ហាន់សេ ស្វែងរក យូអា គ្រប់កន្លែងក្នុងអាកាសយាន្តដ្ឋានក៏ប៉ុន្តែគ្មានតម្រុយថានឹងរកនាងឃើញសោះ។ គេត្រូវរកនាងឲ្យឃើញព្រោះគេមានរឿងមួយដែលត្រូវបញ្ជាក់ជាមួយនឹងនាង តែពេលនេះនាងបែរជាបាត់ខ្លួនទៅបាត់ដោយមិនប្រាប់អ្នកណាឲ្យដឹងមុនទៅវិញ។
គេបញ្ចប់ការស្វែងរកនាង បន្ទាប់ពីចំណាយពេលអស់ជាងកន្លះថ្ងៃ។ គេជិះឡានមកផ្ទះវិញយ៉ាងប្រញាប់ដើម្បីទៅយកឯកសារខ្លះមុននឹងទៅចាត់ចែងរឿងដែលនៅសេសសល់នៅឯក្រុមហ៊ុនបន្ត។
«នាយកគីម! កើតរឿងធំហើយ» សេមីន រត់ទៅបើកទ្វារក្នុងការិយាល័យរបស់ចៅហ្វាយយ៉ាងលឿន ហើយមិនភ្លេចឱនក្បាលបន្តិចដាក់ចៅហ្វាយបន្តិចដោយការគោរព។
«មានរឿងអី?»
«អ្នកនាងផាក បានលក់ក្រុមហ៊ុននិងភាគហ៊ុនដែលនៅសល់អស់ហើយទាន! ហើយខ្ញុំបានដំណឹងមកថាអ្នកនាងផាក បានចាកចេញពីកូរ៉េទៅបរទេសបាត់ទៅហើយ»
«នាងក្បាលរឹងជាការគិតរបស់ខ្ញុំទៅទៀត!»
«មានរឿងអីមែនទេ នាយកគីម?» សេមីន ជ្រួញចិញ្ចើមសួរព្រោះតែស្តាប់សម្តីដែល ចៅហ្វាយនិយាយមិនសូវលឺ។ ធ្វើម៉េចនឹងស្តាប់លឺបើគេនិយាយខ្សឹបៗហ្នឹង។
«គ្មានស្អីទេ! លោកចេញទៅវិញចុះ»
«បាទ! នាយកគីម»
ដៃធំទាញទូរស័ព្ទខលទៅរកម្តាយក្មេកដែលរំពឹងចាំដំណឹងពីគេហើយដំណឹងរបស់គេប្រាកដណាស់ថាមិនមែនជាដំណឹងល្អសំរាប់គាត់។
(អ្នកម៉ាក់! ខ្ញុំសុំទោសផងដែលរក យូអា មិនឃើញ)
(មិនមែនជាកំហុសរបស់កូនទេ កូនប្រសារ ម៉ាក់ជឿថាកូនស្រីម៉ាក់នឹងផ្តល់ដំណឹងប្រាប់ម៉ាក់ដោយខ្លួនឯងជាមិនខាន!)
(អ្នកម៉ាក់! នៅមានរឿងមួយទៀតដែលខ្ញុំចង់ជម្រាបប្រាប់)
(និយាយមកកូនប្រសារ)
(ខ្ញុំបានសម្រេចចិត្តលែងលះជាមួយនឹង យូអា ហើយ!)
(កូនមានន័យថាម៉េច? លែងលះអីចឹងឬ? ហេតុអីទៅកូនប្រសារ
ព្រោះតែ យូអា ទៅចោលកូនមែនទេ? បើបែបនោះមែន ម៉ាក់នឹងទៅតាមរកនាងមកឲ្យកូនឲ្យទាល់តែឃើញ)
YOU ARE READING
ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍
Romanceព្រោះតែស្ថានភាពក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបជម្រុញឲ្យអ្នកទាំងពីរត្រូវរៀបការ នឹងរួមរស់ជាមួយគ្នាក្នុងដំបូលផ្ទះតែមួយ។ ហាន់សេ & យូអា