"ទឺត....ទឺត..."សម្លេងញ័រចេញពីក្នុងហោប៉ាវខោរបស់ជុងហ្គុក ទើបនាយប្រញាប់ស៊កដៃទាញទូរស័ព្ទចេញមក ។ ជុងហ្គុកអង្គុយដកដង្ហើមធំជាច្រើនសារ ពេលមើលទៅឈ្មោះលើអេក្រង់ទូរស័ព្ទរបស់នាយ វាជាលេខរបស់អ្នកម៉ាក់ តើនាយគួរតែលើកនិយាយជាមួយគាត់ដែរទេ?
(អាឡូម៉ាក់!)ជុងហ្គុកសម្រេចចិត្តលើកមកនិយាយ ទោះយ៉ាងណា ពួកគេជៀសពីបញ្ហាមួយនេះមិនបានដដែល មានតែនិយាយឲ្យច្បាស់លាស់ជាមួយគាត់ទើបមិននៅហ្មងសៅច្រើនទៅពេលខាងមុខទៀត ។
(មកផ្ទះឥឡូវនេះ ប៉ានិងម៉ាក់មានរឿងនិយាយជាមួយ)
(ខ្ញុំទៅមិនបានទេ ថេយ៍មិនស្រួល ខ្ញុំទុកគេឲ្យនៅតែឯងមិនបានទេ)
(ម៉ាក់បាននិយាយឬនៅ ថាឲ្យជុងមកតែម្នាក់ឯង? ប៉ានិងម៉ាក់ក៏មានរឿងនិយាយជាមួយកូនថេយ៍ដែរ ជុងនាំកូនថេយ៍មកជាមួយគ្នាមក)
(ខ្ញុំទៅឥឡូវហើយ រង់ចាំថេយ៍ចេញពីបន្ទប់ទឹកសិន) ជុងហ្គុកក៏ដាក់ទូរសព្ទចុះវិញ ក្រោយឆ្លើយយល់ព្រមជាមួយអ្នកម៉ាក់ហើយ ។ ខណ:ពេលជុងហ្គុកដាក់ទូរសព្ទចុះបានបន្ដិច ថេយ៉ុងក៏ចេញពីក្នុងបន្ទប់ទឹកវិញល្មម ។
"ថេយ៍!...ទៅផ្ទះបងជាមួយគ្នាណា"ឃើញថេយ៉ុងចេញមកភ្លាម ជុងហ្គុកក៏ងើបដើរទៅរកនិងនិយាយបបួលគេឲ្យទៅផ្ទះនាយជាមួយគ្នា ។ ថេយ៉ុងមិនតប អីទាំងអស់ គិតតែសម្លឹងមុខនាយដោយចម្ងល់ ទើបជុងហ្គុកប្រញាប់និយាយប្រាប់គេឲ្យយល់ពីន័យរបស់នាយ ÷
"ម៉ាក់ចង់និយាយជាមួយពួកយើងទាំងពីរនាក់"
"ជុង! គឺអូនមិនហ៊ានជួបមុខគាត់ទេ"ថេយ៉ុងគ្រវីក្បាលតតាត់ កែវភ្នែករលីងរលោងរកយំ ហាមាត់ប្រកែកមិនចង់ទៅជួបមុខអ្នកស្រីចន កាន់តែគិតដល់រឿងពីល្ងាចគេក៏ចង់យំមកទៀតហើយ គេមានអារម្មណ៍ថាទើសទាល់ចិត្តខ្លាំងពេលមកជួបរឿងបែបហ្នឹង គេខ្លាច...ខ្លាចថានឹងទទួលយកសំណើរបស់គាត់មិនបាន គេពិតជាឈឺណាស់បើឲ្យបាត់បង់មនុស្សជាទីស្រឡាញ់ទាំងដែលពួកគេគ្មានរឿងឈ្លោះទាស់ទែងគ្នាទាល់តែសោះ ។
"ទៅៗណា!...ពួកយើងគេចពីរឿងនេះទៀតមិនបានឡើយ"ជុងហ្គុកលើកដៃអង្អែលមុខ ជូតទឹកភ្នែកដែលហូរចុះមកចេញពីថ្ពាល់ ប៉ុន្តែកាន់តែជូតវាកាន់តែហូរចុះមក ពេលម្ចាស់ខ្លួនអួលដើមក យំចេញមកម្ដងទៀត ។
VOUS LISEZ
💔មិត្តភក្ដិ💔 [Completed ✅]
Roman d'amourមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...