ដោយសារតែមិនចង់ឲ្យរឿងយល់ច្រឡំច្រើនជាងនេះ ទើបស៊ូហ្គាត្រូវបង្ខំចិត្តងើបឡើងមក ទោះជាត្រូវជីមីនខឹងឬថាឲ្យនាយ ធ្វើពុតព្រោះចង់កុហកគេឲ្យនៅជាមួយក៏ដោយ សំខាន់រឿងគេនឹងថេយ៍មិនដូចអ្វីដែលជុងហ្គុកបាននិយាយឡើយ ។
"ថេយ៍និងយើងមិនមែនជាសង្សារគ្នាទេ"ទាំងជុងហ្គុកនិងជីមីនមើលគ្នាឆ្លាស់និងស៊ូហ្គា តើអាចជឿបានឬអត់ ថាពួកគេមិនបានត្រូវជាអ្វីនឹងគ្នានោះ?
"ឲ្យខ្ញុំជឿលោកបានយ៉ាងមិច? ថ្ងៃនោះលោកបបួលថេយ៍ទៅនិយាយជាមួយគ្នា ខ្ញុំបានឃើញលោកអោបថេយ៍ទៀត ហើយចេញពីរៀន ថេយ៍ជិះម៉ូតូទៅជាមួយលោក បើមិនជាសង្សារ តើធ្វើរឿងនោះបានយ៉ាងមិច?"នាយសង្ហារក្ដៅក្រហាយឡើងភ្លាម ព្រោះគេគិតថា ស៊ូហ្គាមិនចង់បើកបង្ហាញទំនាក់ទំនងរវាងគេនិងថេយ៍ឲ្យគ្រប់គ្នាដឹង ទើបព្យាយាមនិយាយលាក់បាំងការពិត ងាយស្រួលគេទៅរកក្រៅអីបែបហ្នឹង ។
"ថ្ងៃនោះ? ថ្ងៃណា?"ជីមីនសួរបន្ថែម គេចង់វ៉ល់ខួរអស់ហើយ មិនដឹងថារឿងអ្វីជាអ្វីទេ ។
"ថ្ងៃដែលឯងជួបយើង នៅក្រោយសាលានោះ"
"គ្រប់យ៉ាងមិនមែនដូចដែលឯងគិត យើងនិងថេយ៍មិនបានជាអីនឹងគ្នា យើងជាមិត្តភក្តិប៉ុណ្ណោះ ឯងជាអ្នកស្និតនឹងថេយ៉ុងជាងគេ ហេតុអីឯងមិនដឹងពីចិត្តគេ? បើគេនិងយើងជាសង្សារគ្នាមែន មិនមែនថ្ងៃយើងសារភាពស្នេហ៍ប្រាប់គេនោះ គេបដិសេធទេ"និយាយដល់ចំណុចនេះ ជុងហ្គុកក៏គាំងតបមិនចេញ ព្រោះក៏ដូចដែលគេនិយាយ តែក៏មិនប្រាកដដែរ ថេយ៍អាចនឹងព្រមបើកចិត្តទទួលយកគេក៏ថាបាន ។
"ថ្ងៃនោះ យើងគ្រាន់តែចង់សុំទោសដល់ថេយ៍ យើងអោបគេព្រោះគេយល់ព្រមលើកទោសឲ្យយើងតែប៉ុណ្ណោះ"ស៊ូហ្គានិយាយរឿងរ៉ាវប្រាប់ដល់ពួកគេទាំងអស់ រួមនឹងរឿងដែលគេពឹងថេយ៍ទៅទិញរបស់ជាមួយនាយថែមទៀត ។ ជុងហ្គុកអង្គុយស្ងៀមគាំងឆ្កឹង មិនមាត់ គេមានអារម្មណ៍ថាខុស ដែលថ្ងៃនោះគេនិយាយឲ្យរាងតូចនូវពាក្យទាំងនោះ សមហើយដែលមួយរយះក្រោយថេយ៉ុងមិននិយាយជាមួយគេនោះ ។
"នេះមានន័យថាឯងស្រឡាញ់ថេយ៍មែនទេ?"ជីមីនបន្ទាប់ពីអង្គុយស្ដាប់ដឹងរឿងហើយ គេក៏យល់ ព្រោះថ្ងៃដែលគេឃើញជុងហ្គុកចង់យំគេមិនចាប់អារម្មណ៍ឡើយថាមកពីរឿងនេះ បែបនោះក៏បញ្ជាក់មកយ៉ាងច្បាស់ ថានាយស្រឡាញ់ថេយ៉ុងហើយ ។
KAMU SEDANG MEMBACA
💔មិត្តភក្ដិ💔 [Completed ✅]
Romansaមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...