុំដើរលឿនពេកមើល"ថេយ៉ុងស្រែកប្រាប់នាយ ទាំងជើងកំពុងដើរតាមនាយមិនឈប់ គេអូសខ្លួនចង់ផ្កាប់មុខស៊ីដីទៅហើយ ។

💔មិត្តភក្ដិ💔 [Completed ✅]Where stories live. Discover now