ភាគទី២៦

1.4K 39 0
                                    

មីនហូ ជ្រិមភ្នែក ដកដង្ហើមចូលពេញសួតពេលឃើញបានអានណូតដែល យូអា បន្សល់ទុក។

«អូនតែងតែបែបនេះ ចាត់ទុកបងជាអ្នកដទៃគ្រប់ពេល» គេអស់សំនើចនឹងជោគវាសនារបស់ខ្លួនឯងដែលមានឈ្មោះត្រឹមជាប្តីតែឈ្មោះតែគ្មានលទ្ធភាពទទួលក្តីស្រលាញ់ពីមនុស្សដែលគេស្រលាញ់ស្មើកែវភ្នែកទៅវិញ។ យូអា ជានារីតំបូងបង្អស់ដែលគេហ៊ានលះបង់គ្រប់យ៉ាងឲ្យទៅនាង មិនថាឡើយសូម្បីតែជីវិតរបស់គេក៏គេអាចអោយនាងបាន ប៉ុន្តែក្តីស្រលាញ់របស់គេប្រហែលជាមិនបានជ្រាបក្នុងបេះដូងនាងសូម្បីតែបន្តិចទេមើលទៅ បើនាងមិនដែលចាត់ទុកគេជាមនុស្សប្រុសម្នាក់ផងនោះ។
គេនៅតែចាំថ្ងៃតំបូងដែលគេបានជួបនាងក្នុងក្លឹបមិនដែលភ្លេចឡើយ រហូតដល់លើកទីបីដែលគេជួបនាងនៅទីនេះ តែមិនមែនជាដៃគូផឹកស្រាទៀតទេ តែគឺជាកាតព្វកិច្ចរវាងគ្រូពេទ្យនិងអ្នកអ្នកជំងឺ។
 
៧ឆ្នាំមុន @ប្រទេសកាណាដា

យូអា ដើរទប់តាមជញ្ជាំងសសៀៗទម្រាំតែចូលបន្ទប់ពិគ្រោះជំងឺបានគឺត្រូវប្រើពេលរាប់នាទីឯណោះ ព្រោះអាការៈក្អួតចង្អោរធ្វើឲ្យនាងមិនសូវមានកម្លាំងកំហែងដូចស្រ្តីធម្មតាទូទៅទេ។
 
ក្រិក~

«អញ្ជើញចូល!»

«អ្នកគ្រូពេទ្យ! តើខ្ញុំកើតអីទៅ?» 

«សុំទោសអ្នកនាង! លោកគ្រូពេទ្យគាត់ចេញទៅក្រៅបាត់ទៅហើយ បន្តិចទៀតនឹងមកវិញហើយ! ខ្ញុំគ្រាន់តែជាគិលានុបដ្ឋាយិកានៅទៅនេះតែប៉ុណ្ណោះ»

«ចាស៎! អ្នកគ្រូពេទ្យ!»

យូអា តបហើយក៏ដាក់គូទអង្គុយលើកៅអីដើម្បីរង់ចាំ។ ប្រហែលជាមួយសន្ទុះក្រោយមក សម្លេងបើកទ្វារក៏បន្លឺឡើង នាងងាករកប្រភពសម្លេងហើយក៏ត្រូវទច់ង៉ក់នឹងមុខមាត់សង្ហាររបស់អ្នកកម្លោះស្ថិតក្នុងឯកសណ្ឋានពេទ្យ ចំនែកឯលោកគ្រូពេទ្យក៏ភ្ញាក់ផ្អើលមិនខុសពីនាងប៉ុន្មានឡើយ គេថែមទាំងលាន់មាត់ហៅនារីចំពោះមុខដូចរាល់ដងដែលគេនិងនាងបានជួបគ្នាទៀតផង។

«ជានាងឬ?ស្រីស្អាត? អ្ហឺម..ខ្ញុំចង់មានន័យថា អ្នកនាងផាក!»

«ហេតុអីខ្ញុំត្រូវជួបលោកទៀតហើយ? ស៊យមែន!!! ខ្ញុំមិនបាច់ពិនិត្យក៏បានដែរ!! លាសិនហើយ ជំរាបលា!» នាងនិយាយហើយបម្រុងនឹងដើរចេញតែអាការៈងងឹតមុខក៏ធ្វើទុក្ខនាងម្តងទៀត។

ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍Where stories live. Discover now