សម្លេងព្យាណូលាន់លឺរងំបង្កើតបានជាបទភ្លេងពិរោះរណ្តំដែល ជាចង្វាក់រាំដ៏សែនមនោរម្យសម្រាប់ភ្ញៀវកិត្តិយសក៏ដូចជាបណ្តាសាច់ញាតិបងប្អូនរបស់គ្រួសារទាំងសងខាងរបស់កូនកម្លោះកូនក្រមុំថ្មីថ្មោង។
ការរៀបចំតុបតែងក្នុងពិធីដ៏អធិកអធមនេះពិតជាសាកសមនិងកេរ្ត៍ឈ្មោះរបស់ត្រកូលទាំងពីរណាស់។កម្រាលព្រំក្រហមត្រូវាបានក្រាលចាប់ពីមុខទ្វារចូលលាតសន្ធឹងដល់វេទិកា អមដោយផ្កាភ្ញីចម្រុះពណ៌ញាំងឲ្យកម្មវិធីមង្គលការនេះកាន់តែឥតខ្ចោះថែមទៀត។
កូនកំលោះគ្រងដោយឈុតគ្រ័រហ្សេពណ៌សស្រដៀងនឹងឈុតបែបព្រះរាជបុត្រស៊ីគ្នានឹងទម្រង់មុខសង្ហារដូចជាទេវបុត្រ ទាស់ត្រង់ថាគេមិនញញឹមដាក់អ្នកណាសូម្បីតែបន្តិច។ចិញ្ចើមក្រាស់ជ្រួញចូលគ្នាដោយតប់ ប្រមល់ ហាក់ដូចជាមានរឿងស្មុគស្មាញជាច្រើនត្រូវគិត។ មង្គលការដែលគេមិនចង់ឲ្យកើតឡើងក៏កើតឲ្យទាល់តែបានដោយជៀសមិនផុត ដៃធំក្តាប់ចូលគ្នាណែនដូចជាត្រូវការទប់កំហឹងដែលកកស្ទះក្នុងទ្រូងមិនឲ្យផ្ទុះចេញមកក្រៅ មិនឲ្យគេមានអាការៈបែបនេះយ៉ាងម៉េចទៅបើពិធីដែលគេចង់រំសាយ បែរជាកំពុងតែកើតឡើងក្នុងរយៈពេលប៉ុន្មាននាទីខាងមុខហើយនោះ។
ខុសប្លែកពីកូនក្រមុំដែលមានទឹកមុខរាបស្មើដូចគ្មានអារម្មណ៍អ្វីទាំងអស់។ គ្រឿងអលង្ការមានតម្លៃកប់ពពកត្រូវបំពាក់តាមផ្នែកនៃរាងកាយរបស់នាង ចាំងពន្លឺផ្លេកៗសាកសមនឹងរ៉ូបកូនក្រមុំដូចជាទេពអប្សររបស់នាងណាស់។ ស្រីក្រមុំដកដង្ហើមចូលវែងៗបណ្តេញរឿងមិនសប្បាយចិត្តទាំងឡាយចោលទាំងអស់ ជំនួសដោយស្នាមញញឹមក្លែងក្លាយលាក់បាំងនិងអារម្មណ៍ពិតប្រាកដរបស់នាង។
ផាក យូអា ជាម្ចាស់ក្រុមហ៊ុនគ្រឿងសង្ហារឹមមួយកន្លែងនៅទីក្រុងសេអ៊ូល តែព្រោះតែមានបញ្ហាមួយចំនួន ទើបធ្វើឲ្យក្រុមហ៊ុនរបស់នាងជួបនិងវិបត្តិជាច្រើន ចំនែកឯ ដូ ហាន់សេ ជាកូនប្រុសទោលប្រចាំគ្រួសារត្រកូលដូ គេជាអគ្គនាយករងប្រចាំក្រុមហ៊ុនគ្រឿងសង្ហារឹមមួយកន្លែងនៅសេអ៊ូលដូចគ្នា តែក្រុមហ៊ុនប៉ារបស់គេកំពុងជួបនឹងបញ្ហាភាគហ៊ុនដែលត្រូវពួកបណ្តាក់ទុនបរទេសលួចកិបកេងហើយភៀសខ្លួនបាត់ស្រមោល បញ្ហានេះហើយទើបធ្វើឲ្យប៉ារបស់គេត្រូវស្វែងរកម្ចាស់ភាគហ៊ុនថ្មី តែមិនមែនជារឿងងាយស្រួលនោះទេ ព្រោះពេលដែលពួកវិនិយោគទាំងនោះដឹងថាក្រុមហ៊ុនរបស់គេជិតនិងក្ស័យធុនក៏នាំគ្នារត់បះជើងអស់។
YOU ARE READING
ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍
Romanceព្រោះតែស្ថានភាពក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបជម្រុញឲ្យអ្នកទាំងពីរត្រូវរៀបការ នឹងរួមរស់ជាមួយគ្នាក្នុងដំបូលផ្ទះតែមួយ។ ហាន់សេ & យូអា