..........
"នោះមកហើយ"ហូស៊ុកនិយាយឡើង ពេលរាងតូចកាន់ដបស្រាមកជាច្រើនដប ដាក់ពីមុខចៅហ្វាយរបស់ខ្លួន
"ចៅហ្វាយត្រូវការអីទៀតទេ?"
"អត់ទេ ទៅធ្វើការរបស់ឯងចុះ"ជីមីនអោនលារាងក្រាស់បន្ដិច ទើបដើរទៅធ្វើការរបស់ខ្លួន ឯអ្នកនេះក៏អង្គុយផឹកជាមួយមិត្តខ្លះ រហូតដល់គេស្រវឹង ទើបយកគេទៅគេងនៅបន្ទប់ធ្វើការរបស់ខ្លួន ដោយសារគេមិនអាចនាំនាយត្រលប់ទៅនៅពេលនេះបានទេ...
.........
រៀងយប់បន្កិច ដោយសារតែរវល់ដកខ្លួនមិនបានហូស៊ុកក៏បានអោយបុគ្គលិកជួយនាំមិត្តត្រលប់ទៅផ្ទះវិញ តែចៃដន្យអី គ្មាននរណាចេះបើកឡានទាល់តែសោះ មានតែម្នាក់ប៉ុណ្ណោះដែរចេះ
"ចៅហ្វាយ"ជីមីនបន្លឺឡើងទាំងភ្ញាក់ ពេលហូស៊ុកមកចាប់ដៃគេអូសទៅរកបន្ទប់ធ្វើការរបស់នាយ
"បងមានរឿងត្រូវពឹងឯងបន្ដិច" ជីមីនជ្រួញចិញ្ចើមឆ្ងល់ តែក៏សុខចិត្តនៅស្ងៀម ចាំអោយអ្នកជាបងនិយាយ ថានាយចង់ពឹងអីជាមួយគេ
"ជួយនាំមិត្តបងត្រលប់ទៅផ្ទះបន្ដិចបានទេ?"
"ហេតុអីជាខ្ញុំ? អ្នកផ្សេងមានច្រើនណាស់ បងទៅពឹងគេទៅ" ជីមីនប្រុងដើរចេញមកវិញ តែហូស៊ុកចាប់ដៃគេជាប់
"អ្នកផ្សេងបងមិនទុកចិត្ត ឯងជាប្អូនបង ជាមនុស្សដែលបងទុកចិត្ត ឯងជួយយកគេទៅបន្ដិចទៅណា"
"តែខ្ញុំមិនស្គាល់ផ្ទះមិត្តបងទេ"
"ចាំបងប្រាប់ទីតាំងណា សម្រេចថា..."
"ក៏បាន...នេះដោយសារតែបងជាអ្នកសុំទេ"ជីមីនក៏ឆ្លើយយល់ព្រម នេះបើកុំតែបងគេសុំ គេមិនយកទៅ មនុស្សមិនដែលស្គាល់គ្នាផង ហើយអោយនាំគេត្រលប់ទៅផ្ទះគេទៀត នរណាចង់ទៅនោះ?
"យកឡានបងឬឡានឯង?"
"ឡានខ្ញុំក៏បាន តែថាទៅហើយខ្ញុំមិនមកវិញទេណា"
"ក៏បាន ចឹងសម្រេចតាមនឹងចុះ"និយាយត្រូវគ្នារួចហើយ ជីមីនក៏ទៅផ្លាស់សម្លៀកបំពាក់ធ្វើការចេញ ហូស៊ុកគ្រាមិត្តទៅដាក់ក្នុងឡានរបស់ជីមីនរួចស្រេច
BẠN ĐANG ĐỌC
💔មិត្តភក្ដិ💔 [Completed ✅]
Lãng mạnមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...