ក្រោយពេលថេយ៉ុងបិទទូរស័ព្ទហើយ ជីមីនក៏ងើបទៅបន្ទប់ទឹក រៀបចំខ្លួនទៅរកមិត្តសម្លាញ់ ប៉ុន្តែអាចថាសំណាងភ្នែករបស់គេដែរ ពេលមកដល់ស្រាប់តែបានឃើញរឿងភាគកុនវគ្គរ៉ូមេនទិច គេមិនទាន់ចូលមកខ្លាចកាត់ចង្វាក់ ទើបពួនលបមើលសិន ឃើញឱកាសល្អវិញ ទើបគេដើរចេញមក
"អាហេមៗ!..."កម្លោះតូចបញ្ចេញសម្លេងគ្រហឹម បង្វែរអារម្មណ៍ពីរនាក់នោះឲ្យងាកមករកខ្លួន ។ មុខថេយ៉ុងស្រាប់តែក្រហមឡើងភ្លាម ដោយសារតែអៀននឹងជីមីន មិនដឹងថារឿងមុននេះគេបានឃើញឬអត់ទេ?
"ហៅយើងមក ឲ្យមកមើលរឿងភាគហ្ហេស?"ជីមីនញាក់ចិញ្ចើមញញឹមឌឺដងទៅឲ្យមិត្ត និងក្រលេកភ្នែកមើលអ្នកអោនមុខចុះមិនហ៊ានងើបមុខនោះ ជុងហ្គុកលួចអស់សំណើច ពេលឃើញកាយវិការអៀនព្រានរបស់រាងតូច ធ្វើមើលតែអ្នកផ្សេងគ្នាឯងសោះក៏អៀនដែរ ។
"ហៅមកលេងបាល់ តែបើឃើញហើយ ចាត់ទុកថាសំណាងឯងទៅចុះ"
"ចុះឈប់លេងហើយ?"ជីមីនលើកចិញ្ចើមសួរ ស្របពេលជើងតូចស្រឡូនដើរទៅរើសបាល់ដែលធ្លាក់ចុះពីដៃថេយ៉ុងមុននេះមកកាន់នឹងដៃ បង្វិលចុះបង្វិលឡើងម្នាក់ឯង
"ហើយមកតែឯងមិនគ្រប់ យកគ្នាមកទៀត យ៉ាងមិច? ខ្លាចលេងមិនឈ្នះយើងហ្ហេស?"ជុងហ្គុកមិនឆ្លើយ តែប្តូរទៅសួរគេវិញ ជីមីនជ្រួញចិញ្ចើមចូលគ្នាទាំងមិនយល់ន័យ យកគ្នាមកឯណា? គេមកតែឯងសោះនឹង
"សួស្ដី!...ចៃដន្យដល់ហើយដែលជួបគ្នានៅទីនេះ"ស៊ូហ្គានិយាយឡើង ដៀងភ្នែកមើលអ្នកលួចសម្លក់ខ្លួនចង់លានភ្នែក មិនមែនចៃដន្យទេ ប៉ុន្តែស៊ូហ្គាបានតាមជីមីនមកតាំងពីនៅផ្ទះមកម្ល៉េះ បំណងចង់ទៅរកជីមីននៅផ្ទះ តែឃើញគេបើកឡានចេញទៅណាក៏មិនដឹងទើបជិះម៉ូតូតាម មិនគិតថាគេនឹងមកសាលានោះទេ ។
"មិនមែនចៃដន្យទេដឹង?"ថេយ៉ុងដែលស្ងាត់មាត់នោះក៏និយាយឡើង លួចញញឹមឌឺដងឲ្យស៊ូហ្គាថែមទៀត គេគិតមិនខុស បើមិនតាមជីមីនមកប្រាកដណាស់ ។
"មានន័យថាមិច?"ជុងហ្គុកងាកមកមើលថេយ៉ុងភ្លឹះៗ ព្រោះគេមិនទាន់ដឹងរឿងរវាងជីមីននិងស៊ូហ្គានៅឡើយ ។ ឃើញថេយ៉ុងញាក់មុខញាក់មាត់ដៀងភ្នែកមើលជីមីននិងស៊ូហ្គាឆ្លាស់គ្នាទៅវិញទៅមក ទើបនាយយល់ន័យ ។
YOU ARE READING
💔មិត្តភក្ដិ💔 [Completed ✅]
Romanceមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...