ក្រិបៗ ក្រិបៗៗ
សម្លេងកាមេរ៉ា ព្រមទាំងពន្លឺសៗជំនួយដល់ការថតរូបនារីរូបស្រស់នៅពីមុខកាន់តែឥតខ្ចោះ តែទោះជាគ្មានរបស់ទាំងអស់នោះក៏នាងអាចថតចេញមកយ៉ាងស្អាតបានដែរ គ្មានអីពិបាកកផងព្រោះនាងជាស្រីស្អាតស្រាប់នោះអី។
«អូនស៊ូយ៉ុង! ទូរស័ព្ទរបស់អូនកំពុងរោទ៍ ត្រូវការឲ្យបងទទួលជំនួសដែរទេ?»
«មិនអីទេបងខេត! បងជួយហុចឲ្យខ្ញុំបន្តិចបានទេ?» ស៊ូយ៉ុង សុំការអនុញ្ញាតពីក្រុមថតហើយក៏ដើរចុះពីស្ទីតយ៉ូយកទូរស័ព្ទពី ខេត ហើយក៏ដើរយ៉ាងលឿនចូលទៅក្នុងបន្ទប់ប្តូរសម្លៀកបំពាក់ដើម្បីលើកទូរស័ព្ទ។
«ហេឡូ! បងនឹកអូនមែនទេ បានជាខលមកទាំងព្រឹកបែបនេះ?» សំណាងហើយដែលនាងសេវលេខ គេដាក់ត្រឹមអក្សរកាត់ កុំអីការសំងាត់របស់នាងនឹងត្រូវបែកធ្លាយជាមិនខាន។
«អូននិយាយត្រូវ បងនឹកអូនពិតមែន»
«បងនេះ! សេពគប់គ្នាយូរបងកាន់តែមាត់រអិលហើយទេតើនៀក អូនដូចជាមិនសូវប្រាកដចិត្តទាល់តែសោះថាបងជា ហាន់សេ របស់អូនឬអត់»
«អូនទំនេរទេ? បងចង់បបួលអូនញាំអាហារល្ងាចនេះ»
«តែពេលនេះអូនកំពុងថត នៅប៊ូសានឯណោះ»
«បងនឹងទៅទទួលអូន អូខេទេ?»
«អឺម...អូខេ តែប្រយ័ត្នផងណា៎ ខ្លាចមានគេមកឃើញ»
«បងដឹងហើយ ប៉ុណ្ណឹងសិនចុះ! ពេលទៅដល់បងនឹងខលទៅរកអូនម្តងទៀត»
«ចាស៎!» ស៊ូយ៉ុង ចុចបិទការសន្ទនា ហើយបែរខ្លួនប្រុងនឹងចេញទៅវិញតែក៏ត្រូវជំពប់ភ្នែកជាមួយនឹង ដូជុន ដែលមកឈរត្រង់នេះតាំងពីពេលណាមិនដឹង តែមកដឹងគឹនៅពេលដែលគេកំពុងឈរធ្វើមុខច្រឡើមដាក់នាង ធ្វើមើលតែគេនឹងកំពុងក្តោបក្តាប់ពិភពលោកនេះតែម្នាក់ឯងអីចឹង។
«វ៉ាវ! ផ្អែមល្ហែមណាស់ន៎!»
«អាប្រុសគ្មានមាយាទ! លោកឯងអត់ការងារធ្វើទេឬយ៉ាងម៉េច បានជាឈ្មុលក្បាលលួចស្តាប់អ្នកជិតខាងនិយាយគ្នាបែបនេះហាស៎!!!»
YOU ARE READING
ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍
Любовные романыព្រោះតែស្ថានភាពក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបជម្រុញឲ្យអ្នកទាំងពីរត្រូវរៀបការ នឹងរួមរស់ជាមួយគ្នាក្នុងដំបូលផ្ទះតែមួយ។ ហាន់សេ & យូអា