ភាគ៥១(2)

1.4K 103 2
                                        

ជីមីនបានចូលមកក្នុងផ្ទះបាយ ទាញកំប៉ុងមី២កំប៉ុងចេញមក ដើម្បីឆុងញាំ ហើយកុំគិតថាគេឆុង២កំប៉ុងនោះ មួយគេខ្លួនឯង និងមួយទៀតឲ្យទៅស៊ូហ្គាឲ្យសោះ គិតខុសហើយ គេយកមកឆុងញាំតែម្នាក់ឯងប៉ុណ្ណោះ ព្រោះពេលនេះកំពុងកូរពោះខ្លាំងជាស្អីទៅទៀត ។

"ញាំមីនេះហ្ហេស?"នាយសង្ហារលើកដៃចង្អុលកំប៉ុងមី និងលើកចិញ្ចើមមើលមុខកម្លោះតូចឆ្លាស់គ្នាជាមួយមីចុះឡើងៗ ខំគិតថាគេនឹងធ្វើអាហារផ្សេងញាំហើយតើ ប៉ុន្តែបែរជាស្រវាយកមីមកឆុងទៅវិញ ចំជាលោកប្រពន្ធមែន ។

"មិនបានឆុងឲ្យបងញាំទេ"ជីមីនពេបមាត់ ស្របពេលដៃចុចទឹកក្ដៅដាក់ក្នុងកំប៉ុង ហែកគ្រឿងដាក់យ៉ាងរៀបរយ ទើបដើរកាន់សម្ដៅទៅរកសាឡុងអង្គុយ ។ ស៊ូហ្គាបានត្រឹមឈរមើលដោយការហួសចិត្ត ពេលឃើញរាងល្អិតកាន់មីយកទៅអង្គុយញាំតែខ្លួនឯង មិនត្រឹមតែមិនធ្វើឲ្យហើយ នៅអង្គុយញាំញ៉ែមពីមុខនាយទៀត ។

"អូនញ៉ាំអស់ដែរឬ?"ស៊ូហ្គាដើរមកទម្លាក់ខ្លួនអង្គុយចុះក្បែរគេ ខណ:ដៃកំពុងកាន់ស្រា២ ៣កំប៉ុងមកជាមួយ អត់មិនបាន ជីមីនក៏ងាកមុខមកសម្លក់ដូចចង់ស៊ីសាច់នាយទាំងរស់ ។

"នរណាឲ្យបងផឹកស្រាទាំងយប់?"

"គ្រាន់តែចង់ផឹកស្រា មិនបានដែរ?"

"មិនបាន យកទៅទុកវិញភ្លាម"ជីមីននិយាយដោយប្រើទឹកមុខប្រាកដប្រជា ជាទឹកមុខដែលស៊ូហ្គាឃើញហើយ មានអារម្មណ៍ថាញញើត ព្រឺដល់ឆ្អឹងខ្នង នាយមិនចង់ឲ្យគេខឹងជាងនេះ ទើបងើបកាន់កំប៉ុងស្រាយកទៅទុកវិញទាំងទឹកមុខពិបាកមើល មិនឆុងមីឲ្យនាយញាំហើយនៅហាមមិនឲ្យនាយផឹកស្រាទៀត យប់នេះមិនបាច់បានស៊ីស្អីទេ ។

"បងទៅណា?"ឃើញនាយក្រាស់ដើរសម្ដៅទៅបន្ទប់វិញ ជីមីនក៏ស្រែកសួរ ទើបអ្នកម្ខាងទៀតងាកមកតបសំណួរទាំងមុខស្អុយប៉ែ ÷

"ទៅគេង ឬចង់ហាមមិនឲ្យគេងទៀតមែនទេលោកប្រពន្ធ?"

"មកអង្គុយជាមួយអូនសិន ចាំអូនញ៉ាំហើយចាំទៅគេងជាមួយគ្នា"គិតអីចេះខុស!...ហៅឃាត់ដំណើរព្រោះចង់ឲ្យនាយនៅអង្គុយមើលគេញាំ តើមានមនុស្សប៉ុន្មាននាក់ ដែលមានចរឹតដូចអនាគតប្រពន្ធរបស់គេទៅលោកអើយ? ប្រហែលមានតែមួយទេក្នុងលោកនេះ មិនឲ្យច្រឡំគេទាល់តែសោះ ។

@៤ឆ្នាំកន្លងផុត(អ្នកសរសេរកំពូលកាត់🌚🤣)

ពេលវេលាកាន់តែដើរលឿនទៅពីមួយថ្ងៃទៅមួយថ្ងៃ រហូតមកដល់ពេលនេះ វាកន្លងទៅអស់រយៈពេល៤ឆ្នាំទៅហើយដែរ ។ អ្វីៗតែងមានការផ្លាស់ប្ដូរទៅតាមកាលទៅតាមវេលារបស់វា ប៉ុន្តែតើចំណងស្នេហារវាងពួកគេ បានប្រែប្រួលដែរឬទេ? មែនហើយ វាប្រាកដជាមានការប្រែប្រួលខ្លះៗហើយ ។ 

មកទល់នឹងពេលនេះ ណាមជុននិងជីន បានរៀបការជាមួយគ្នាអស់រយៈពេល២ឆ្នាំ ពួកគេបានរើមកនៅខេត្ត ដើម្បីជួយមើលការងាររបស់ប៉ាម៉ាក់ ទាំងដែលដើមឡើយ ណាមជុនមិនបានគិតថានឹងមករស់នៅដេហ្គូនោះទេ នាយគិតសុខចិត្តទ្រាំរកការងារធ្វើ និងរស់នៅទីក្រុង ប្រកបរបរផ្ទាល់ខ្លួនរបស់នាយ ប៉ុន្តែដោយសារគ្មាននរណាមើលការងារនៅចំការជំនួសលោកប៉ាអ្នកម៉ាក់ នាយក៏សម្រេចចិត្តបោះបង់ការប៉ងគិតអស់ច្រើនឆ្នាំ មកបន្តមុខជំនួញរបស់គ្រួសារវិញ ម្យ៉ាងក៏អាចនៅជាមួយភរិយារបស់នាយបាន ។

ចំណែកជុងហ្គុកនិងថេយ៉ុងវិញ ពេលនេះជុងហ្គុកបានចូលកាន់ក្រុមហ៊ុនច្នៃពេជ្ររបស់លោកប៉ា ក្នុងនាមជាអគ្គនាយកថ្មី ក្រោយបញ្ចប់ការសិក្សាបាន១ឆ្នាំ ដោយមានថេយ៉ុង ធ្វើជាលេខាផ្ទាល់ខ្លួនរបស់នាយ ។ ចុះសួរថាតើ ពួកគេរៀបការហើយឬនៅ? គឺពួកគេនៅមិនទាន់រៀបការនោះទេ គ្រាន់តែភ្ជាប់ពាក្យទុកឡើង៤ឆ្នាំទៅហើយ តែនៅមិនទាន់ការ ព្រោះទើបរៀនចប់ ហើយក៏ចូលរៀនការងារតែម្ដង គ្មានពេលវេលាគិតដល់រឿងរៀបការនោះទេ ។ តែទោះជាមិនទាន់រៀបការ ពួកគេរស់នៅជាមួយគ្នាប្រៀបដូចប្ដីប្រពន្ធទៅហើយ រង់ចំាតែមានពេលគ្រប់គ្រាន់ ដើម្បីរៀបចំពិធីអាពាហ៍ពិពាហ៍និងចុះអេតាស៊ីវិលប៉ុណ្ណោះ ។

TO BE CONTINUED....

💔មិត្តភក្ដិ💔 [Completed ✅]Donde viven las historias. Descúbrelo ahora