ថេយ៉ុងបាននាំជុងហ្គុកដើរមើលក្នុងចំការរហូតដល់កន្លែងដើមឈើធំមានម្លប់សម្រាប់អង្គុយសម្រាក ទើបនាំនាយទៅអង្គុយនៅទីនោះសិន ។ ជុងហ្គុកហុចទឹកសុទ្ធដែលខ្លួនកាន់មកពីកន្លែង ទៅឲ្យរាងល្អិតទើបថេយ៉ុងទទួលយកមកផឹកក្អឹកៗ អ្នកមើលឡើងហតជំនួស ។
"ប៉ាម៉ាក់មានតែចំការកាហ្វេមួយនេះទេឬ?"ក្រោយថេយ៉ុងផឹកទឹករួច ជុងហ្គុកក៏ចោទសួរ ព្រោះដើរមើលមួយព្រឹកហើយ ឃើញមានតែចំការកាហ្វេ ដូចជាគ្មានដាំអ្វីផ្សេងទៀតទេ ។
"មែនហើយ មានតែមួយនេះទេ ប៉ុន្តែពេលប្រមូលផលម្ដងៗ វាក៏ជួយរកចំណូលឲ្យបានច្រើនដែរ បែបនោះហើយ ទើបអូននិងបងប្រុសអាចទៅរៀនបន្តនៅសេអ៊ូលបាន"
"បើមិនចឹង បងក៏មិនស្គាល់អូន"
"អាចថាជានិស្ស័យ ទើបឲ្យបងមកជួបនឹងអូនបែបហ្នឹង"ថេយ៉ុងតបទាំងស្ញេញចេញធ្មេញ ដល់ថ្នាក់ជុងហ្គុកគ្រឺតចង់តែចាប់កណ្ដាលវាលទៅហើយ ។
"កាលជួបគ្នាដំបូង អូនមានបានគិតអីលើបងទេ?"ជុងហ្គុក ធ្វើឲ្យថេយ៉ុងស្ងាត់មាត់ នាយគ្រាន់តែចង់ដឹងថាគេមានអារម្មណ៍រំភើប ញាប់ញ័រ រំជើបរំជួលបេះដូងដូចដែលនាយមានដែរឬក៏អត់?
"មិនបានគិតសូម្បីតែបន្ដិច គ្រាន់តែមានអារម្មណ៍ថាចង់រាប់អានគ្នាជាមួយបង តែរឿងស្នេហា អូនមិនដែលគិតដល់ទេ"ថេយ៉ុងតបតាមអារម្មណ៍ដែលគេមានពីមុន ព្រោះពីដំបូងគេមិនធ្លាប់គិត ថាចង់ស្រឡាញ់គ្នាជាមួយមិត្តខ្លួនឯងឡើយ តែនរណាទៅដឹង ថាគេស្រឡាញ់មិត្តភក្តិខ្លួនឯងដោយមិនដឹងខ្លួន? បើសិនជុងហ្គុកមិនសារភាព គេក៏មិនដឹងពីអារម្មណ៍របស់នាយ រិតតែមិនដឹងអារម្មណ៍របស់ខ្លួនឯងដែរ ។
"ខុសពីបង ដែលលួចស្រឡាញ់អូនតាំងពីជួបអូនថ្ងៃដំបូង"និយាយដល់ចំណុចនេះ ជុងហ្គុកក៏សើចឡើង ពេលនឹកដល់គ្រាដែលខ្លួនវង្វេងរកថ្នាក់រៀនមិនឃើញ ហើយដើរទៅបុករាងល្អិត ដល់ថ្នាក់ដួលទៅព្រមគ្នា ពេលនោះ គ្រាន់តែឃើញគេហើយ បេះដូងនាយលោតញាប់ស្ទើរទំលុះចេញមកខាងក្រៅ ប៉ុន្តែមិនហ៊ានសារភាព ព្រោះខ្លាចបាត់បង់សូម្បីតែមិត្តភាព ។
ESTÁS LEYENDO
💔មិត្តភក្ដិ💔 [Completed ✅]
Romanceមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...
![💔មិត្តភក្ដិ💔 [Completed ✅]](https://img.wattpad.com/cover/250768872-64-k440605.jpg)