@ព្រឹកថ្ងៃថ្មី
ក្នុងបន្ទប់សម្រាកគ្របដណ្ដប់ទៅភាពសស្អាត ក្នុងបន្ទប់នោះដែរ ក៏មានរាងស្ដើងគេងលើគ្រែអ្នកជម្ងឺ នៅជិតគ្រែមានមនុស្សម្នាក់ទៀតគេងក្បែរគែមគ្រែ ទាំងដៃនៅកាន់ដៃរបស់អ្នកខាងលើគ្រែជាប់ ដោយសារតែយប់មិញ ក្រោយត្រឡប់មកពីទិញអីញាំវិញ ណាមជុនឃើញជីនគេងហើយ ទើបមិនចង់ដាស់រំខានគេ ហើយក៏សុខចិត្តនៅអង្គុយមើលគេរហូតដល់គេងលក់ភ្លេចខ្លួនតែម្ដង ។
"ហ៊ឹម!...."សម្លេងគ្រហឹមតិចៗ ខណៈត្របកភ្នែកចាប់ផ្ដើមកម្រើកបើកឡើងបន្ដិចម្ដងៗ ។ ជីនងាកភ្នែកមើលជុំវិញខ្លួន ក៏ប្រទាក់ភ្នែកនឹងណាមជុនកំពុងគេងលក់កាន់ដៃរបស់ខ្លួនជាប់ ស្នាមញញឹមក៏លេចឡើងលើផ្ទៃមុខស្លេកស្លាំងគ្មានឈាម បេះដូងគេចាប់ផ្ដើមរីកមាឌទៀតហើយ ហេតុអីគេគ្មានអារម្មណ៍ថាខឹងស្អប់មនុស្សប្រុសនៅចំពោះទាល់តែសោះ? ទាំងដែលនាយជាមូលហេតុដែលគេមកគេងនៅមន្ទីរពេទ្យ មានតែអារម្មណ៍សប្បាយរីករាយ ក្រោយងើបមកឃើញនាយនៅក្បែរខ្លួន ។
«សង្ហារណាស់»នាយស្ដើងពោលក្នុងចិត្តសរសើរអ្នកចំពោះមុខរួមជាមួយស្នាមញញឹមស្រាល កាន់តែមើលមុខនាយ កាន់តែលង់ខ្លាំងឡើង ទោះនាយមិនសូវញញឹម ប៉ុន្តែសម្រស់គឺស្រស់សង្ហារទាក់ទាញចិត្តគេឲ្យរំជើបរំជួលគ្រប់ពេល ។
"ហ៊ឹម!..."ដោយសារមានការរំខានពីពន្លឺ ទើបធ្វើឲ្យណាមជុនភ្ញាក់ ងើបមុខឡើង ទើបដឹងថាមានមនុស្សកំពុងគេងមើលមុខនាយ ។ ជីនធ្វើភ្នែកម៉ក់ៗមើលមកនាយដូចមនុស្សធ្វើខ្លួនមិនត្រូវ ថ្ពាល់ឡើងក្រហមព្រឿងៗ ចង់លាក់បាំងក៏លាក់មិនជិត ពេលនាយតាមទាន់ថាខ្លួនគេងមើលមុខនាយទាំងញញឹមញញែមម្នាក់ឯង ។
"ឯងភ្ញាក់យូរហើយមែនទេ?" ណាមជុមិនបានចាប់អារម្មណ៍ថាគេគេងមើលមុខនាយឡើយ អ្វីដែលនាយចាប់អារម្មណ៍នោះគឺ ខ្លាចថាគេងងើបមកយូរហើយឃ្លានអីបែបហ្នឹង ។
"ទើបតែភ្ញាក់ទេ"តបជាមួយស្នាមញញឹមស្រាល ស្រទន់ បង្កប់ទៅដោយអារម្មណ៍រំភើប បេះដូងកំពុងលោតញាប់កន្រ្តាក់ដោយហាមមិនបាន ។
"ឯងប្រហែលឃ្លានហើយ ចាំខ្ញុំទៅទិញបបរមកឲ្យ នៅទីនេះសិនហើយណា"ក្រោយនិយាយរួច នាយក្រាស់ក៏ងើបដើរទៅបន្ទប់ទឹក លុបលាងមុខរួចរាល់ និងដើរចេញមកវិញ ហើយចេញទៅខាងក្រៅដើម្បីទិញបបរមកឲ្យរាងស្ដើង ទុកញាំមុនពេលញាំថ្នាំ ។ ជីនតាមមើលដំណើរនាយដោយទឹកមុខញញឹមពព្រាយ គេចង់ឲ្យនាយនៅបែបនេះជារៀងរាល់ថ្ងៃ តាមមើលថែ ព្រួយបារម្ភ យកចិត្តទុកដាក់មកលើគេ តើអាចដែរទេ?
ESTÁS LEYENDO
💔មិត្តភក្ដិ💔 [Completed ✅]
Romanceមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...