"ក្រាក"សម្លេងបើកទ្វារបន្លឺឡើង ដោយមានរាងសង្ហារជាអ្នកបើក ។ ស៊ូហ្គាទាញទ្វារបិទវិញរួចហើយ ទើបដើរមករកម្ចាស់ចិត្តដែលនៅគេងមិនទាន់ងើបនៅឡើយ ។ នាយយកថង់អាហារទៅទុកនៅតុជិតសាឡុងម៉ាល្មមមួយដែលមាននៅក្នុងបន្ទប់ ហើយដើរមកដាក់ខ្លួនអង្គុយគែមៗគ្រែក្បែរខ្លួនជីមីន ទើបអោនមុខយឺតៗទៅរកត្រចៀករបស់គេ មុននឹងនិយាយខ្សាវៗក្បែរនោះ :
"ប្រពន្ធសម្លាញ់! ក្រោកបានហើយ សឺត!..."ក្រោយនិយាយហើយ នាយក៏ឆ្លៀតថើបថ្ពាល់រាងល្អិតមួយខ្សឺត ជីមីនដែលកំពុងគេងក៏បើកភ្នែកមើលមកគេម៉ក់ៗដូចកូនក្មេងដែលទើបនឹងងើបពីដេក ។
"អួយ!..."សម្លេងថ្ងួចថ្ងូរដោយការឈឺចាប់ ស្របពេលផ្នែកខាងក្រោម កំពុងឈឺដូចគេវះសាច់ចេញពីគ្នា ។ ជីមីនត្រូវជ្រួញចិញ្ចើម ទាំងមុខជូរហួញ ខឹងដែលងើបមិនបាន ថ្នាក់នៅលើពូកសោះ បែរជាអង្គុយមិនកើត ចំជាគួរឲ្យខឹងមែន ។
"បើនៅឈឺក៏គេងសិនទៅ បងមិនរំខានទេ"ស៊ូហ្គាដែលអង្គុយក្បែរនោះក៏និយាយឡើង នាយមានការព្រួយបារម្ភរាងល្អិតណាស់ដែរ ព្រោះគេទៅជាបែបនេះគឺមកពីនាយ យប់មិញទម្រាំតែអស់ជាតិថ្នាំ នាយលេងច្រើនទឹកដែរ ហើយមិនថ្នាក់ថ្នមគេទៀត ។
"អត់គេងទៀតទេ ឈឺក្បាល! ជួយនាំទៅបន្ទប់ទឹកបន្ដិច"ជីមីនឈោងដៃឡើងបំណងចង់ឲ្យអ្នកម្ខាងទៀតលើកខ្លួនបីឡើងទៅបន្ទប់ទឹក ។ ស៊ូហ្គាមិនជំទាស់ស្រាប់ទៅហើយ នាយទាញភួយចេញពីរាងកាយជីមីន តែក៏ប្រទះភ្នែកនឹងផ្នែកខាងក្រោមរបស់គេ មានត្រឹមខោក្នុងក្របដោយអាវសឺមុីរបស់គេពីលើ ជីមីនខាំមាត់ក្រឺតខ្នាញ់ជាខ្លាំងពេលអ្នកម្ខាងទៀតមើលទៅខាងក្រោមគេមិនព្រិចភ្នែក ។
"នៅមើលដល់ណាទៀត ខ្ញុំស្អុះខ្ញុំស្អាប់ ខ្ញុំចង់ងូតទឹក"នាយតូចនិយាយទាំងមុខពិបាកមើល គេអៀនសឹងរត់ទៅចងកឲ្យស្លាប់ នាយមើលមកគេដូចចង់លេបត្របាក់ នរណាដែលឃើញហើយមិនរឹងខ្លួន? គេក៏រឹងដូចគ្នា គ្រាន់តែមិនចង់ឲ្យនាយមើលដឹងថាខ្លួនកំពុងអៀន ទើបព្យាយាមនិយាយធ្វើមុខមាំដាក់នាយ ។
"បងសុំទោស"ឃើញមុខមិនសូវស្រស់របស់ជីមីន នាយក៏ប្រញាប់និយាយសុំទោស ហើយលើកគេឡើងដើរសម្ដៅទៅរកបន្ទប់ទឹក ។
ESTÁS LEYENDO
💔មិត្តភក្ដិ💔 [Completed ✅]
Romanceមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...