ភាគទី៣១

1.5K 34 1
                                    

«វាមិនអាចទៅរួចទេ!! គេគ្មានផ្លូវមានអារម្មណ៍បែបនេះនឹងខ្ញុំទេ!!! មិនអាចទេ គេគ្រាន់តែបោកឯងប៉ុណ្ណោះ កុំជឿគេអី ផាក យូអា សុំអង្វរ!!» តំណក់ទឹកភ្នែកពីរបីតំណក់រត់បណ្តាក់គ្នារមៀលលើផែនថ្ពាល់រាងស្តើងដែលអង្គុយញ័រខ្លួនទទ្រើត ខុសពីអម្បាញ់មិញដែលមានទឹកមុខរឹងប៉ឹងឲ្យស្រលះដូចមេឃនឹងដី។ គេបានឆក់យកភាពបរិសុទ្ធរបស់នាងធ្វើឲ្យនាងត្រូវរងទុក្ខរាល់ថ្ងៃ តែនាងបែរជារំភើបនឹងសម្តីរបស់គេអីចឹងឬ?

«នេះមិនមែនជារឿងត្រឹមត្រូវទេ!! ឯងមិនអាចរំជើបរំជួលនឹងពាក្យបោកប្រាស់នោះទេ ត្រូវចាំថាគេជាមនុស្សដែលសម្បូរដោយល្បិច គេប្រាកដជានិយាយបែបនេះដើម្បីគោលបំណងអ្វីមួយជាមិនខាន!!!» មិនថានាងគិតយ៉ាងណា ក៏នាងមិនអាចកែប្រែការពិតបានឡើយ ព្រោះគេជាប៉ារបស់កូននាង ហើយអារម្មណ៍ពិសេសមួយដែលនាងមានចំពោះគេគឺចាប់ផ្តើមដុះពន្លកតាំងពីថ្ងៃដែលលេចរូបរាងកូនស្រីបណ្តូលចិត្តដែលជាសាច់ឈាមបង្កើតរបស់គេ។
....
ហាន់សេ សញ្ចប់សញ្ជឹងគិតដល់ហេតុកាលប៉ុន្មានម៉ោងមុនយ៉ាងជ្រួលច្របល់។ គេជ្រោងសក់ ក្តាប់ដៃដាល់នឹងជញ្ជាំងទាល់តែចេញឈាមពីមុខរបួសដែលទើបនឹងរុំហើយ។

«ឯងឆ្កួតហើយ ដូ ហាន់សេ!! អម្បាញ់មិញឯងបាននិយាយស្អី? ចង់ឲ្យនាងមកនៅក្បែរអីចឹងអ្ហ៎? ហាហាហាស៎...» ក្នុងចិត្តគេពេលនេះគឺវិលវល់ខ្លាំងណាស់ហាក់ដូចជាមិនប្រាកដចិត្តនឹងទង្វើរដែលគេបានធ្វើដាក់នាង គេចង់ធ្វើបាបនាងឲ្យសមនឹងអ្វីដែលគេចង់បាន គេមិនចង់ឃើញនាងមានក្តីសុខ តែហេតុអីបានជាគេនៅមិនសុខពេលឃើញនាងរងទុក្ខអីចឹង? ហើយគេរឹតតែមិនចូលចិត្តពេលឃើញនាងមានក្តីសុខជាមួយនឹងប្រុសផ្សេងដែលមិនមែនជាគេ...គេស្អប់នាង! នេះជារឿងមួយដែលគេដឹងច្បាស់តែហេតុអីគ្រប់ពេលលឺនាងនិយាយដៀលត្មិះគេប្រៀបធៀបគេជាមួយប្រុសដ៏ទៃ ធ្វើឲ្យគេឈឺឆួលត្រង់ទ្រូងខាងឆ្វេងនេះម្ល៉េះ?

«ភ្លេចនូវអ្វីដែលឯងនិយាយហើយមែនទេ? មិនត្រូវឲ្យពាក្យសុំទោសរបូតចេញពីមាត់របស់ឯងនោះទេ!!!» គេបញ្ជាក់សម្តីរបស់គេម្តងទៀត ដាស់តឿនសតិឲ្យវិលមកសភាពដើមទាំងដែលមុននេះនិយាយច្បាស់ណាស់ថាមិនខ្វល់ មិនយកចិត្តទុកដាក់នឹងនាង តែពេលនេះគេស្រាប់តែស្រពេចស្រពិលក្នុងចិត្តទៅវិញ។ គិតដល់ត្រឹមនេះ រាងខ្ពស់ក៏ស៊កអាវធំពីក្រៅអាសឺមីនៅជាប់ខ្លួនហើយដើរវឹងចេញបន្ទប់បើកឡានចេញទៅខាងក្រៅឆ្ពោះទៅកន្លែងមួយដែលធ្វើឲ្យគេស្ងប់អារម្មណ៍បាន។
....
ឡានរំកិលយឺតៗ ត្រង់ភូមិគ្រឹះត្រកូលផាក។ រាងមាំចុះពីឡានដោយកាយវិការសង្ហារគាប់ភ្នែក គាប់ផ្សំនឹងស្នាមញញឹមចែងចាំងដូចព្រះអាទិត្យទៀតនោះ កាន់តែធ្វើឲ្យគេមានរស្មីដូចទេវបុត្រ។ គេបោះជំហានស្វាហាប់ចូលក្នុងភូមិគ្រឹះ ក្រោមចំងល់អ្នករាល់គ្នានៅទីនេះដែលជាអ្នកមើលការខុសត្រូវ ក៏ដូចជាអ្នកបម្រើជាច្រើន។

ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍Where stories live. Discover now