ភាគទី១០

1.6K 51 0
                                    

ស៊ូយ៉ុង  ឃ្លុំមុខជិតឈឹងសូម្បីតែភ្នែកក៏ត្រូវបាំងដោយវែនតាខ្មៅស្រីក្រមុំដើរលបៗតាមរបៀងផ្ទះ សសៀរៗតាមសសរបួនជ្រុង មុននឹងចុចកណ្តឹងពីមុខផ្ទះលេខ៩៩៩ជាច្រើនដងព្រោះ ម្ចាស់ផ្ទះមិនព្រមចេញមកបើកទ្វារឲ្យនាងទាល់តែសោះ។ ម្ចាស់ផ្ទះលើកចិញ្ចើមឆ្ងល់បន្តិចពេលឃើញស្រីស្រស់នៅខាងក្រៅជាអ្នកណា ឈរគិតបានមួយសន្ទុះ គែមមាត់សង្ហារលេចស្នាមញញឹមលាក់គំនួច ដៃក្រាស់ទាញទ្វារបើកបញ្ចេញស្នាមញញឹមរាក់ទាក់ភ្ញៀវតែ ភ្ញៀវម្នាក់នេះបែជាលើកដៃសើយចង្កាគេមួយទំហឹងឡើងទ្រេតខ្លួនថយក្រោយជាច្រើនជំហាន។

«នេះនែ៎..អាឆ្កួត..លោកឯងវាឆ្កួតបំផុត អាសក់ជាប់ក្បាល អាខួរក្បាលប៉ុនចៃជីងចក់ អាប្រមាត់ខៀវ..អាប្រុសអត់រោមក្លៀក...» នាងជេរជាភាសាចម្លែកៗ ស្តាប់មិនយល់ តែក៏អាចកាត់ន័យយល់បាន ដៃតូចទះតប់សាច់ដុំរឹងៗរបស់ប្រុសកម្លោះរហូតមានអារម្មណ៍ថាឈឺ រីឯ ជុន រវល់តែវិលមុខនឹងកំដាប់ដៃតូចដែលដាល់គេមុននេះបន្តិច ទើបស្លឺៗឈរឲ្យនាងវាយតាមចិត្តបែបនេះ។

  «ស្រីឆ្កួតអើយ!!! រកពាក្យជេរឲ្យពិរោះស្តាប់ជាងនេះមិនបានទេឬ?» កន្លងផុតប៉ុន្មាននាទី គេក៏តាំងសតិបានវិញ គេច្របាច់ដៃតូចណែនរុញផ្អឹមនឹងជញ្ជាំងបង្ខាំងនាងដោយរាងកាយមាំ។

  «ល...លោកចង់ធ្វើស្អី?»

  «ខ្ញុំទេដែលគួរសួរនាង នាងមកផ្ទះខ្ញុំធ្វើស្អី ហើយម៉េចក៏ស្គាល់ផ្ទះរបស់ខ្ញុំ?តាមដែលចាំបាននៅកន្លែងថតថ្ងៃមុនខ្ញុំមិនបានប្រាប់ពីអាសយដ្ឋានផ្ទះដល់នាងនោះទេ អេ៎..ឬមួយនាងក៏ជាហ្វេនរោគចិត្តរបស់ខ្ញុំដែរមែនទេ?»

  «អ្នកណាជាហ្វេនឆ្កួតៗរបស់លោកទៅ ខ្ញុំមកទីនេះគឺដើម្បីជំរះបញ្ជីជាមួយលោកនោះអី!» ចប់សម្តីស្រួយស្រែសរបស់ស្រីស្អាត ដូជុន ស្រាប់តែស្រែកថ្ងូរ អង្អែលកំភួនដៃដែល នាងខាំលេចស្នាមក្រហមមួយដុំធំយ៉ាងឈឺចាប់។

  «នាងជាឆ្កែឬយ៉ាងម៉េច បានជាមានចង្កូមស្រួចដល់ថ្នាក់នេះ? មើលចុះ!! ដៃរបស់ខ្ញុំ..ហូរឈាម..អ្ហាស៎ ឈាមឬ?» រាងក្រាស់ដួលស្ពាបលើឥដ្ឋក្រោយនិយាយពាក្យប៉ុន្មានបន្ទាត់នោះចប់។

ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍Where stories live. Discover now