@ផ្ទះថេយ៉ុង
នៅក្នុងផ្ទះមានសភាពស្ងប់ស្ងាត់ ទាំងដែលមានមនុស្សដល់តែពីរនាក់នៅ ណាមជុនកំពុងអង្គុយធ្វើការងាររបស់ខ្លួននៅសាឡុង ចំណែកជីន កំពុងធ្វើអាហារថ្ងៃត្រង់ ។ មកទល់នឹងពេលនេះ ពួកគេនៅមិនទាន់បាននិយាយរកគ្នានៅឡើយ ទោះគេងបន្ទប់ជាមួយគ្នា ប៉ុន្តែមិនបាននិយាយរកគ្នាសូម្បីតែមួយម៉ាត់ ។ ណាមជុនហាក់មិនខ្វល់ពីជីន ធ្វើដូចជាក្នុងផ្ទះនេះមានតែនាយម្នាក់ គម្រោងដែលជីនចង់ចូលមកជិតស្និតស្នាលជាមួយនាយ កាន់តែមានតិចទៅៗ បើបែបនោះ តើពេលណាទើបគេយកចិត្តរបស់ណាមជុនបាន?
ក្រោយចម្អិនអាហាររួច ជីនបានរៀបចំដាក់ចានយ៉ាងរៀបរយ ហើយលើកវាមកដាក់លើតុអាហារ គេរៀបចំសម្រាប់គេមួយនិងណាមជុនមួយដែរ ។ ពេលរៀបចំរួច ទើបដើរមករករាងក្រាស់ដែលអង្គុយនៅសាឡុងធ្វើកិច្ចការរបស់នាយ ។
"ខ្ញុំធ្វើអាហាររួចហើយ មកញាំជាមួយគ្នាមក"នេះជាប្រយោគដំបូងដែលជីនហ៊ាននិយាយទៅរកនាយ ។
"បើឃ្លានញាំមុនទៅ យើងមិនទាន់ឃ្លាន"ភាសាគំរោះគំរើយរបស់នាយ ធ្វើឲ្យជីនអាក់អន់ចិត្តជាខ្លាំង ប៉ុន្តែក៏មិនបង្ខំដែរ គេសុខចិត្តដើរទៅរកតុអាហារអង្គុយសម្លឹងបាយទាំងទឹកមុខក្រៀមក្រំ ។ គិតសព្វៗទៅ គេមកនៅទីនេះដូចជាគ្មានបានប្រយោជន៍អីទាល់តែសោះ ថេយ៉ុងមិននៅ គេពិតជាពិបាកសម្របខ្លួនជាមួយណាមជុនខ្លាំងណាស់ ព្រោះណាមជុនមិនដែលអើពើ ប្រងើយកន្តើយធ្វើដូចគេគ្មានរូបរាង តើទ្រាំនៅដល់ពេលណា?
"ក្រាក"សម្លេងបើកទ្វារបង្វែរអារម្មណ៍របស់ជីនឲ្យងាកទៅមើល ទើបដឹងថាជាថេយ៉ុងគេមកជាមួយនឹងជុងហ្គុកដែរ មិនចាំយូរ គេក៏ដើរទៅរករាងល្អិត ។
"បងជីនកើតអី? មុខមិនស្រស់សោះ"ឃើញអ្នកជាបងមុខមិនសូវរីកថេយ៉ុងអត់បារម្ភមិនបានឡើយ ហើយក៏លួចបន្ទោសខ្លួនឯង ដែលនាំគេមកទុកឲ្យនៅជាមួយបងប្រុសខ្លួនតែពីរនាក់ ទាំងដែលដឹងហើយ ថាបងប្រុសខ្លួនមិនដែលខ្វល់នឹងគេ បើគិតមិនខុសច្បាស់ជាលួចអន់ចិត្តមិនខាន ។
"បងមិនកើតអីទេ"ជីនញញឹមស្ងួតលាក់ទុក្ខកង្វល់មិនឲ្យរាងល្អិតដឹង ព្រោះមិនចង់ឲ្យគេបន្ទោសខ្លួនឯងនោះទេ ។
YOU ARE READING
💔មិត្តភក្ដិ💔 [Completed ✅]
Romanceមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...