ជីមីនបានចូលមកមើលស៊ូហ្គាក្នុងបន្ទប់ទឹក ប៉ុន្តែបើកចូលមកក៏មិនឃើញ ទើបគេត្រូវដើរទៅបើកមើលតាមបន្ទប់ ក្រែងឃើញគេនៅបន្ទប់ណាមួយ ។
"លោក!..."ជីមីនហាក់ភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញសភាពអ្នកដេករមិតរមួលក្នុងបន្ទប់ទឹក ។ រាងល្អិតស្រវេស្រវាបើកទ្វារចូលទៅលើកស៊ូហ្គាឡើង តែក៏ត្រូវស៊ូហ្គារុញទ្វារបិទ និងអឹបរាងកាយជីមីនជាប់នឹងជញ្ចាំង ។
"ជួយខ្ញុំបន្តិចបានទេ? ខ្ញុំពិបាកក្នុងខ្លួនណាស់"ស៊ូហ្គានិយាយសុំជំនួយដោយទឹកមុខអង្វរក ជីមីនជ្រួញចិញ្ចើមឡើងទាំងមិនយល់ មិនដឹងថានាយចង់សុំឲ្យគេជួយអ្វី តែឃើញអាការ:របស់នាយហើយ ក៏គួរឲ្យគិតដែរ ។
"ជួយអី? លោកកើតអី? លែងខ្ញុំសិនទៅ"ជីមីនព្យាយាមរើខ្លួនចេញពីការអោបរិតរបស់អ្នកម្ខាងទៀត តែរើយ៉ាងណាក៏មិនបានផល រុញក៏មិនទៅ ដូចគល់ឈើយ៉ាងអញ្ចឹង ។
"ខ្ញុំត្រូវថ្នាំ"ស៊ូហ្គានិយាយខ្សាវៗ អោនអឹបមុខនឹងផែនទ្រូងរបស់ជីមីន គេក្ដៅក្រហល់ក្រហាយឡើងពេញអស់ទាំងខ្លួន ចំណង់កាន់តែកើនឡើង ទោះលុបលាងទឹកច្រើនប៉ុណ្ណាក៏តែមិនបានផល លុះត្រាតែបានវាទើបអាចពន្លត់ភ្លើងក្នុងខ្លួនរបស់គេបាន ។
"ច្បាស់ជាបងប្រុសជាអ្នកណាធ្វើហើយ ហ្ហើយ!..អាស៎!..ឈប់ខាំណា"ជីមីនស្រែកឡើងដោយការឈឺចាប់ ពេលអ្នកម្ខាងទៀត ឈ្មុកឈ្មួលខាំជញ្ជក់កញ្ចឹងករបស់ខ្លួន ដៃស្រឡូនព្យាយាមរុញទ្រូងរបស់គេចេញ តែមិនបានផលទាល់តែសោះ ។
"បើឯងមិនជួយយើង អញ្ចឹងចេញទៅ! យើងទៅរកមនុស្សស្រីណាមកជួយក៏បាន"ស៊ូហ្គាងើបមើលមុខរាងតូចភ្លឹះៗ រួចដកខ្លួនចេញឆ្ងាយពីរាងល្អិត បើកទ្វារដើរចេញទៅខាងក្រៅវិញ ទោះជានាយខ្ពើមមនុស្សស្រីយ៉ាងណា តែពេលនេះ កូនប្រុសរបស់នាយចង់ស្ទះទៅហើយ នៅទ្រាំទៀតមិនបានទេ ។
"ខ្ញុំជួយក៏បាន តែកុំទៅរកស្រីផ្សេងអី"ជីមីននិយាយឃាត់ដំណើររបស់ស៊ូហ្គា ទាំងទឹកមុខមិនសូវរីក មិនមែនគេព្រមព្រោះបង្ខំចិត្ត តែចិត្តរបស់គេពិតជាមិនអាចឲ្យរាងក្រាស់ទៅដេកជាមួយស្រីណាពិតមែន គ្រាន់តែស្រម៉ៃដល់ពេលស៊ូហ្គាឡើងគ្រែជាមួយមនុស្សស្រី ទ្រូងខាងឆ្វេងរបស់គេស្ទើរប្រេះជាពីរទៅហើយ ។
YOU ARE READING
💔មិត្តភក្ដិ💔 [Completed ✅]
Romanceមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...