ងឺត!!!
«តោះអូន!! សល់ពេលតែ១០នាទីទៀតទេ មិនដឹងទៅទាន់ឬអត់ទេនៀក៎» ខេត និយាយឡើង។
«បងមិនគិតបើកទ្វារឲ្យខ្ញុំទេឬ?» មិនមែននាងធ្វើឬកជាព្រះនាងម្ចាស់ទេ តែមកពីទ្វារឡានត្រូវបានចាក់សោរខាងក្នុង។
«ហិហិ..សុំទោស បងភ្លេចឲ្យឈឹង»
«អូខេ!រួចរាល់ហើយ ចេញដំណើរបានហើយ បងខេត»
«តោះ Let's Go!~» ចប់សម្តីរបស់ ខេត ឡានធំបិទកញ្ចក់ខ្មៅមួយគ្រឿងនេះក៏រំកិលទៅមុខជារយៈ រហូតដល់ស្ថាននីយ៍ទូរទស្សន៍មួយកន្លែង។
KSB Station
ហ៊ូៗ ផេះៗ...
សម្លេងទះដៃ ស្រែកហូរបស់ទស្សនិកជនច្រើនសន្ធឹកសន្ធាប់ដែលចូលរួមក្នុងកម្មវិធីថ្ងៃនេះពិតជាបានផ្តល់កម្លាំងចិត្តសំរាប់ម៉ូឌែលដែលមកចូលរួមជាភ្ញៀវកិត្តិយស។តារាបង្ហាញម៉ូតជាច្រើននាំគ្នាមកបង្អួតសម្រស់ក៏ដូចជាបញ្ចេញទេពកោសល្យរៀងៗខ្លួន។ ម៉ូឌែលស្រីម្នាក់ៗដើរកាច់រាងបញ្ចេញស្ទីល
ផ្សេងៗខុសប្លែកពីគ្នា តែក្នុងចំណោមម៉ូឌែលទាំងអស់មានតែមនុស្សម្នាក់តែប៉ុណ្ណោះដែលអាចទាក់ទាញសម្លេងហូកញ្ជ្រៀវរបស់ទស្សនិកជនពេញមួយស្ទីតយ៉ូបាន។រាងតូចស្តើង ទម្រង់មុខមានមន្តស្នេហ៍របស់ម៉ូឌែលវ័យ២៥ឆ្នាំម្នាក់នេះ បោះជំហានស្រាលៗបង្ហាញឲ្យឃើញជើងវែងស្រឡូនគួរឲ្យចង់ថ្នាក់ថ្នម គួបផ្សំនឹងស្នាមញញឹមសិចស៊ីពីបបូរស្តើងទៀតនោះ កាន់តែញ៉ោះឲ្យប្រុសៗបើកភ្នែកធំស្លើគ្រប់ៗគ្នាព្រោះតែសម្រស់មិនចេះរីងស្ងួតរបស់ ស៊ូយ៉ុង ធ្វើឲ្យរាល់គ្នាដែលនៅទីនេះលាន់មាត់សរសើរពីមាត់មួយទៅមាត់មួយមិនដាច់។
«អូហូ!! សូមស្វាគមន៍មកកាន់កម្មវិធី K-Model ណា៎ចាស៎! អ្នកទាំងអស់គ្នាប្រាកដជាឃើញហើយមែនទេ សម្រស់ម៉ូឌែលជាច្រើនរូបប្រចាំប្រទេសរបស់យើង? ឃើញថាពិតជាស្រស់សោភាគ្រប់គ្នាតែម្តងហើយមែនទេចាស៎?» ពិធីការនីស្រែកសួរខ្លាំងៗបន្ទាប់មកក៏ញញឹមស្រស់ពេលលឺសម្រែកជាច្រើនឆ្លើយតបមកវិញ។
«ចាស៎/បាទ»
«អូខេ! វិលចូលមកកម្មវិធីយើងវិញ វគ្គនេះគឺជាវគ្គសំណេះសំណើរទៅកាន់តារាកិត្តិយស់ដ៏ស្រស់ស្អាតទាំងដប់ដួងរបស់យើងដែលកំពុងអង្គុយក្បែរនាងខ្ញុំផ្ទាល់តែម្តង» នាងឈប់បន្តិច ហើយបែសម្លឹងមើលតារាម៉ូឌែលទាំងប៉ុន្មាននោះ ទើបនិយាយបន្ត«សួស្តី ក្រមុំៗទាំងអស់គ្នា»
«ចាស៎ សួស្តីបង» ម៉ូឌែលស្រីទាំងដប់រូបឆ្លើយព្រមៗគ្នា។
«ថ្ងៃនេះមានសំនួរមួយចំនួនដែលហ្វេនៗរបស់ពួកអូនចង់ដឹងឲ្យកាន់តែច្បាស់ហើយខាងក្រុមការងាររបស់យើងក៏បានរៀបចំសំនួរទាំងនោះទុកជាស្រេចសំរាប់ប្អូនៗត្រើមឆ្លើយនៅវគ្គនេះផងដែរ ពួកអូនត្រៀមខ្លួនហើយមែនទេ?»
«ចាស៎!» ពួកនាងឆ្លើយទាំងងក់ក្បាលតិចៗ។
«អូខេ ឥឡូវខ្ញុំចាប់ផ្តើមចាប់យកសំនួរដំបូងហើយណា៎ តើអ្នកណាត្រូវឆ្លើយសំនួរមុនទៅន៎» ពិធីការនី គ្រវាសដៃចុះឡើងរាវចាប់ក្រដាសតូចៗដែលញាត់ណែនពេញប្រអប់ថ្លានោះ។
«សំនួរដំបូងនេះគឺសម្រាប់អ្នកនាង យូន ជេហ៊ី! សំនួរសួរថាតើស្ពេក អ្នកនាង ជេហ៊ី ជាបុរសប្រភេទណាដែរ?»
«មិនលាក់បាំងអីទេ! ខ្ញុំពេញចិត្តនឹងបុរសដែលមានទំនួលខុសត្រូវខ្ពស់ មានបេះដូងកក់ក្តៅ មើលថែនឹងចេះយកចិត្តទុកដាក់នឹងខ្ញុំគ្រប់ពេល និយាយឲ្យចំទៅ ខ្ញុំស្រលាញ់បុរសដែលមានគំនិតចាស់ទុំ គម្លាតអាយុប្រហែលជា ៤-៥ ឆ្នាំពីខ្ញុំ» ជេហ៊ី តបដោយអារម្មណ៍ជាច្រើន តាមនាងនិយាយហាក់ដូចជាមានគូបញ្ចាំចិត្តក្នុងបេះដូងរួចហើយអីចឹង។
«ពិតជាគិតគូរបានល្អមែន បែបនេះប្អូនៗអាយុតិចជាង ជេហ៊ី ប្រាកដជាត្រូវខូចចិត្តស្លាប់ហើយ» ពិធីការនី ធ្វើមុខកម្សត់សម្លឹងទៅកាន់ទស្សនិកជននៅខាងមុខដែលមានទឹកមុខអស់សង្ឃឹមជាច្រើននាក់ បន្ទាប់មកក៏ចាប់ក្រដាសសំនួរក្នុងហិបនោះបន្តរហូតអស់រយៈពេលយ៉ាងយូរក៏ដល់សំនួរទាក់ទងនឹង ស៊ូយ៉ុង តែពិធីការនីបែជានៅស្ងៀមធ្វើមុខមិនត្រូវថាគួរអានឬក៏អត់ព្រោះតែសំនួរនេះវាដូចជាប្លែកពីសំនួរដ៏ទៃទៀត។ ចុងក្រោយនាងក៏សម្រេចចិត្តអាន ព្រោះអ្នកដឹកនាំកម្មវិធីបក់ដៃជាសញ្ញាឲ្យនាងបន្ត។
«នេះជាសំនួរសួរទៅកាន់អ្នកនាង ស៊ូយ៉ុង..មានគេសួរថា
តើអ្នកនាង ស៊ូយ៉ុង ធ្លាប់ឈ្លោះគ្នាដណ្តើម គីមបាប់មួយប្រអប់នៅមីនីម៉ាតក្បែរ ការ៉ាស់សាំងដែរឬទេ?»ស្ងាត់! ស្ទីតយ៉ូទាំងមូលធ្លាក់ក្នុងភាពស្ងប់ស្ងាត់ ជាពិសេសគឺ
សមីខ្លួនតែម្តង។ ស៊ូយ៉ុង ចំហរមាត់បើកភ្លែកលៀនៗប៉ិនគ្រាប់ឃ្លី អារម្មណ៍ល្អៗទាំងប៉ុន្មានរលាយបាត់អស់ បន្សល់តែអារម្មណ៍ច្របូកច្របល់វិលវល់អណ្តែតពេញលើអាកាស។ ដៃតូចក្តាប់ចូលណែន ពេលដឹងថាអ្នកណាជាអ្នកធ្វើរឿងនេះ មានអ្នកណាទៀតដែលដឹងរឿងគីមបាប់មួយប្រអប់ក្រៅពីប្រុសឆ្កួតម្នាក់នោះ?
YOU ARE READING
ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍
Romanceព្រោះតែស្ថានភាពក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបជម្រុញឲ្យអ្នកទាំងពីរត្រូវរៀបការ នឹងរួមរស់ជាមួយគ្នាក្នុងដំបូលផ្ទះតែមួយ។ ហាន់សេ & យូអា