យូអា កម្រើកភ្នែកយឺតៗ ដោយជ្រួញចិញ្ចើមតិចៗ ព្រោះតែមានអារម្មណ៍ធ្ងន់ដៃមួយចំហៀងយ៉ាងម៉េចមិនដឹង។ កែវភ្នែកមូលក្លំជះពន្លឺមិនពេញចិត្តពេលឃើញបុរសដែលនាងស្អប់បំផុតមកដេកក្បែរនាងតាំងពីថ្មើរណាមិនដឹង។ នាងដកដៃចេញមួយទំហឹង ទើបធ្វើឲ្យគេងើបមុខឡើងប្រសព្វភ្នែកនឹងនាងដោយញញឹមស្រស់ប្លែកខុសពីធម្មតា។
«Good morning~»
«លោក!!!»
«កុំឡូឡាអី បងសុំគេងបន្តបន្តិចទៀត ព្រោះយប់មិញអូនរំខានបងមិនឈប់ បងស្ទើរតែមិនបានគេងពេញមួយយប់ឯណោះ»
«ទៅដេកផ្ទះលោកទៅ!!! កុំមករញ៉េរញ៉ៃជាមួយខ្ញុំ»
«បងគ្មានផ្ទះទេ! អូននៅទីណា ផ្ទះបងក៏នៅទីនោះដែរ» គេនិយាយដោយធ្វើមុខច្រឡើមដាក់នាង។
«លោកគ្មានការងារធ្វើទេឬយ៉ាងម៉េចអ្ហាស៎ បានជាមួយថ្ងៃៗ គិតតែពីរំខានអ្នកដ៏ទៃបែបនេះ!!!»
«អ្នកដ៏ទៃដែលអូនថា គឺជាប្រពន្ធរបស់បង!! បងចង់មកទីនេះក៏មិនមែនជារឿងអីខុសឆ្គងដែរ»
«គឺត្រូវតែខុស!!! ព្រោះខ្ញុំមិនចូលចិត្តមុខរបស់លោក»
«តែបងចូលចិត្តមុខអូន!!»
«លោក!!!!» យូអា ខឹងឡើងមុខក្រហម នាងមិនធ្លាប់គិតថាប្រុសម្នាក់នេះមាត់រឹងដល់ថ្នាក់នេះសោះ តែអ្វីដែលគួរឲ្យនាងកាន់តែខឹងទៀតនោះគឺគេឡើងមកលើគ្រែតូចតែមួយ ប្រជ្រៀតគ្នាជាមួយនឹងនាងទៀត។ នាងព្យាយាមបម្រះតែសម្លេងគ្រលរគំរាមតិចៗ ក្បែរត្រចៀកធ្វើឲ្យនាងនៅស្ងៀមមួយរំពេច។
«នៅឲ្យស្ងៀមបើអូនមិនចង់ធ្លាក់ពីលើគ្រែ!!!»
«ចង់ធ្វើស្អី?? ឆាប់លែងភ្លាម!!!» គេមិនត្រឹមតែដណ្តើមគ្រែរបស់នាងប៉ុណ្ណោះទេ គេថែមទាំងបន្លំអោបនាងទៀត ប្រុសម្នាក់នេះដៃរហ័សដល់ហើយ នាងមើលសឹងតែមិនទាន់។
«បើលែងធានាថាអូននឹងបានធ្លាក់ពីគ្រែនេះមិនខាន!!»
«ឆាប់លែងខ្ញុំ ថប់ដង្ហើមខ្ញុំស្លាប់ឥលូវហើយ!!!»
«ស៊ូច!!! 5នាទីទៀតប៉ុណ្ណោះ មិនយូរទេ»
«5នាទីសម្រាប់លោកមិនយូរទេ តែសម្រាប់ខ្ញុំគឺយូរខ្លាំងណាស់!!! ខ្ញុំមិនចង់នៅក្បែរលោកសូម្បីតែ1វិនាទី កុំថាឡើយ5នាទីនោះ///»
YOU ARE READING
ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍
Romanceព្រោះតែស្ថានភាពក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបជម្រុញឲ្យអ្នកទាំងពីរត្រូវរៀបការ នឹងរួមរស់ជាមួយគ្នាក្នុងដំបូលផ្ទះតែមួយ។ ហាន់សេ & យូអា