«ហាហា..ខ្ញុំម៉េចនឹងអាចធ្វើរឿងអីចឹងបានទៅ មែនទេអ្នកទាំងអស់គ្នា?» ស៊ូយ៉ុង សើចពព្រាយចេញធ្មេញសស្គុស ហេតុតែចង់លាក់បាំងការពិត។
«ហ៊ឹម!! ពិតមែនហើយ ស្រីស្អាតដូចជា អូនស៊ូយ៉ុង មានប្រាក់ចាយមិនខ្វះ មានហេតុផលអីទៅឈ្លោះគ្នាដណ្តើម គីមបាប់មិនប៉ុន្មានវ៉ុននោះទៅ! ហ្វេនម្នាក់នោះពូកែលេងសើចមែន!»
«គឺប្រហែលអីចឹងមែនហើយ!» គ្រាន់តែ ស៊ូយ៉ុង និយាយចប់គ្រប់គ្នាក្នុងស្ទីតយ៉ូក៏ដកដង្ហើមធូរទ្រូងឡើងវិញ ហើយកម្មវិធីនេះក៏ចេះតែបន្តរហូតចប់សព្វគ្រប់។
ការិយាល័យធ្វើការរបស់អគ្គនាយក ដឹ ហ្វើនីតឆើរ៍ គ្រុប ហាក់បីដូចជាមានភាពធូរស្រាលជាងមុន ខណៈដែលមានស្រីស្អាតអង្គុយលើ
កៅអីធំ ដៃស្រឡូនកាន់ប៊ិចបង្វិលចុះឡើងដោយកាយវិការគួរឲ្យឈ្លក់វង្វេង។ យូអា ផ្ចង់អារម្មណ៍អានឯកសារទិញភាគហ៊ុនយ៉ាងម៉ត់ចត់ ដើម្បីត្រួតពិនិត្យឲ្យច្បាស់ថាមានអ្វីខុសប្រក្រតីឬអត់ក្នុងឯកសារមួយសន្លឹកនេះនាងមិនធ្លាប់លេងភាគហ៊ុនពីមុនមកទេ ហេតុនេះហើយបានជានាងមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន តែមិនបានមានន័យថានាងមិនដឹងសោះពីការទិញភាគហ៊ុនឡើយ នាងក៏មានចំណេះដឹងតិចតួចពីរឿងទិញនឹងលក់ភាគហ៊ុន គ្រាន់តែមិនធ្លាប់អនុវត្តផ្ទាល់តែប៉ុណ្ណោះ ភាគច្រើនគឺដឹងមកពីអ្នកជំនួញដែលជាដៃគូរកស៊ីជាមួយគ្នា។តុក! តុក! តុក!
«ចូលមក» សំលេងតូចអនុញ្ញាត។
«អ្នកនាងប្រធាន លោក ហាន់សេ ចាំអ្នកនាងនៅខាងក្រៅ!»
«អឺម..ប្រាប់គេផងថាបន្តិចទៀតខ្ញុំនឹងទៅរកគេ!»
«ចាស៎ អ្នកនាង» លេខាចាង តបទទួលមុននឹងបែខ្លួនចេញទៅក្រៅតាមបញ្ជាប្រធានស្អាត។
ចំនែក យូអា ក៏រហ័សរៀបចំទុកដាក់ឯកសារក្នុងទូរសំងាត់ ហើយទាញកាបូបដែលព្យូរនៅក្បែរមកស្ពាយជាប់នឹងស្មារ ជើងស្អាតដើរញាប់ឆ្មេរតម្រង់ចេញទៅខាងក្រៅក្រុមហ៊ុនក៏ឃើញឡានទំនើបចតចាំរួចជាស្រេចព្រមជាមួយម្ចាស់ឡានសង្ហារដែលតែងតែរករឿងនាងគ្រប់ពេល។
YOU ARE READING
ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍
Romanceព្រោះតែស្ថានភាពក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបជម្រុញឲ្យអ្នកទាំងពីរត្រូវរៀបការ នឹងរួមរស់ជាមួយគ្នាក្នុងដំបូលផ្ទះតែមួយ។ ហាន់សេ & យូអា