ភាគទី៦

1.8K 50 0
                                    

«លោកនិងខ្ញុំត្រូវជម្រាបរឿងនេះប្រាប់គ្រួសារទាំងសងខាងហើយពិភាក្សារួមគ្នាដើម្បីសំរេចចិត្ត បញ្ហាទិញភាគហ៊ុនមិនមែនជារឿងតូចតាច បើទិញខុសនោះយើងទាំងពីរនាក់នឹងត្រូវបាត់បងលុយមួយចំនួនធំជាមិនខាន ហើយក្រុមហ៊ុនរបស់ខ្ញុំនឹងជួបវិបត្តិហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរជាងមុន ដែលអាចនឹងប្រឈមនឹងការបាត់បង់ក្រុមហ៊ុនទាំងស្រុង» សំលេងនាងប្រែជាស្រគត់ស្រគំមួយរំពេច ពេលនិយាយដល់ការបាត់បង់ក្រុមហ៊ុនដែលជាញើសឈាមឪពុកខំសាងមកយ៉ាងលំបាក បើសិនជាត្រូវបំផ្លាញក្នុងដៃរបស់នាង តើនាងមានមុខអីទៅជួបអ្នកមានគុណទាំងពីរទៅ? ទោះជាពួកគាត់ពុំស្តីថាឲ្យនាងតែនាងនៅតែខ្មាស់និងខ្លួនឯងដែលគ្មានសមត្ថភាពគ្រប់គ្រងក្រុមហ៊ុនបាន។

  «ក៏បាន! តែពេលពួកគាត់យល់ស្របនឹងគំនិតរបស់ខ្ញុំហើយ នាងគ្មានសិទ្ធិតវ៉ាអ្វីទាំងអស់ យល់ដែរទេ?»

  «យល់ព្រម»

ក្រោយពីការថតត្រូវបញ្ចប់ ស៊ូយ៉ុង និង ខេត បណ្តើរគ្នាត្រលប់ទៅរកតង់ដើម្បីរៀបចំសំភារៈយកទៅទុកដាក់ក្នុងឡាន។

  «អូនទៅអង្គុយចាំក្នុងឡានមុនចុះ ចាំបងរៀបចំនៅទីនេះរួច បងនឹងទៅតាមក្រោយ»

  «ចាស៎ បងខេត» ស៊ូយ៉ុង តបយល់ព្រមហើយបោះជំហានវែងៗសំដៅទៅរកឡានដែលចតប្រហែល៥០ម៉ែត្រពីកន្លែងថត តែពេលរាងស្អាតដើរមកដល់គោលដៅ ស្រាប់តែមានប្រុសម្នាក់ឈរមកពាំងនាងមិនឲ្យចូលក្នុងឡានបាន។

  «ជុន!!! លោកមកធ្វើអីនៅម្តុំនេះ?»

  «...» គេមិនតបនឹងសំនួររបស់នាង តែគេបែរជារំកិលខ្លួនទៅជិតនាង ថែមទាំងឈ្ងោកមុខទៅជិតនាងត្រឹមមួយចង្អាមដៃ កែវភ្នែកពណ៌ប្រាក់ប្រឹងសម្លឹងរង្វង់មុខតូចដោយការផ្ចិតផ្ចង់។

  «អ្នកនាងមានអារម្មណ៍ថាពួកយើងទាំងពីរធ្លាប់ជួបគ្នានៅកន្លែងណាដែរទេ? ខ្ញុំដូចជាប្រហែលៗមុខអ្នកនាងម៉េចមិនដឹង»

  «តំបូងស្មានតែលោកជាសុភាពបុរស តែតាមពិតជាព្រាននារីសោះ! ខ្ញុំសុំប្រាប់លោកទៅចុះថាស្ទីលញ៉ែស្រីប្រភេទនេះវាចាស់គំរឹលពេកហើយ»

ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍Where stories live. Discover now