ភាគ៥០ : កុំយំអីណាក្មេងតូច

1.3K 106 0
                                    

"តុក...តុក..."សម្លេងគោះទ្វារពីខាងក្រៅ ហៅឲ្យម្ចាស់បន្ទប់ចេញមកបើកទ្វារទាំងសក់ក្បាលកន្រ្តីងកន្រ្ដើង មិនដឹងជាស្អីមើលមិនយល់ជាមនុស្សទាល់សោះ បើថាម៉ោង៦ ៧ព្រឹកអីមិនថាទេ តែនេះម៉ោងជិត១១ថ្ងៃត្រង់ទៅហើយ គេនៅងើបមិនទាន់ក្រោកទៀត បើសិនជាអ្នកខាងនោះមិនមកគោះទ្វារ ច្បាស់ណាស់ ប្រហែលជាគេងដល់ល្ងាចវិញផងក៏មិនដឹង ។

"នរណាមករកអី?"រាងល្អិតសួរស្របពេលដៃទាញបើកទ្វារនៃបន្ទប់ខុនដូរ ប៉ុន្តែមិនបាច់មើលមាត់ទេ ស្ងាបឡើងចង់អាយះបបូរមាត់ចេញពីគ្នា២ម៉ែត្រ ។

"បើមិនបើកភ្នែកផង ម្ដេចដឹងថាជានរណា?"(សម្លេងដូចប្រហែលៗ!...)គិតហើយ ជីមីនក៏ព្យាយាមបើកភ្នែកឲ្យធំ មើលទៅមនុស្សដែលឈរឱបដៃញញឹមមកកាន់ខ្លួន ភ្លាមនោះក៏លើកដៃញីភ្នែកខ្លួនឯងម្ដងជាពីរដង ដើម្បីឲ្យប្រាកដចិត្តថាជាគេមែនឬអត់?

"ហិហិ!....ជាស៊ូពិតមែន"ជីមីនស្រាប់តែពេបមាត់ងិកង៉ក់ លោតទន្រំជើងដូចកូនក្មេង មុននឹងហក់មកតោងកបណ្ដូលចិត្ត ហើយយកជើងតូចៗក្រៀកចង្កេះរបស់នាយក្រាស់ជាប់ស្អិតដូចតុកកែ ទើបស៊ូហ្គាប្រញាប់ទ្រគូទគេពីខាងក្រោម មុននេះនាយសឹងតែផ្ងារជើងដួលទៅក្រោយទៅហើយ ។

"អូននឹកបងខ្លាំងណាស់ ហេតុអីទើបតែមក?"ជីមីននិយាយស្របពេលដៃនៅឱប.កស៊ូហ្គាដដែល ប៉ុន្មានខែមកនេះគេនឹកនាយសឹងស្លាប់ទៅហើយ បានត្រឹមតែខលនិយាយគ្នា មិនបានឱបមិនបានថើបដូចមុន ធ្វើឲ្យក្នុងទ្រូងគេចង់ស្ទះម្ដងៗ ។

"ចុះបងមកហើយតើ"

"ហិហិ!..."

"នឹកតែវា មិននឹកបងទេ?"បើគេមិននិយាយ ជីមីនច្បាស់ជាមិនចាប់អារម្មណ៍ទេ ថាមានមនុស្សមកជាមួយដែរ ។ កម្លោះតូចទម្លាក់ជើងចុះពីចង្កេះស៊ូហ្គាវិញ ទើបងាកទៅរកអ្នកដែលឈរកាន់វ៉ាលីនៅក្បែរនោះ មុននឹងចូលទៅឱបបងប្រុសដោយការរំភើបចិត្ត ។

"យ៉ាមកលេងបងដែរឬ?"ប្រលែងចេញពីការឱប ជីមីនក៏ងាកទៅនិយាយជាមួយប្អូនស្រីខ្លួនដែលឈរក្បែរជេហូប នាងតូចក៏តបមកវិញជាមួយស្នាមញញឹមស្រស់ ÷

"ឮបងប្រុសប្រាប់ថាមកលេងបងមីន ទើបប៉ាម៉ាក់ឲ្យយ៉ាមកជាមួយគ្នា និងបានដើរមើលគេមើលឯងនៅក្រៅស្រុកផង"សូយ៉ា នាងក៏សប្បាយចិត្តមិនស្ទើរដែរ ពេលឮថាម៉ាក់ឲ្យនាងមកប៉ារីសជាមួយជេហូប ប៉ុន្តែនាងបែរជាមានភាពទើសទាល់ចិត្ត ហាក់មិនចង់មកវិញ ព្រោះតែជេហូបមិនបានចង់ឲ្យនាងមកជាមួយគេឡើយ បើកុំតែជាការសុំរបស់អ្នកម៉ាក់ ច្បាស់ណាស់ថាគេមិនយល់ព្រមឲ្យនាងមកជាមួយឡើយ ។

💔មិត្តភក្ដិ💔 [Completed ✅]Donde viven las historias. Descúbrelo ahora