ភាគ១៤: មានរឿងល្អមែនទេ?

2K 159 0
                                    

      ដោយសារកាលពីយប់មិញ ជុងហ្គុកនាយផឹកស្រារៀងស្រវឹងស្រឿងៗដែរ ទើបម៉ោង១១ថ្ងៃត្រង់បានភ្ញាក់ ។ នាយកម្លោះច្រតកែងដៃរំកិលខ្លួនទៅអង្គុយផ្អែកនឹងក្បាលគ្រែ លើកដៃម្ខាងញីចិញ្ចើមខ្លួនតិចៗ ដោយសារនៅឈឺក្បាលខ្លះ ពេលរៀងអន់ឈឺបន្ដិច នាយក៏ងើបខ្លួនដើរចូលបន្ទប់ដើម្បីសម្អាតខ្លួន ពេញមួយយប់ដេកអត់ងូតទឹក ក្លិនស្រានៅជាប់ពេញទាំងខ្លួន ។ ងូតទឹករួចទើបចេញមកវិញ ជុងហ្គុកយកសម្លៀកបំពាក់ធម្មតាមួយមកស្លៀកតាមរបៀបនៅផ្ទះរបស់នាយ ក្រោយស្លៀកពាក់រួច ក៏ចុះទៅខាងក្រោម ម៉ាក់ប៉ាគេមិននៅ ព្រោះគាត់ត្រូវរៀបចំគ្រប់យ៉ាងឲ្យរួចរាល់និងឡើងយន្ដហោះនៅព្រឹកស្អែក ក្នុងផ្ទះនៅសល់តែអ្នកបម្រើប៉ុន្មានអ្នកប៉ុណ្ណោះ ។

      "អ្នកប្រុសចុះមកហើយហ្ហេស? ខ្ញុំបានរៀបចំអាហារទុកឲ្យអ្នកប្រុសរួចរាល់ហើយចាស៎"អ្នកបម្រើស្រីម្នាក់រត់មកអោនគំនាបនាយ នាងជាអ្នករៀបចំលើអាហាររបស់ចៅហ្វាយនាយ ។

      "ទៅរៀបចំទៅ"ជុងហ្គុកនិយាយរួច នាយក៏ដើរទៅតុអាហារ នាងជាអ្នកបម្រើប្រញាប់ប្រញាល់ចូលទៅផ្ទះបាយនឹងរៀបចំអាហារដាក់លើតុឲ្យជុងហ្គុក ។ បន្ទាប់ពីញាំបាយរួច ជុងហ្គុកក៏ទៅអង្គុយលេងនៅសួនខាងមុខ និងយកសៀវភៅខ្លះៗទៅមើលផងដែរ ។
 
    "បើថេយ៍នៅ យើងក៏មិនបាច់មកអង្គុយអផ្សុកបែបនេះដែរ"ខួរក្បាលគេនៅពេលនេះ នឹកគិតតែពីរាងតូចដែលនៅឆ្ងាយ ថេយ៉ុងទៅមិនទាន់បាន៣ថ្ងៃផង គេហាក់ដូចជានឹក ដូចឃ្លាតពីរាងតូចរាប់ឆ្នាំ មួយថ្ងៃៗបន់ឲ្យតែរាងតូចត្រឡប់មកវិញ នឹងបាននិយាយរឿងក្នុងចិត្តឲ្យថេយ៉ុងស្ដាប់ គេពិតជានឹកសម្លេង នឹកស្នាមញញឹមរបស់រាងតូចខ្លាំងណាស់ ។

      "ថ្ងៃស្អែកប៉ាម៉ាក់មិននៅ យើងគួរទៅរកថេយ៍អត់ណ៎?...ហ៊ឹម!..មិនកើតទេៗ"នាយកម្លោះក្រវីក្បាលអង្គុយរអ៊ូម្នាក់ឯងមិនឈប់ ដូចមនុស្សឆ្កួតដែលត្រូវមកអង្គុយនិយាយម្នាក់ឯង បើនរណាមកឃើញ ប្រហែលគិតថាជាមនុស្សមិនសូវគ្រប់ហើយ ។

      "ទឺត...ទឺត..."ទូរស័ព្ទនៅហោប៉ាវរោទ៍ឡើង ជុងហ្គុកលូកយកមកមើល មុខរីកដូចគ្រាប់ជីស្រាប់តែផុសឡើងលើមុខរាងសង្ហារ បន្ទាប់ពីដឹងថាអ្នកដែលខលមកជាអ្នកដែលខ្លួនកំពុងនឹក

💔មិត្តភក្ដិ💔 [Completed ✅]Dove le storie prendono vita. Scoprilo ora