ភាគទី៣៥

1.6K 26 2
                                    

«បងនឹងធ្វើគ្រប់យ៉ាងដើម្បីបានអូនមកវិញឲ្យទាល់បាន!!»
ថ្ងៃបន្ទាប់ ហាន់សេ ក៏ឈានជើងចូលមន្ទីរពេទ្យម្តងទៀតដោយមិនខ្លាចពាក្យគំរាមរបស់ លោកតេវូ ឡើយ។ គេដើរទាំងឬកពារអង់អាច ក្នុងដៃមានកន្ត្រកផ្កាមកជាមួយ រួមនឹងសូកូឡាច្រើនប្រអប់យួរជ្រែកដៃទាំងសងខាង។

អង្គរក្សពីរនាក់ឈរយាមមុខបន្ទប់មិនអនុញ្ញាតឲ្យ គេចូលទៅសួរសុខទុក្ខអ្នកជម្ងឺហើយថែមទាំងបណ្តេញប្រុសកម្លោះដូចឆ្កែឆ្មាតាមបញ្ជា លោកផាក។

«បើលោកមិនចេញទេ ពួកខ្ញុំមិនទទួលខុសត្រូវលើអ្វីដែលអាចនឹងកើតឡើងចំពោះលោកទេ!» បុរសមាឌធំស្លៀកពាក់សុទ្ធតែខ្មៅនិយាយទាំងសុភាពតែបង្កប់ដោយភាពដាច់ខាត។

«លែងយើង!!! យើងចូលទៅជួបប្រពន្ធរបស់យើង!!!!»

«លោកតេវូ បានបញ្ជាច្បាស់ហើយថាមកឲ្យលោកចូលទៅក្បែរអ្នកនាងបានទេ!! បើពុំនោះពួកខ្ញុំនឹងប្រើកម្លាំងបាយចាត់ការលោកជាមិនខាន»

«គិតថាយើងខ្លាចហ៎?» គេត្បកទៅវិញ។

«តាមចិត្ត!» ចប់សម្តីអង្គរក្សមាឌធំនោះភ្លាម បុរសក្បាលទំពែកម្នាក់ទៀតដែលជាអង្គរក្សដូចគ្នាក៏បែរកាណុងកាំភ្លើងសង្កត់ត្រង់សៀតផ្ការបស់ ហាន់សេ យ៉ាងរហ័ស។

«ហឹស! លោកពូលេងខ្លាំងដល់ថ្នាក់នេះផងឬ?» គេញោចចុងមាត់សើចទាំងមិនព្រឺរអា។

«ពួកខ្ញុំធ្វើអ្វីតាមតែ លោកផាក បញ្ជាតែប៉ុណ្ណោះ! ដូច្នេះសូមអញ្ជើញ លោកដូ រហ័សចេញពីទីនេះ មុនពេលដែលគ្រាប់កាំភ្លើងទំលុះក្បាល!!!»

«ក៏បាន! តែជួយយករបស់ទាំងនេះឲ្យកូនស្រី និង ប្រពន្ធ របស់ខ្ញុំផងបានទេ?» គេធ្មិចភ្នែកទាំងឈឺចិត្ត គេបង្ខំចិត្តដើរចេញមួយគ្រាព្រោះដើម្បីរកវិធីទប់ទល់នឹង លោកផាក បន្តទៀត។ អង្គរក្សម្នាក់ទទួលយកកន្ត្រកផ្កានោះហើយនឹងនំចំណីពីដៃរបស់គេហើយក៏អោនមុខចុះបន្តិច។

«អរគុណ!» ហាន់សេ និយាយស្រាលៗ ទាំងគ្មានកំលាំកំហែងក្នុងខ្លួន មុននឹងដើរយឺតៗ ចាកចេញពីទីនោះទាំងមិនអស់អាល័យ។

.....

លោក ផាក និង ភរិយា ដើរចូលខាងក្នុងបន្ទប់សម្រាកព្យាបាលរបស់កូនស្រី។ ក្រសែភ្នែកមុតសម្លេងកន្រ្តកផ្កាមិនដាក់ភ្នែក មុននឹងស្រែកហៅអង្គរក្សដែលឈរយាមមុខបន្ទប់ខ្លាំងៗ។

ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍Where stories live. Discover now