ភាគ៤៥: អូនដូចកំពុងយល់សប្តិយ៉ាងចឹង

1.5K 125 0
                                    

@ព្រឹកថ្ងៃថ្មី

ត្របកភ្នែកដែលហើមដោយសារយំកាលពីយប់ ក៏កំពុងកម្រើកបើកព្រិចៗឡើងមក ។ ថេយ៉ុងងាកភ្នែកមើលជុំវិញខ្លួន មិនឃើញមាននរណានៅខាងក្នុងបន្ទប់ក្រៅពីគេម្នាក់ ទើបគេប្រញាប់ច្រត់កែងដៃងើបខ្លួនឡើង ។ ថេយ៉ុងទម្លាក់ជើងចុះពីលើគ្រែដើរសម្ដៅទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន និងផ្លាស់សម្លៀកបំពាក់ទៅសាលា ទោះភ្នែកគេក្រហម និងហើមយ៉ាងណាក៏គេត្រូវតែទៅរៀនដែរ ព្រោះមិនចង់ខាតម៉ោងរៀន ។

"ក្រាក"ជុងហ្គុកដែលចេញទៅខាងក្រៅ ដើម្បីធ្វើបបរមកឲ្យថេយ៉ុងញាំមុននេះ បានបើកទ្វារចូលមក ប៉ុន្តែមិនបានប្រទះថេយ៉ុងនៅលើគ្រែឡើយ ឮតែសម្លេងចាក់ទឹកនៅក្នុងបន្ទប់ទឹក ទើបនាយកាន់ថាសអាហារយកទៅទុកលើតុក្បែរក្បាលដំណេក មុននឹងដើរទៅត្រៀមសម្លៀកបំពាក់ស្លៀកនៅផ្ទះធម្មតាៗមួយឈុតទុកឲ្យគេ ។ ដោយសារថ្ងៃនេះ នាយនាំថេយ៉ុងទៅផ្ទះតាមការផ្ដែផ្ដាំរបស់ប៉ាម៉ាក់ខ្លួន ទើបមិនបានទៅសាលា តែនាយបានទាក់ទងទៅគ្រូដើម្បីសុំច្បាប់រួចហើយ ។

ចំណាយពេលអស់១០នាទី ថេយ៉ុងក៏បានចេញពីបន្ទប់ទឹកមកវិញ ហើយក៏អត់ចម្លែកចិត្តមិនបាន ក្រោយឃើញរាងក្រាស់អង្គុយញញឹមស្ញេញដាក់គេ ហាក់មានអារម្មណ៍ល្អទាំងព្រលឹម ។ ថេយ៉ុងមិនបានសួរនាំអ្វីច្រើន គេដើរទៅយកសម្លៀកបំពាក់នៅក្នុងទូរ ប៉ុន្តែត្រូវជុងហ្គុកដើរមកចាប់ដៃគេបានមុន ។

"បងរៀបចំសម្លៀកបំពាក់ឲ្យអូនរួចហើយ"

"ប៉ុន្តែវាជាខោអាវធម្មតា បងអត់ទៅសាលាទេហ្ហេស?"ថេយ៉ុងសួរទាំងជ្រួញចិញ្ចើមចូលគ្នា ។ ជុងហ្គុកមិនទាន់និយាយអីច្រើន នាយទាញដៃថេយ៉ុងឲ្យអង្គុយចុះលើពូក ដោយមាននាយអង្គុយក្បែរគេដែរ ទើបលើកដៃថេយ៉ុងមកកាន់ទាំងសងខាង ទឹកមុខញញឹមញញែមមិនរលុប ។

"បងបានសុំច្បាប់ខាងសាលារួចហើយ ថ្ងៃនេះពួកយើងទៅជួបលោកប៉ានិងអ្នកម៉ាក់ជាមួយគ្នា"

"ប៉ុន្តែជុង....គឺអូន..."គេព្យាយាមមិនចង់គិត មិនចង់រំលឹកដល់រឿងម្សិលមិញ រឿងដែលធ្វើឲ្យឈឺចាប់ ប៉ុន្តែជុងហ្គុកនៅតែទាមទារឲ្យគេទៅជួបនឹងពួកគាត់ ទាំងដែលគេប្រាប់ហើយថាមិនចង់ជួប មិនហ៊ានទៅរក មិនហ៊ានប្រឈមមុខជាមួយពួកគាត់នៅពេលនេះ ហេតុអីនាយមិនយល់ពីគេខ្លះ?

💔មិត្តភក្ដិ💔 [Completed ✅]Donde viven las historias. Descúbrelo ahora