សម្លេងអ៊ូអរខ្ញាវខ្ញាក បូករួមនិងការតុបតែងក្នុងពិធីថ្ងៃនេះពិតជាវិសេសវិសាលសាកសមនិងកិត្តិស័ព្ទរបស់ម្ចាស់ពិធីពិតមែន។
លោកជុង សេមីន អគ្គនាយក ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំប្រចាំប្រ ទេសកូរ៉េខាងត្បូងហើយក៏ត្រូវជាឪពុកបង្កើតរបស់ យេណា ដែលត្រូវជាមិត្តភក្តិជិតស្និតបំផុតរបស់នាង កាលពីសម័យរៀននៅវិទ្យាល័យ។ យូអា បោះជំហ៊ានមួយៗចូលទៅខាងក្នុង តែមិនទាន់ចូលទៅដល់ខាងក្នុងស្រួលបួលផង រាងស្តើងក៏ដើរវៀងទៅម្ខាងហើយលូកយកទូរស័ព្ទក្នុងកាបូបចុចទៅលេខស្វាមីតែឈ្មោះរបស់នាង។«យ៉ាងម៉េច?» ខ្សែម្ខាងទៀតប្រើសម្លេងធុញទ្រាន់បំផុតគ្រប់ពេល ដែលចុចទទួលទូរស័ព្ទរបស់នាង។
«ជួយយក ខ្សែក នៅក្នុងទូរសុវត្ថិភាពរបស់ខ្ញុំនៅក្រុមហ៊ុនបន្តិច សុំអង្វរ! ខ្ញុំមិនអាចប្រើអ្នកដ៏ទៃបើកទូរនោះបានទេ ព្រោះក្នុងទូរមានផ្ទុកឯកសារសំងាត់ពាក់ព័ន្ធនិងក្រុមហ៊ុន ខ្ញុំមិនទុកចិត្តអ្នកក្រៅឡើយ មិនចាំបាច់សួរហេតុផលខ្ញុំច្រើនជាងនេះទេ ធ្វើតាមអ្វីដែលខ្ញុំប្រាប់លោកម្តងបានទេ អូខេ? ចាំខ្ញុំផ្ញើសារប្រាប់ពីអាស័យដ្ឋាន!» យូអា និយាយញាប់ស្អេកមិនទុកចន្លោះឲ្យគេសូម្បីតែដកដង្ហើមស្តាប់បញ្ជាដ៏វែងអន្លាយរបស់នាង។
«អេ៎..ឈ..ឈប់សិន..នាងនិយាយស្អី គិតថាខ្ញុំជាអ្នកបំរើ....»
«អរគុណច្រើនណាស់ បាយ» នាងមិនខ្វល់នឹងសម្តីរបស់គេ ក្រៅពីនិយាយកាត់រហូត ទាល់តែដាច់ចិត្តចុចបិទផ្តាច់ការសន្ទនា ទាំងដែលមិនទាន់បានស្តាប់ចម្លើយរបស់គេយ៉ាងម៉េច។
«ឯងនេះ! ធ្វើភ្លេចមួយរឿងមិនបានទេឬ? ខ្ញុំដឹងហើយថាឯងមានខួរក្បាលអច្ឆរិយ មិនចាំបាច់មកអួតខ្ញុំទេ ឆឹស!»
«អូខេៗ អ្នកផ្សេងទៀតនៅឯណា?»
«នៅខាងក្នុងឯណោះ! តោះៗ ចាំខ្ញុំនាំឯងទៅជួបពួកគេ» និយាយចប់ យេណា កៀកដៃមិត្តបណ្តើរគ្នាចូលទៅខាងក្នុងព្រមទាំងឈរជជែកគ្នាជាមួយនឹងមិត្តរួមថ្នាក់មួយសន្ទុះធំ យូអា ក៏សុំខ្លួនចេញទៅរកអីញាំបន្តិចតែក៏ជួបនឹងមិត្តជិតស្និទ្ធរបស់នាងម្នាក់ទៀតហើយចរិតរបស់ពួកនាងគឺខុសគ្នាដូចមេឃនឹងដីតែម្តង។
YOU ARE READING
ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍
Romanceព្រោះតែស្ថានភាពក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបជម្រុញឲ្យអ្នកទាំងពីរត្រូវរៀបការ នឹងរួមរស់ជាមួយគ្នាក្នុងដំបូលផ្ទះតែមួយ។ ហាន់សេ & យូអា