យប់ជ្រៅណាស់ទៅហើយ រាងស្តើងរបស់ យូអា បែរជាអង្គុយក្នុងហាងផឹកកាហ្វេធ្វើមិនដឹងទៅវិញ។ កែវភ្នែកមូលក្លំមានមន្តស្នេហ៍សំលឹងមើលទេសភាពពេលរាត្រីនៅខាងក្រៅតាមបង្អួចកញ្ចក់ មាត់តូចក្រេបរសជាតិកាហ្វេត្រជាក់ៗ មុននឹងលើកដៃទ្រចង្ការដោយការត្រិះរិះពិចារណា។
«អត់ទោសអ្នកនាង! ហាងរបស់ពួកខ្ញុំដល់ពេលបិទទ្វារហើយ» អ្នករត់តុប្រុសម្នាក់ដើរមកក្បែរនាងហើយនិយាយដោយពាក្យសំដីគួរសមដាក់នាងទោះក្នុងន័យបណ្តេញក៏ដោយ។
«អឺម..ចាស៎! សុំទោសផងដែលរំខាន»
«មិនអីទេអ្នកនាង បើកឡានដោយសុវត្ថិភាពព្រោះនៅបន្តិចទៀតអាចនឹងមានភ្លៀងធ្លាក់»
«ចាស៎! អរគុណច្រើន» ស្រីស្រស់និយាយម្តងទៀត មុននឹងដើរទៅរកឡានហើយក៏បើកឆ្ពោះទៅកន្លែងមួយ ប្រាកដណាស់ថាមិនមែនជាផេនហៅស៍របស់ ហាន់សេ។
ឡានស្ព័រពណ៌ខ្មៅស៊េរីចុងក្រោយបង្អស់ឈប់ឆ្កឹងនៅត្រើយម្ខាងនៃទន្លេហាន់នាកណ្តាលអាធ្រាត្រក្រោមពន្លឺហ្វូងតារារះជះរស្មីចិញ្ចែងចិញ្ចាចពេញផ្ទៃអាកាស។ យូអា បើកទ្វារឡានចេញមកខាងក្រៅ ដៃស្រឡូនស្អាតច្រត់នឹងបង្កាន់ដៃស្ពានហើយដកង្ហើមចូលមួយៗទាំងលំបាក។ នាងតែងតែមកទីនេះគ្រប់ពេលដែលនាងមិនសប្បាយចិត្ត នាងចូលចិត្តសំលេងទឹកហូរ ព្រោះសង្ឃឹមថាអារម្មណ៍សៅហ្មងរបស់នាងទាំងប៉ុន្មាននឹងរសាត់ទៅបាត់ដូចដែលទឹកទន្លេនេះកំពុងហូរអីចឹង។
យប់នេះ ស៊ូយ៉ុង ហត់នឿយពីការថតទើប ហាន់សេ ត្រូវនៅផ្ទះពេញមួយថ្ងៃព្រោះមិនចង់រំខានពេលវេលាសំរាករបស់នាង។ភ្នែកមុតដៀងមើលនាឡិកាព្យួរនឹងជញ្ជាំងបន្តិចហើយក៏ជ្រួញចិញ្ចើមដោយមិនដឹងខ្លួន។
នាងទៅណា?ម៉េចក៏មិនទាន់ត្រលប់មកវិញទៀត..គេគិតក្នុងចិត្ត ទាំងធុញទ្រាន់ គ្រាន់តែរឿងលិខិតលែងលះតូចមួយសោះក៏ខឹងអីណាស់ណាទៅ ដល់ថ្នាក់ចេញពីផ្ទះមិនប្រាប់គេជាមុនបែបនេះ បើប៉ាខលមកហើយចង់ជួបនាង គេប្រាកដជាត្រូវមាត់លោកប៉ាទៀតហើយ។
ទីង ទីង~
សំលេងកណ្តឹងរោទ៍នៅមុខផ្ទះក៏បន្លឺឡើង រាងមាំដើរទៅបើកទ្វារហើយរូបភាពដែលឃើញគឺស្រីមុខមាត់ស្រស់ស្អាតម្នាក់ដែលជាប្រពន្ធរបស់គេនោះឯង។
YOU ARE READING
ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍
Romanceព្រោះតែស្ថានភាពក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបជម្រុញឲ្យអ្នកទាំងពីរត្រូវរៀបការ នឹងរួមរស់ជាមួយគ្នាក្នុងដំបូលផ្ទះតែមួយ។ ហាន់សេ & យូអា